Friday , March 29 2024

គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ ៖ អ្នក​មាន​ចំណុច​ខ្សោយ តែង​រសើប​នឹង​សម្ដី​គេ ។

គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ

អត្ថានុរូប

គោ​ដែល​មាន​ដំបៅ​លើ​ខ្នង កាល​ណា​ឃើញ​ក្អែក​ហើរ​រំលង​ពី​លើ តែង​លើក​កន្ទុយ​គ្រវាស​ចុះ​ឡើង​ពី​លើ​ខ្នង ដើម្បី​ការពារ​ខ្លួន ដោយ​ខ្លាច​ក្អែក​ចុះ​ចឹក​ដំបៅ ។ តែ​តាម​ពិត ក្អែក​ឥត​ដឹង​អ្វី​ពី​គោ​ទេ គឺ​វា​ហើរ​តាម​ធម្មតា​របស់​វា ។

អត្ថប្បដិរូប

មនុស្ស​មាន​ចំណុច​ខ្សោយ ដូចជា ធ្លាប់​ប្រព្រឹត្ត​អំពើ​អាក្រក់ មាន​លួច ប្លន់​គេ​ជាដើម ។ កាលណា​ឮ​គេ​និយាយ​ពី​ចោរកម្ម​កើត​នៅ​ទីណា មនុស្ស​នោះ​តែង​តែ​ផ្អើលៗ រសើប​គូទ​នៅ​ពុំ​សុខ​ទេ ។ ព្រោះ​អារម្មណ៍​គេ​ចេះ​តែ​នឹក​បារម្ភ​ខ្លាច​គេ​និយាយ​ដៀមដាម​ឲ្យ​ខ្លួន ជួនកាល​ដោយ​រអៀស​ខ្លួន​ខ្លាំង​ពេក ក៏​ក្រោក​ដើរ​ចេញ​បាត់​ទៅ ។ ជួន​គេ​មិន​អាច​ដើរ​ចេញ​បាន ក៏​ខំ​នឹក​រក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​និយាយ​ការពារ​ខ្លួន ។ តែ​តាម​ពិត​អ្នក​និយាយ​គឺ​និយាយ​ដោយ​ត្រង់​ទេ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោលឿនសឹកក ស្រីល្អសឹកគូទ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *