Sunday , December 22 2024

កម្សាន្ត

កម្សាន្ត ប្រមូលផ្តុំដោយ ចម្រៀងខ្មែរ កំណាព្យ សុភាសិតអធិប្បាយ រឿងព្រេងខ្មែរ រឿងប្រលោមលោក សម្រាប់ឲ្យប្រជាជនខ្មែរ ស្វែងយល់និង កម្សាន្ត

ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ – សុភាសិតខ្មែរអធិប្បាយ

ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ ៖ មុន​ប្រាថ្នា​ធ្វើ​អ្វី​មួយ តោង​ស្គាល់​ពី​សមត្ថភាព​របស់​ខ្លួន​ឲ្យ​ច្បាស់​លាស់​សិន ។ អត្ថាធិប្បាយ ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ ខ្លួនតូចកុំតោង ខ្លួន​តូច​ក្នុង​ពេល​នេះ លោក​សំដៅ​យក​ឋានៈ​ជីវភាព​ឋានន្តរស័ក្តិ ។ អ្នក​ទន់​ខ្សោយ​បែប​នេះ មិន​គួរ​មាន​ចិត្ត​លោភលន់ ចង់​តោង​ចាប់​យក​នូវ​អ្វី​ដែល​ខ្ពស់​ហួស​ពី​ឋានៈ ឬ​សមត្ថភាព​ខ្លួន ។ តួ​យ៉ាង​ដូចជា ៖ កម្មករ​តូច​តាច​ម្នាក់​ប្រាថ្នា​ចង់​ធ្វើ​អគ្គនាយក​ក្រុមហ៊ុន ជន​អវិជ្ជា​ម្នាក់​ប្រាថ្នា​ចង់​ធ្វើ​ប្រធាន​តុលាការ ស្មូម​យាចក​ម្នាក់​ប្រាថ្នា​ចង់​ក្លាយ​ខ្លួន​ជា​វិនិយោគិន ។ ដៃខ្លីកុំឈោងប្រវាឪបភ្ ពំនោល​នេះ ក៏​មាន​ន័យ​ប្រហែល​នឹង​ខ្លួន​តូច​កុំ​តោង​ដែរ ព្រោះ​ពាក្យ​ថា «តោង» និង «ឈោង» មាន​ន័យ​ដូច​គ្នា ។ គ្រាន់​តែ​លោក​ចង់​បញ្ជាក់​បន្ថែម​ឲ្យ​រឹតតែ​ច្បាស់​ឡើង​ទៀត​ប៉ុណ្ណោះ ។ ព្រោះ​មនុស្ស​ដែល​ពុំ​ស្គាល់​សមត្ថភាព​ខ្លួន ច្រើន​តែ​មាន​មហិច្ឆិតា​លោភ​លន់​ឥត​ព្រំដែន ។ ការ​ដែល​ប្រាថ្នា​លោភ​លន់​ចង់​បាន ឬ​ចង់​ធ្វើ​អ្វី​មួយ​ដែល​ហួស​ពី​សមត្ថភាព​ខ្លួន​ខ្លាំង​ពេក សុទ្ធ​តែ​នាំ​មក​នូវ​សេចក្ដី​វិនាស​អន្តរាយ​ទាំង​អស់ ។ ដូចជា ទុរគត​ជន​ម្នាក់​ដេក​ប្រាថ្នា​ចង់​បាន​កូន​ក្រមុំ​មហា​សេដ្ឋី​មក​ធ្វើ​ជា​ប្រពន្ធ ឬ​ដូច​អនក្ខរ​ជន​ម្នាក់​ចង់​ធ្វើ​អ្នក​ដឹកនាំ​ប្រទេស​ជាតិ ។ ឧបមា​ថា …

អានបន្ត »

ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន – សុភាសិតខ្មែរអធិប្បាយ

ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន ៖ កម្លាំង​ខាងក្រៅ​ធ្វើការ​បាន​ល្អ ដោយ​មាន​កម្លាំង​បង្កប់​ខាងក្នុង ។ អត្ថាធិប្បាយ ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន ខ្មោច​ស្រុក ខ្មោច​ព្រៃ ក្នុង​ពេល​នេះ លោក​និយាយ​ពី​មនុស្ស​ទុច្ចរិត​ដែល​ចង់​វាយ​ប្រហារ​គោលដៅ​ណា​មួយ ។ ពួក​វា​តែង​មាន​អ្នក​រនុក​ក្នុង​ជា​អ្នក​ឲ្យ​ការណ៍ ទើប​ធ្វើការ​នោះ​បាន​សម្រេច​ល្អ ។ ឧទាហរណ៍ៈ មាន​ចោរ​មួយ​ក្រុម​ចង់​ចូល​លួច ឬ​ប្លន់​ផ្ទះ​មួយ ឬ​អង្គភាព​មួយ ។ ពួកវា​តែង​មាន​រនុក​ក្នុង​ជា​អ្នក​ផ្ដល់​ព័ត៌មាន ។ រនុក​ក្នុង​នេះ ជួន​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ ឬ​ក្នុង​អង្គភាព ។ ជួន​ជា​កូន​ក្មួយ ឬ​សាច់​ញាតិ ឬ​ក៏​ជា​បុគ្គលិក​ក្នុង​អង្គភាព ។ កាល​បើ​រនុក​ក្នុង​ផ្ដល់​ព័ត៌មាន​បាន​ល្អ ពួក​វា​ក៏​វាយ​លុក​ចូល​យ៉ាង​ជោគជ័យ ។ ឯ​រឿង​នយោបាយ អ្នក​ដឹកនាំ​ដ៏​ឆ្លាត​វៃ​ក៏​អនុវត្ត​តាម​រូបមន្ត​នេះ​ដែរ ។ ដូចជា គេ​ចង់​ចូល​វាយ​លុក​បន្ទាយ​ខ្មាំង គេ​ត្រូវ​រក​រនុក​ក្នុង​ឲ្យ​បាន​ទើប​វាយ​លុក​ចំៗ​គោលដៅ​តែ​ម្ដង ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខុសម្តង ឆ្គងមួយពេល – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ខុសម្តង ឆ្គងមួយពេល – សុភាសិតខ្មែរអធិប្បាយ

ខុសម្តង ឆ្គងមួយពេល – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខុសម្តង ឆ្គងមួយពេល ៖ ការ​លើក​អភ័យ​ដោយ​មនោសញ្ចេតនា ។ អត្ថាធិប្បាយ ខុសម្តង ឆ្គងមួយពេល នៅ​ក្នុង​អង្គភាព​នីមួយៗ​តែង​មាន​អ្នក​ប្រព្រឹត្ត​ខុស​ឆ្គង​ដែល​នាំ​ឲ្យ​ប្រធាន​អង្គភាព​ខឹង​ក្រេវក្រោធ រហូត​ដល់​ចង់​ដក​ហូត​មុខងារ ឬ​ដេញ​ចោល​ទៀត​ផង ។ ពេល​នោះ ចាស់ទុំ​ក្នុង​អង្គភាព​ជួយ​និយាយ​សម្រុះ​សម្រួល​បន្ធូរ​ភាព​ក្រេវក្រោធ​ថា ណ្ហើយ​… គួរ​លើក​អភ័យ​ឲ្យ​គ្នា​ម្ដង​ទៅ​ព្រោះ​កំហុស​នេះ​កើត​ឡើង​ដោយ​អចេតនា​ទេ បើ​ថ្ងៃ​ក្រោយ​នៅ​តែ​ប្រព្រឹត្ត​ទៀត សឹម​ធ្វើ​ទោស​តាម​ដំណើរ ។ ម្យ៉ាង​ទៀត គ្នា​ទើប​តែ​ខុស​ម្ដង​ឆ្គង​មួយ​ពេល​នេះ​ទេ ។ សេចក្ដី​អង្វរ​ក​ប៉ុណ្ណេះ អាច​ធ្វើ​ឲ្យ​ប្រធាន​ស្ងៀម និង​រំសាយ​កំហឹង​បាន​មួយ​កម្រិត​ដែរ ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា – សុភាសិតខ្មែរអធិប្បាយ

ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា ៖ កម្លាច​មិន​សម​ហេតុផល ។ អត្ថាធិប្បាយ ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា ខ្លា​នៅ​ពេល​នេះ លោក​ពោល​សំដៅ​ទៅ​លើ​អ្នក​មាន​អំណាច​ណា​ម្នាក់ ។ ឯ​អាចម៍​ខ្លា លោក​សំដៅ​ទៅ​លើ​អ្នក​ដែល​នៅ​អែប​អង្គ​អ្នក​មាន​អំណាច​នោះ ។ បើ​កាល​ណា​គេ​ចង់​ចូល​ទៅ​ជួប​ប្រាស្រ័យ​ទាក់​ទង​នឹង​អ្នក​ធំ​នោះ គេ​ត្រូវ​រិះ​រក​មធ្យោបាយ​យ៉ាង​ណា​ដើម្បី​ចូល​ទៅ​ជួប​នឹង​អ្នក​ធំ​នោះ​ឲ្យ​បាន ។ មាន​អ្នក​ខ្លះ​គ្រាន់​តែ​ទៅ​ដល់​មាត់​ទ្វារ ក៏​ត្រូវ​អ្នក​យាម​ទ្វារ​សម្លុត​តែ​បន្តិច ក៏​ខ្លាច​លែង​ហ៊ាន​ទៅ​រក​អ្នក​ធំ​នោះ​តែ​ម្ដង ។ ត្រង់​នេះ​ហើយ​ដែល​លោក​ពោល​ថា «ខ្លា​មិន​ខ្លាច​ទៅ​ខ្លាច​អាចម៍​ខ្លា» ។ តាម​ពិត​ទៅ អ្នក​ចាំ​ទ្វារ​តែង​តែ​កាច​បន្តិច ហើយ​បើ​មិន​កាច​ក៏​គេ​មិន​ឲ្យ​ចាំ​យាម​មាត់​ទ្វារ​ដែរ ។ ប៉ុន្តែ​បើ​គេ​ចេះ​មាន​ទំនាក់​ទំនង​ល្អ​វិញ គេ​នឹង​ចូល​បាន​យ៉ាង​ស្រួល ។ មិន​តែ​ប៉ុណ្ណឹង អ្នក​យាម​ទ្វារ​ថែម​ទាំង​ជួយ​ណែនាំ​អំពី​របៀប​ដែល​ត្រូវ​ចូល​ទៅ​ជួប​ទៀត​ផង ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្លាចឲ្យចូលជិត – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ខ្លាចឲ្យចូលជិត – សុភាសិតខ្មែរអធិប្បាយ

ខ្លាចឲ្យចូលជិត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្លាចឲ្យចូលជិត ៖ ការ​លើក​ទឹកចិត្ត​ឲ្យ​ក្លាហាន ។ អត្ថាធិប្បាយ ខ្លាចឲ្យចូលជិត ជា​ប្រពៃណី​ទៅ​ហើយ​នៅ​ក្នុង​សហគមន៍​ខ្មែរ​យើង អ្នក​ធំ​គឺ​ជា​អ្នក​មាន​អំណាច ។ ហើយ​អំណាច​នោះ​ត្រូវ​បាន​គេ​យក​មក​ប្រើ​គ្រប​សង្កត់​មក​លើ​អ្នក​តូច​ទាប​ទន់​ខ្សោយ ។ ម្ល៉ោះ​ហើយ​អ្នក​តូច​ទាប ទោះ​បី​ចង់ ឬ​មិន​ចង់​ក៏​ត្រូវ​តែ​បាក់​បប​ខ្លប​ខ្លាច​គ្រប់​គ្នា ។ ដូច្នេះ​បើ​មាន​ករណី​ណា​ដែល​ចាំ​បាច់​ត្រូវ​ចូល​ទៅ​ជួប​អ្នក​ធំ​នោះ តោង​ពឹង​គេ​ឲ្យ​ជូន​ចូល​ដើម្បី​កុំ​ឲ្យ​ខ្លាច​ពេក ។ ហេតុ​នេះ​ហើយ​បាន​ជា​បុរាណ​លោក​ពោល​លើក​ទឹក​ចិត្ត​ផង ជំរុញ​ចិត្ត​ឲ្យ​ក្លាហាន​ផង ។ ព្រោះ​បើ​បាន​ចូល​ទៅ​ជិត​អ្នក​ធំ​ម្ដង​ហើយ ថ្ងៃ​ក្រោយ​លែង​សូវ​ខ្លាច​ញញើត​ញញើម​ទៀត​ហើយ ព្រោះ​បាន​អ្នក​ធំ​ស្គាល់ ។ ប៉ុន្តែ​ករណី​នេះ និយាយ​បាន​តែ​ចំពោះ​មនុស្ស​ទេ ។ ចំពោះ​សត្វ​ខ្លា ដំរី បើ​ខ្លាច​កុំ​ចូល​ជិត​ឲ្យ​សោះ បើ​ហ៊ាន​ប្រថុយ​ចូល ច្បាស់​ជា​បាន​ខ្លា​កកេរ​ហើយ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្លួនរស់ របស់បាន – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ខ្លួនរស់ របស់បាន – សុភាសិតខ្មែរអធិប្បាយ

ខ្លួនរស់ របស់បាន – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្លួនរស់ របស់បាន ៖ ជីវិត​មាន​តម្លៃ​ជាង​ទ្រព្យធន​នានា ។ អត្ថាធិប្បាយ ខ្លួនរស់ របស់បាន ក្នុង​ន័យ​ខាងលើ​នេះ លោក​ចង់​បង្ហាញ​ឲ្យ​ដឹង​អំពី​តម្លៃ​នៃ​ជីវិត​របស់​មនុស្ស ។ ព្រោះ​ពាក្យ​ថា «ជីវិត» គឺ​ការ​រស់​នៅ​នេះ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ។ ជីវិត​គ្មាន​ដាក់​លក់​នៅ​ទីផ្សារ ហើយ​ក៏​គ្មាន​គេ​ដើរ​លក់​ជីវិត​ដែរ ។ អ្នក​ខ្លះ​យល់​ច្រឡំ​ថា ទាហាន​គឺ​ជា​អ្នក​ដើរ​លក់​ជីវិត ។ យោបល់​នេះ​ពុំ​ត្រឹមត្រូវ​ឡើយ តាម​ពិត​ទាហាន​គឺ​ជា​អ្នក​បូជា​ជីវិត​ចំពោះ​មាតុភូមិ​ជាទី​ស្នេហា​របស់​ខ្លួន​ទេ ។ ដូច្នេះ «ជីវិត» នៅ​តែ​ជា​របស់​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន​ដដែល ។ លោក​ប្រាប់​ថា ធ្វើ​ម្ដេច​ឲ្យ​ខ្លួន​រស់​សិន​សឹម​គិត​ពី​ទ្រព្យសម្បត្តិ​ជា​ខាង​ក្រោយ ។ ព្រោះ​បើ​កាល​ណា​ជីវិត​រលត់​ហើយ អ្វីៗ​ក៏​រលត់​រលាយ​ទៅ​ទាំង​អស់​ដែរ ។ ឧទាហរណ៍ ៖ ខ្លួន​កំពុង​ឈឺ បើ​មាន​អ្វី​ដែល​អាច​លក់​ដើម្បី​ព្យាបាល​ខ្លួន​បាន ក៏​គួរ​នឹង​លក់​ទៅ ។ កាលណា​ខ្លួន​បាន​ជានា​ហើយ សឹម​រក​របស់​នោះ​មក​វិញ ប៉ុន្តែ​បើ​ស្លាប់ គឺ​ចប់​ទាំង​អស់ ។ មាន​ពួក​ចោរ​កំណាច​ចូល​មក​ប្លន់ បើ​យល់​ថា​ឱកាស​ពុំ​ល្អ​ទេ …

អានបន្ត »

ខ្មាសគ្រូអាប់ប្រាជ្ញា ខ្មាសភរិយាគ្មានកូន – សុភាសិតខ្មែរអធិប្បាយ

ខ្មាសគ្រូអាប់ប្រាជ្ញា ខ្មាសភរិយាគ្មានកូន – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្មាសគ្រូអាប់ប្រាជ្ញា ខ្មាសភរិយាគ្មានកូន ៖ ការ​អៀន​ខ្មាស​ពុំ​សម​ហេតុ​ផល ។ អត្ថាធិប្បាយ ខ្មាសគ្រូអាប់ប្រាជ្ញា ខ្មាសភរិយាគ្មានកូន សិស្ស​ណា​ដែល​មិន​ហ៊ាន​សួរ​ដេញដោល​គ្រូ​ឲ្យ​ជួយ​ពន្យល់​នូវ​ចម្ងល់​អ្វី​មួយ ដោយសារ​ខ្មាស​គ្រូ និង​ខ្លាច​គ្រូ​ដៀល​ថា ល្ងង់​អី​ម្ល៉េះ ។ សិស្ស​ណា​មាន​គំនិត​បែប​នេះ សិស្ស​នោះ​ប្រាកដ​ជា​អាប់​ឱន​ប្រាជ្ញា​ហើយ ។ ព្រោះ​គ្រូ​ម្នាក់​ណា​ក៏​ពេញ​ចិត្ត សប្បាយ​ចិត្ត​នឹង​ទទួល​សំណួរ​ពី​សិស្ស​ដែរ ។ ម្យ៉ាងទៀត គ្រូ​មាន​នាទី​ជា​អ្នក​ណែនាំ​បង្ហាត់​បង្រៀន​សិស្ស ។ ម្ល៉ោះ​ហើយ គ្រូ​ពេញ​ចិត្ត​នឹង​រង់​ចាំ​ទទួល​សំណួរ​ពី​សិស្ស​ជានិច្ច ។ ដូច្នេះ សិស្ស​មិន​ត្រូវ​ខ្លាច​ញញើត​ញញើម​នឹង​តាំង​សំណួរ​ចំពោះ​គ្រូ​ទេ ព្រោះ​តែ​ល្ងង់​ហើយ​បាន​ជា​សួរ​ដើម្បី​ឲ្យ​ចេះ​ឡើង ព្រោះ​តែ​មិន​ចេះ​ហើយ បាន​ជា​សួរ​ដើម្បី​ឲ្យ​បាន​ដឹង បាន​យល់​ឡើង ។ ហេតុ​នេះ​សិស្ស​ណា​ដែល​ខ្មាស​មិន​ហ៊ាន​សួរ​គ្រូ ច្បាស់​ជា​អាប់​ប្រាជ្ញា​ហើយ ។ ឯ​ប្ដី​ណា​ដែល​ចេះ​តែ​ខ្មាស​ប្រពន្ធ​ឯង​នោះ ដោយ​មិន​ហ៊ាន​ទៅ​ក្បែរ​គេ ប្ដី​នោះ​ច្បាស់​ជា​គ្មាន​កូន​ហើយ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្ញីកាន់តែចាស់កាន់តែហិរ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ខ្ញីកាន់តែចាស់កាន់តែហិរ – សុភាសិតខ្មែរអធិប្បាយ

ខ្ញីកាន់តែចាស់កាន់តែហិរ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  ខ្ញីកាន់តែចាស់កាន់តែហិរ ៖ គុណសម្បត្តិ​អ្នក​នយោបាយ​ជើង​ចាស់​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់ ។ អត្ថាធិប្បាយ ខ្ញីកាន់តែចាស់កាន់តែហិរ អត្ថានុរូប ធម្មតា មើម​ខ្ញី​ពេល​ចាស់​យូរ​ទៅ វា​កាន់​តែ​មាន​រសជាតិ​ហឹរ​ខ្លាំង ទោះ​បី​វា​ក្រៀម​ស្វិត រឹង​ក្រញង់​ក៏​ដោយ​ក៏​នៅ​តែ​រក្សា​គុណភាព​របស់​វា ហឹរ​ល្អ​ដដែល ។ បើ​ត្រូវ​យក​ធ្វើ​ថ្នាំ ក៏​គេ​រើស​យក​ខ្ញី​ចាស់ៗ​ដែរ ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ពោល​ថា ខ្ញី​កាន់​តែ​ចាស់​កាន់​តែ​ហឹរ ។ អត្ថប្បដិរូប អ្នកបច្ចេកទេស វិស្វករ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បណ្ឌិត អ្នក​នយោបាយ ។ល។ ដែល​មាន​ចំណេះ​ដឹង​ខ្ពស់ មាន​ទេព្យកោសល​ខ្ពស់ ។ កាលណា​ធ្វើការ​ជា​រាល់​ថ្ងៃ ជា​យូរ​ទៅ ឬ​កាន់​តែ​ចាស់​ទៅ កាន់​តែ​មាន​បទពិសោធន៍​ខ្ពស់ ដោយសារ​អស់​លោក​ទាំង​នេះ​ធ្លាប់​ឆ្លង​កាត់​ការងារ​ជាច្រើន​ក្នុង​ជីវិត​របស់​គាត់ ។ ព្រោះ​ការងារ​ហ្នឹង​ហើយ​ដែល​បង្រៀន ដែល​បង្វឹក​ឲ្យ​គាត់​កាន់​តែ​ចេះ​ល្បិច​កិច្ចការ​បាន​ប្រសើរ​ឡើង​កាន់​តែ​យល់​ច្រើន​ឡើង ។ រីឯ​អ្នក​នយោបាយ​ដែល​មាន​ចំណេះ​វិជ្ជា​ខ្ពស់ សមត្ថភាព​ខ្ពស់ កាលណា​ធ្វើ​នយោបាយ​កាន់​តែ​យូរ​ទៅ​កាន់​តែ​មាន​បទពិសោធន៍ ល្បិច​កល​ច្រើន​ដែល​គេ​ហៅ​ថា អ្នក​នយោបាយ​ជើង​ចាស់ មាន​សមត្ថភាព​គ្រប់គ្រាន់ ដូច​ខ្ញី​កាន់​តែ​ចាស់​កាន់​តែ​ហឹរ …

អានបន្ត »

ខឹងគោ វាយរទេះ – សុភាសិតខ្មែរអធិប្បាយ

ខឹងគោ វាយរទេះ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខឹងគោ វាយរទេះ ៖ ការ​បន្ធូរ​បន្ថយ​ភាព​ក្រេវក្រោធ ។ អត្ថាធិប្បាយ ខឹងគោ វាយរទេះ អត្ថានុរូប អ្នក​បរ​រទេះ​ខ្លះ​ពេល​ខឹង​នឹង​គោ​ដើរ​យឺត​ពេក មិន​ហ៊ាន​វាយ​គោ​ទេ ដោយ​ឃើញ​គោ​ស្គម ឬ​ខ្លាច​គោ​មាន​ស្លាក​ស្នាម ។ ម៉្លោះ​ហើយ​ដើម្បី​បន្ធូរ​បន្ថយ​កំហឹង​ខ្លះ​ក៏​ស្រែក​ខ្លាំងៗ និង​វាយ​គោះ​រទេះ ធ្វើ​ឲ្យ​គោ​ភ្ញាក់​ស្ទុះ​ដើរ​លឿន​បន្តិច​ទៅ ។ អត្ថប្បដិរូប មនុស្ស​ខ្លះ ពេល​ខឹង​ក្រេវក្រោធ​ខ្លាំង​នឹង​អ្នកណា​ម្នាក់ មិន​ហ៊ាន​ទៅ​វាយ​គេ​ទេ ដោយ​ឃើញ​គេ​ធំ​ជាង ឬ​មាន​កម្លាំង​ជាង ឬ​ក៏​ដោយ​ប្រការ​ណា​មួយ ។ ប៉ុន្តែ​ដើម្បី​កាត់​បន្ថយ​ភ្លើង​កំហឹង​ខ្លះ គេ​ក៏​ទៅ​កាប់​បំផ្លាញ​ដំណាំ​ដាំដុះ​របស់​គូ​វិវាទ ។ នៅ​ក្នុង​គ្រួសារ​ខ្លះ ប្រពន្ធ​ខឹង​នឹង​ប្ដី​ខ្លាំង​ពេក តែ​មិន​ហ៊ាន​វាយ​ប្ដី​ទេ បែរ​ជា​សំពង​ម៉ូតូ​ដែល​គ្នា​ឥត​ដឹង​អី​សោះ ជួនកាល​បោក​ចាន បោក​ឆ្នាំង​ខ្ទេច​អស់ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខុសដូចវាយឆ្កែខុស – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ខុសដូចវាយឆ្កែខុស – សុភាសិតខ្មែរអធិប្បាយ

ខុសដូចវាយឆ្កែខុស – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខុសដូចវាយឆ្កែខុស ៖ វិប្បដិសារី​នូវ​កំហុស​ដែល​ធ្វើ​ឥត​ពិចារណា ។ អត្ថាធិប្បាយ ខុសដូចវាយឆ្កែខុស កំហឹង​ធ្វើ​ឲ្យ​មនុស្ស​វង្វេង​លែង​គិត​ពិចារណា ។ ម្ល៉ោះ​ហើយ គេ​ធ្វើ​អ្វីៗ​ទាំង​កំរោល ។ លុះ​ដល់​គេ​ស្ងប់​អារម្មណ៍​ក្រេវក្រោធ ទើប​ដឹង​ខ្លួន​ថា ខុស ប៉ុន្តែ​អ្វីៗ​ជ្រុល​ហួស​អស់​ទៅ​ហើយ ។ ដូច្នេះ គេ​នៅ​សល់​តែ​សេចក្ដី​ស្ដាយ​ក្រោយ​ប៉ុណ្ណោះ ។ រឿង​នេះ​បុរាណាចារ្យ​បាន​លើក​និទាន​ជា​តួយ៉ាង​ដូច​ត​ទៅ ៖ មហាសេដ្ឋី​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​មហាសាល ។ គាត់​បាន​ចិញ្ចឹម​ឆ្កែ​កំណាច​៥០០​ក្បាល ដើម្បី​ការពារ​ទ្រព្យសម្បត្តិ ។ នៅ​យប់​មួយ​មាន​ចោរ​៥០០​នាក់ បាន​ជីក​រូង​ឧម្មង្គ​ក្នុង​ដី​មក​ដល់​ឃ្លាំង​ទ្រព្យ ។ ពួក​ចោរ​ក៏​ជញ្ជូន​ឥវ៉ាន់​ជា​ច្រើន​ចេញ​ទៅ​តាម​រូង​ឧម្មង្គ ។ ឯ​ឆ្កែ​ទាំង​៥០០​ក៏​ដេញ​ខាំ​ចោរ​ទាំង​៥០០​នាក់​ស្លាប់​ក្នុង​រូង​ឧម្មង្គ​អស់​ទៅ ។ លុះ​ព្រឹក​ឡើង សេដ្ឋី​ដឹង​ថា​បាត់​ឥវ៉ាន់​អស់ ។ គាត់​ក្រេវក្រោធ​ជា​ខ្លាំង ក៏​បញ្ជា​ឲ្យ​គេ​យក​ឆ្កែ​ទាំង​៥០០​ក្បាល​ទៅ​សម្លាប់​ចោល​អស់​ទៅ ។ បី​ថ្ងៃ​ក្រោយ​មក សេដ្ឋី​បាន​ធុំ​ក្លិន​ស្អុយ​អសោចិ​ក្នុង​ឧម្មង្គ ទើប​បាន​ដឹង​ថា ជា​ខ្មោច​ចោរ​ទាំង​៥០០​នាក់​ដែល​ឆ្កែ​បាន​ខាំ​សម្លាប់ ។ សេដ្ឋី​មាន​វិប្បដិសារី កើត​ក្ដី​ក្ដុក​ក្ដួល​ជា​ខ្លាំង នឹង​ស្ដាយ​កំហុស​ដែល​ខ្លួន​បាន​ធ្វើ​រួច​ទៅ​ហើយ …

អានបន្ត »