Saturday , April 27 2024

កម្សាន្ត

កម្សាន្ត ប្រមូលផ្តុំដោយ ចម្រៀងខ្មែរ កំណាព្យ សុភាសិតអធិប្បាយ រឿងព្រេងខ្មែរ រឿងប្រលោមលោក សម្រាប់ឲ្យប្រជាជនខ្មែរ ស្វែងយល់និង កម្សាន្ត

ខែពិសាខដើរព្រឹក ខែកត្តិកដើរល្ងាច – សុភាសិតខ្មែរអធិប្បាយ

ខែពិសាខដើរព្រឹក ខែកត្តិកដើរល្ងាច – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  ខែពិសាខដើរព្រឹក ខែកត្តិកដើរល្ងាច ៖ មធ្យោបាយ​ធ្វើ​ដំណើរ​ចៀស​វាង​ភ្លៀង ។ អត្ថាធិប្បាយ ខែពិសាខដើរព្រឹក ខែកត្តិកដើរល្ងាច កាល​សម័យ​ដើម ការ​ធ្វើ​ដំណើរ​ចាស់​ទុំ​សុទ្ធ​តែ​មើល​មេឃ មើល​ខ្យល់​ជាក់​លាក់​ណាស់ ។ ​ព្រោះ​កាល​នោះ​សម្ភារៈ​ខ្វះខាត គ្មាន​អាវភ្លៀង គ្មាន​ឡាន​ទេ ។ ម្ល៉ោះ​ហើយ លោក​បាន​កំណត់​ចំណាំ​ថា ខែ​ពិសាខ​ឲ្យ​ដើរ​ពេល​ព្រឹក ព្រោះ​ល្ងាចៗ​ច្រើន​មាន​ភ្លៀង ។ លុះ​ដល់​ខែ​កត្តិក លោក​ឲ្យ​ដើរ​ពេល​ល្ងាច​វិញ ព្រោះ​ព្រឹកៗ​ច្រើន​មាន​ភ្លៀង ។ ប៉ុន្តែ​គោលបំណង​របស់​លោក​ពុំ​មែន​ហាម​តែ​ខែ​ពិសាខ និង​កត្តិក​ទេ គឺ​លោក​ចង់​និយាយ​ម្ដុំ​ខែ​ពិសាខ មាន​ខែ​ជេស្ឋ អាសាធ ស្រាពណ៍ ឯ​ម្ដុំ​ខែ​កត្តិក​មាន​ខែ​ភទ្របទ អស្សុជ​… កាល​ជំនាន់​ដើម បើ​គេ​អនុវត្ត​តាម​ពំនោល​នេះ គេ​ច្រើន​បាន​សម​បំណង​មែន តែ​មិន​ប្រាកដ​ជា​ត្រូវ​ទាំង​អស់​ទេ ។ ព្រោះ​ជួនកាល​មាន​ភ្លៀង​អាណាធិបតេយ្យ​មិន​គោរព​ប្រក្រតីទិន​ដែរ ។ លុះ​ដល់​សម័យ​វិទ្យាសាស្ត្រ​ជឿន​លឿន អ្វីៗ​ក៏​ត្រូវ​ប្រែប្រួល​អស់​ហើយ ។ ដូច្នេះ កំណត់​ចំណាំ​ខាងលើ​នេះ​ក្លាយ​ទៅ​ជា​តម្រា​ប្រចាំ​សម័យ​កាល​អស់​ហើយ ដូច​យ៉ាង ពាក់​កណ្ដាល​ទសវត្សរ៍​៨០ …

អានបន្ត »

ខ្លាចាស់ចាំសីល – សុភាសិតខ្មែរអធិប្បាយ

ខ្លាចាស់ចាំសីល – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្លាចាស់ចាំសីល ៖ មធ្យោបាយ​បោក​ប្រាស់​របស់​មនុស្ស​អស់​ឫទ្ធិ​អំណាច ។ អត្ថាធិប្បាយ ខ្លាចាស់ចាំសីល ទាក់ទង​ក្នុង​ន័យ​ខាងលើ​នេះ បុរាណាចារ្យ​បាន​លើក​រឿង​មួយ​មក​និទាន​ថា មាន​ខ្លា​ចាស់​មួយ​ដែល​មាន​ធ្មេញ ចង្កូម និង​ក្រចក​រេចរឹល ចាប់​សត្វ​អ្វី​ស៊ី​ក៏​ពុំ​បាន ។ ថ្ងៃ​មួយ ខ្លា​ចាស់​បាន​ជួប​នឹង​បុរស​ឆោត​ល្ងង់​ម្នាក់ ក៏​និយាយ​ថា ចូរ​បុរស​ឯង​ចុះ​ទៅ​ក្នុង​ស្រះ​ទឹក​នេះ រួច​រាវ​យក​កង​មាស​កង​ប្រាក់​ទៅ​ចុះ ។ ខ្ញុំ​ថែរក្សា​ទុក​ជាយូរ​ហើយ ។ ខ្ញុំ​និយាយ​នេះ​ជា​ពាក្យ​ពិត ព្រោះ​ខ្ញុំ​ជា​ខ្លា​ចាស់​ចាំ​សីល មិន​ចេះ​ភូត​ភរ​ទេ ។ លុះ​បុរស​នោះ​ចុះ​ទៅ​ក្នុង​ស្រះ​ទឹក​ត្រឹម​ទ្រូង​ហើយ ខ្លា​ចាស់​នោះ​ក៏​លោត​ទៅ​សង្គ្រប់​ចាប់​បុរស​នោះ​ខាំ​ស៊ី​បាត់​ទៅ ។ ខ្លា​ចាស់​នេះ​ លោក​ប្រៀប​ទៅ​នឹង​មន្ត្រី​ចាស់ ខឹល​ខូច​ម្នាក់​ចូល​និវត្តន៍ ។ កាល​ដែល​នៅ​កាន់​អំណាច កាច​សាហាវ​ដូច​ខ្លា គ្មាន​អ្នកណា​ហ៊ាន​មើល​មុខ​ចំ​ទេ ។ ប៉ុន្តែ​លុះ​ដល់​អស់​បុណ្យ​ទៅ ឫទ្ធិ​អំណាច​ក៏​គ្មាន ឯ​លាភ​សក្ការៈ​ទាំង​ប៉ុន្មាន​ក៏​អស់​រលីង​ទៅ​ដែរ ។ គាប់ជួន​ថ្ងៃ​មួយ មាន​បុរស​ម្នាក់​ចូល​ទៅ​ពឹង​បុណ្យ ។ ខ្លា​ចាស់​នោះ​និយាយ​ថា សព្វ​ថ្ងៃ​ពិត​មែន​តែ​ចូល​និវត្តន៍​មែន តែ​ខ្ញុំ​នៅ​តែ​មាន​អ្នក​តូច អ្នក​ធំ …

អានបន្ត »

គេមិនហៅ ទៅមិនគួរ គេមិនសួរ ឆ្លើយមិនសម – សុភាសិតខ្មែរអធិប្បាយ

គេមិនហៅ ទៅមិនគួរ គេមិនសួរ ឆ្លើយមិនសម – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គេមិនហៅ ទៅមិនគួរ គេមិនសួរ ឆ្លើយមិនសម ៖ ត្រូវ​ស្គាល់​កាល​គួរ និង​កាល​មិន​គួរ ។ អត្ថាធិប្បាយ គេមិនហៅ ទៅមិនគួរ គេមិនសួរ ឆ្លើយមិនសម តាម​ទម្លាប់​នៅ​ក្នុង​សហគមន៍​ខ្មែរ កាលណា​មាន​ប្រារព្ធ​ធ្វើ​ពិធី​អ្វី​មួយ​ដូចជា ជប់លៀង រាត្រី​សមោសរ អាពាហ៍​ពិពាហ៍ ឬ បុណ្យ​ទាន​ផ្សេងៗ ។ ម្ចាស់​កម្មវិធី​តែង​អញ្ជើញ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​មក​ចូល​រួម​ជា​កិត្តិយស រៀរ​លែង​តែ​បុណ្យ​សព​មួយ​ចេញ ។ ចំណែក​អ្នក​ដែល​គេ​មិន​បាន​អញ្ជើញ ដោយ​ហេតុ​គេ​ភ្លេច ឬ​រក​មិន​ជួប ឬ​ក៏​នៅ​ឆ្ងាយ គេ​មិន​គួរ​ទៅ​ទេ ទោះ​ជា​បង​ប្អូន​បង្កើត​ក៏​ដោយ ។ នៅ​ក្នុង​វង់​សន្ទនា តែ​មាន​អ្នក​តាំង​សំណួរ និង​តម្រូវ​ឲ្យ​មាន​អ្នក​ឆ្លើយ ។ ក្នុង​ករណី​នេះ អ្នក​ដែល​គេ​មិន​សួរ មិន​គួរ​គប្បី​ឆ្លើយ​ទេ ។ ព្រោះ​អ្នក​សួរ​គេ​ចុច​ចំ​អ្នកណា​ឲ្យ​ឆ្លើយ គឺ​គេ​ចង់​បាន​គំនិត​យោបល់​ពី​អ្នក​នោះ ។ ឯ​អ្នកក្រៅ​ពី​នោះ បើ​ខំ​ប្រឹង​ឆ្លើយ​គេ​អាច​បដិសេធ​ចម្លើយ​នោះ​នាំ​ឲ្យ​ខ្មាស​គេ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ …

អានបន្ត »

គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ – សុភាសិតខ្មែរអធិប្បាយ

គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ ៖ ទង្វើ​មិន​ចេះ​ប្រមាណ និង​ទង្វើ​ប្រចាំ​គ្នា ។ អត្ថាធិប្បាយ គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ អត្ថានុរូប គ្នា​ច្រើន​ក្នុង​ពេល​នេះ លោក​សំដៅ​យក​ចំនួន​ប្រមាណ​៤‑៥​នាក់​ប៉ុណ្ណោះ ។ អន្សម​មួយ​ឆ្នាំង អ្នក​ស្ងោរ​៤‑៥​នាក់ ម្នាក់​ដាក់​អុស​ម្ដង ម្នាក់​ទៀត​ថែម​អុស​ម្ដង ដោយ​ឥត​ចេះ​ប្រមាណ​គ្នា រួច​ដុត​ភ្លើង​ស្ងោរ​គ្រប់​តែ​គ្នា​ទៅ អន្សម​ក៏​ខ្លោច​អស់ ទទួល​ទាន​មិន​កើត ។ ឯ​គ្នា​ដូច​ស្រមោច គឺ​គ្នា​ច្រើន​ពេក ។ កាលណា​គ្នា​ច្រើន​យ៉ាង​នេះ រមែង​តែង​ប្រចាំ​គ្នា ម្នាក់​ប្រចាំ​ម្នាក់ ម្នាក់​ប្រចាំ​ម្នាក់ ភ្លើង​ក៏​រលត់​អស់​ទៅ ។ អន្សម​ក៏​ឆៅ ទទួល​ទាន​មិន​កើត​ដូច​គ្នា ។ អត្ថប្បដិរូប នៅ​ក្នុង​ករណី​ពិភាក្សា​គ្នា​ពី​បញ្ហា​អ្វី​មួយ បើ​មាន​គ្នា​៤‑៥​នាក់ ពុំ​ងាយ​មូល​មតិ​គ្នា​ទេ ។ ម្នាក់​យល់​ថា​យ៉ាង​នេះ ម្នាក់​ទៀត​យល់​ថា​យ៉ាង​នោះ យោបល់​ចេះ​តែ​ខ្វែង​គ្នា​រហូត ។ ម្នាក់ៗ​ចេះ​តែ​យល់​ថា​យោបល់​ខ្លួន​ត្រូវ​ជាង ប្រសើរ​ជាង ល្អ​ជាង ។ …

អានបន្ត »

គេខុសកុំអាលអរ គេសាទរកុំអាលអួត – សុភាសិតខ្មែរអធិប្បាយ

គេខុសកុំអាលអរ គេសាទរកុំអាលអួត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គេខុសកុំអាលអរ គេសាទរកុំអាលអួត ៖ ត្រូវ​តាំង​ចិត្ត​ជា​ឧបេក្ខា មិន​ញោច​អារម្មណ៍​ចុះ​ឡើង ។ អត្ថាធិប្បាយ គេខុសកុំអាលអរ គេសាទរកុំអាលអួត ក្នុង​ន័យ​នេះ លោក​ឲ្យ​មនុស្ស​ប្រកាន់​ចិត្ត​ជា​ឧបេក្ខា គឺ​ស្ថិត​នៅ​ជា​កណ្ដាល ស្មើៗ អារម្មណ៍​នឹង​ធឹង មិន​លោត​ចុះ​លោត​ឡើង ។ ដូចជា ៖ បើ​ឃើញ​គេ​ដល់​នូវ​ក្ដី​អន្តរាយ​ដោយ​ប្រការ​ណា​នីមួយ ឬ​ធ្វើ​អ្វី​ដែល​ជា​កំហុស ទោះ​ជា​គូ​សត្រូវ​ក៏​ដោយ លោក​ប្រាប់​ថា កុំ​សាធុ កុំ​ទះ​ដៃ កុំ​ផ្ដន្ទា​ថែម កុំ​អាល​អរ​នឹង​កំហុស​របស់​គេ ។ ព្រោះ​កំហុស​តែង​រេ​ចុះ​រេ​ឡើង គ្មាន​អ្នកណា​ជៀស​រួច​ទេ គ្រាន់​តែ​មុន និង​ក្រោយ​ប៉ុណ្ណោះ ។ បើ​មាន​គេ​សាទរ គឺ​គេ​អបអរ​ពោល​សរសើរ​គុណសម្បត្តិ​ឯង លោក​ប្រាប់​ថា កុំ​ឲ្យ​ឡើង​ជោរ ឡើង​អំនួត​ក្អេងក្អាង​ថា ឯង​គ្រាន់​បើ​ឲ្យ​សោះ ព្រោះ​ពាក្យ​សរសើរ និង​ពាក្យ​និន្ទា​នៅ​ជិត​គ្នា​ណាស់ ។ ម្ដង​គេ​ថា​ល្អ ម្ដង​គេ​ថា​អាក្រក់ ។ ព្រោះ​លោកធម៌​ដែល​ព្រះបរមគ្រូ​បាន​ត្រាស់​សម្ដែង​មក​ថា វា​ជា​គូៗ​គ្នា ដូចជា …

អានបន្ត »

គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ – សុភាសិតខ្មែរអធិប្បាយ

គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ ៖ អ្នក​មាន​ចំណុច​ខ្សោយ តែង​រសើប​នឹង​សម្ដី​គេ ។ អត្ថាធិប្បាយ គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ អត្ថានុរូប គោ​ដែល​មាន​ដំបៅ​លើ​ខ្នង កាល​ណា​ឃើញ​ក្អែក​ហើរ​រំលង​ពី​លើ តែង​លើក​កន្ទុយ​គ្រវាស​ចុះ​ឡើង​ពី​លើ​ខ្នង ដើម្បី​ការពារ​ខ្លួន ដោយ​ខ្លាច​ក្អែក​ចុះ​ចឹក​ដំបៅ ។ តែ​តាម​ពិត ក្អែក​ឥត​ដឹង​អ្វី​ពី​គោ​ទេ គឺ​វា​ហើរ​តាម​ធម្មតា​របស់​វា ។ អត្ថប្បដិរូប មនុស្ស​មាន​ចំណុច​ខ្សោយ ដូចជា ធ្លាប់​ប្រព្រឹត្ត​អំពើ​អាក្រក់ មាន​លួច ប្លន់​គេ​ជាដើម ។ កាលណា​ឮ​គេ​និយាយ​ពី​ចោរកម្ម​កើត​នៅ​ទីណា មនុស្ស​នោះ​តែង​តែ​ផ្អើលៗ រសើប​គូទ​នៅ​ពុំ​សុខ​ទេ ។ ព្រោះ​អារម្មណ៍​គេ​ចេះ​តែ​នឹក​បារម្ភ​ខ្លាច​គេ​និយាយ​ដៀមដាម​ឲ្យ​ខ្លួន ជួនកាល​ដោយ​រអៀស​ខ្លួន​ខ្លាំង​ពេក ក៏​ក្រោក​ដើរ​ចេញ​បាត់​ទៅ ។ ជួន​គេ​មិន​អាច​ដើរ​ចេញ​បាន ក៏​ខំ​នឹក​រក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​និយាយ​ការពារ​ខ្លួន ។ តែ​តាម​ពិត​អ្នក​និយាយ​គឺ​និយាយ​ដោយ​ត្រង់​ទេ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោលឿនសឹកក ស្រីល្អសឹកគូទ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

គោលឿនសឹកក ស្រីល្អសឹកគូទ – សុភាសិតខ្មែរអធិប្បាយ

គោលឿនសឹកក ស្រីល្អសឹកគូទ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គោលឿនសឹកក ស្រីល្អសឹកគូទ ៖ អ្វី​ដែល​គេ​ត្រូវការ​ញឹកញាប់ តែ​តែ​សឹក​រេចរឹល ។ អត្ថាធិប្បាយ គោលឿនសឹកក ស្រីល្អសឹកគូទ គោលឿនសឹកក កាល​ណា​គេ​ឃើញ​ក​គោ​ណា​សឹក​ក្រិន គេ​ដឹង​ថា គោ​នោះ​លឿន ដោយសារ​គេ​ទឹម​វា​ញឹក​ញាប់ ទើប​ក​វា​ឡើង​ក្រិន​អស់ ។ ស្រីល្អសឹកគូទ ការ​ពិត​ហើយ ស្រី​ណា​ដែល​មាន​រូប​សម្ផស្ស​ឆោម​លោម​ពណ៌​ល្អ​ស្អាត គឺ​ជា​ប្រាថ្នា​របស់​ផង​ទាំង​ឡាយ ។ ជាពិសេស​ចំពោះ​បុរស​អភិជន ។ ដោយសារ​រូប​សម្ផស្ស​ស្រស់​ស្អាត​ក៏​ជា​គ្រោះ​ថ្នាក់​មួយ​ដែរ ។ ព្រោះ​អ្នក​ដែល​មាន​លទ្ធភាព គេ​ហ៊ាន​ចំណាយ​ធនធាន​ដើម្បី​រូប​នាង ។ កាល​បើ​ចៀស​មិន​ផុត នាង​ក៏​ធ្លាក់​ក្នុង​អន្ទាក់​ប្រាក់ ។ រួច​ពី​អន្ទាក់​មួយ​ចូល​ទៅ​អន្ទាក់​មួយ​ទៀត​ជា​បន្ត​បន្ទាប់​គ្នា ។ អ្វី​ក៏​ដោយ កាលណា​គេ​ត្រូវការ​ប្រើប្រាស់​ច្រើន រមែង​តែងតែ​សឹក​រេច​រឹល ត្រង់​នេះ​ត្រង់​នោះ​ជា​មិន​ខាន ។ នេះ​ជា​បំណង​របស់​ន័យ​ដើម​សុភាសិត ។ ឥឡូវ​នេះ ដើម្បី​កុំ​ឲ្យ​អាក្រក់​ស្ដាប់​ពេក គេ​ប្រែ​សេចក្ដី​ថា «សឹក​គូទ​សំពត់» ទៅ​វិញ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោមួយក៏យប់ …

អានបន្ត »

គោមួយក៏យប់ គោដប់ក៏យប់ – សុភាសិតខ្មែរអធិប្បាយ

គោមួយក៏យប់ គោដប់ក៏យប់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គោមួយក៏យប់ គោដប់ក៏យប់ ៖ ការ​រក​ភាព​រីកចម្រើន​ក្នុង​ពេល​តែ​មួយ ។ អត្ថាធិប្បាយ គោមួយក៏យប់ គោដប់ក៏យប់ អត្ថានុរូប អ្នក​កង្វាល​ម្នាក់​ឃ្វាល​គោ​១​ក្បាល​តាំង​ពី​ព្រឹក​ដល់​ល្ងាច ។ ប្រសិន​បើ​គេ​ឃ្វាល​គោ​១០​ក្បាល ក៏​តាំង​ពី​ព្រឹក​ដល់​ល្ងាច​ដូច​គ្នា ។ ដូច្នេះ​គេ​គួរ​តែ​ឃ្វាល​គោ​១០​ក្បាល​តែ​ម្ដង​ទៅ​វា​បាន​ចំណេញ​ច្រើន​ជាង ព្រោះ​គោ​១​ក៏​យប់ គោ​១០​ក៏​យប់​ដែរ ។ អត្ថប្បដិរូប មុខ​របរ​រក​ស៊ី បើ​គេ​លក់​របស់​១​មុខ​បាន​ក្នុង​មួយ​ថ្ងៃ គេ​គួរ​តែ​លក់​ឲ្យ​បាន​១០​មុខ ព្រោះ​បាន​ផល​ចំណេញ​ច្រើន​ជាង​មួយ​មុខ ដោយ​ប្រើ​ពេល​តែ​មួយ​ថ្ងៃ​ដូច​គ្នា ។ ឧទាហរណ៍ ៖ អ្នកលក់​ផ្លែឈើ​ម្នាក់ អង្គុយ​លក់​ផ្លែក្រូច​មួយ​កញ្ជើ​តាំង​ពី​ព្រឹក​ដល់​ល្ងាច ។ ដូច្នេះ គេ​គួរ​លក់​ផ្លែ​ទៀប ល្មុត ល្ហុង ។ល។ ឲ្យ​បាន​១០​មុខ​ទៀត ។ អ្នកលក់​គ្រឿង​ទេស​ម្នាក់ លក់​ឥវ៉ាន់​ច្រើន​មុខ ។ គេ​ចំណេញ​មួយ​មុខ​បន្តិច​មែន តែ​ច្រើន​មុខ​ទៅ​គេ​បាន​ចំណេញ​ច្រើន ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គ្មានទីណាប្រសើរជាងផ្ទះយើងទេ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

គ្មានទីណាប្រសើរជាងផ្ទះយើងទេ – សុភាសិតខ្មែរអធិប្បាយ

គ្មានទីណាប្រសើរជាងផ្ទះយើងទេ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  គ្មានទីណាប្រសើរជាងផ្ទះយើងទេ ៖ អ្វី​ដែល​ជា​កម្មសិទ្ធ​របស់​យើង​ប្រសើរ​ជាង​របស់​គេ ។ អត្ថាធិប្បាយ គ្មានទីណាប្រសើរជាងផ្ទះយើងទេ ប្រាសាទ វិមាន ភូមិគ្រឹះ ដ៏​ស្កឹមស្កៃ ជា​កម្មសិទ្ធ​របស់​គេ​ក៏​នៅ​តែ​ចាញ់​ខ្ទម​កំព្រួក​របស់​យើង​ដែរ ។ ព្រោះ​វិមាន​អស់​ទាំង​នោះ យើង​មិន​អាច​ទៅ​ស្នាក់​នៅ ឬ​ទៅ​ជ្រក​ភ្លៀង​ម្ដងម្កាល​បាន​ទេ ។ ម្យ៉ាងទៀត បើ​មាន​បង​ប្អូន​ជា​គហបតី ហៅ​យើង​ឲ្យ​ទៅ​នៅ​លេង​បួន​ដប់​ថ្ងៃ ។ គេ​ផ្គត់​ផ្គង់​បាយ​ទឹក​គ្មាន​ឲ្យ​ខ្វះ​អ្វី ។ យើង​មិន​អាច​នៅ​ឲ្យ​គ្រប់​ដប់​ថ្ងៃ​បាន​ដែរ ។ ផ្ទះ​គេ​ស្អាត​ឥត​ខ្ចោះ ប៉ុន្តែ​បើ​យើង​នៅ​យូរ យើង​រឹត​តែ​ធុញ​ថប់​ក្នុង​អារម្មណ៍​ខ្លាំង​ជានិច្ច​ដែរ ។ ព្រោះ​ផ្ទះ​គេ​មិន​មែន​ជា​ផ្ទះ​របស់​យើង​ទេ ។ ផ្ទះ​គេ​ស្អាត​ពេក ឥវ៉ាន់​ប្រើប្រាស់​ទំនើប​ទាន់​សម័យ តែ​យើង​មិន​ហ៊ាន​កាន់ ឬ​ប៉ះពាល់​ឲ្យ​ពេញ​ដៃ​ជើង​ឡើយ ។ ដូច្នេះ ទីកន្លែង​ណា​ឲ្យ​តែ​របស់​គេ ទោះបី​ជា​ល្អ​ប្រណីត​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មិន​ប្រសើរ​ជាង​ខ្ទម​កំព្រួក​របស់​យើង​ដែរ ។ ព្រោះ​ខ្ទម​របស់​យើង ទោះ​យើង​ចង់​ដេក ដើរ ឈរ អង្គុយ គ្រប់​ឥរិយាបថ ក៏​គ្មាន​ខ្លាច​ក្រែង​ចិត្ត​អ្នកណា …

អានបន្ត »

គ្រូទាយ ម្តាយថា – សុភាសិតខ្មែរអធិប្បាយ

គ្រូទាយ ម្តាយថា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គ្រូទាយ ម្តាយថា ៖ ទំនាយ​គ្រូ និង​តំហា​របស់​អ្នក​ម្ដាយ​មាន​ភាព​ប្រាកដ​និយម ។ អត្ថាធិប្បាយ គ្រូទាយ ម្តាយថា គ្រូទាយ គ្រូ​នៅ​ទី​នេះ លោក​សំដៅ​យក​គ្រូ​បង្រៀន​អក្សរ លេខ នព្វន្ត ។ មិន​មែន​គ្រូ​ទស្សន៍​ទាយ​ជោគ​ជតា​រាសី​ទេ ។ គ្រូ​បង្រៀន​តែង​ស្គាល់​ច្បាស់​នូវ​អត្តចរិត​សិស្ស តាម​រយៈ​សកម្មភាព​សិក្សា​របស់​សិស្ស​គ្រប់ៗ​គ្នា ។ ព្រោះ​ការ​បង្រៀន​របស់​គ្រូ ប្រកប​ដោយ​និយាម​គរុកោសល្យ បូក​ផ្សំ​នឹង​ចិត្ត​សាស្ត្រ​ផង​នោះ ធ្វើ​ឲ្យ​គ្រូ​ឆាប់​ចាប់​បាន​នូវ​និស្ស័យ​របស់​សិស្ស​ដោយ​ច្បាស់​ប្រាកដ​ណាស់ ។ អាស្រ័យ​ហេតុ​នេះ គ្រូ​អាច​មើល​ឃើញ​នូវ​វាសនាកម្ម អនាគត​របស់​សិស្ស​ម្នាក់ៗ​ថា ជា​យ៉ាង​ណា​បាន​តាម​រយៈ​អត្តចរិត និង​សកម្មភាព​សិក្សា ។ ដូចនេះ​គ្រូ​អាច​ទាយ​ថា សិស្ស​នេះ​ទៅ​ថ្ងៃ​មុខ​នឹង​ក្លាយ​ទៅ​ជា​អ្នកប្រាជ្ញ ឬ​កវី បណ្ឌិត ឬ​ក៏​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ បាន​យ៉ាង​ច្បាស់​លាស់​ល្អ​ណាស់ ។ ដូច្នេះ កូន​សិស្ស​ណា​ដែល​គ្រូទាយ​ថា យ៉ាង​ម៉េច​ហើយ ពុំ​សូវ​ឃើញ​ខុស​ទេ ។ ម្តាយថា ព្រះពុទ្ធដីកា​ត្រាស់​ថា ម្ដាយ​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ខ្លួន និង​ជា​បុព្វាចារ្យ​គឺ​គ្រូ​ដើម …

អានបន្ត »