Thursday , March 28 2024

ខុសដូចវាយឆ្កែខុស – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខុសដូចវាយឆ្កែខុស ៖ វិប្បដិសារី​នូវ​កំហុស​ដែល​ធ្វើ​ឥត​ពិចារណា ។

ខុសដូចវាយឆ្កែខុស – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ខុសដូចវាយឆ្កែខុស

កំហឹង​ធ្វើ​ឲ្យ​មនុស្ស​វង្វេង​លែង​គិត​ពិចារណា ។ ម្ល៉ោះ​ហើយ គេ​ធ្វើ​អ្វីៗ​ទាំង​កំរោល ។ លុះ​ដល់​គេ​ស្ងប់​អារម្មណ៍​ក្រេវក្រោធ ទើប​ដឹង​ខ្លួន​ថា ខុស ប៉ុន្តែ​អ្វីៗ​ជ្រុល​ហួស​អស់​ទៅ​ហើយ ។ ដូច្នេះ គេ​នៅ​សល់​តែ​សេចក្ដី​ស្ដាយ​ក្រោយ​ប៉ុណ្ណោះ ។ រឿង​នេះ​បុរាណាចារ្យ​បាន​លើក​និទាន​ជា​តួយ៉ាង​ដូច​ត​ទៅ ៖

មហាសេដ្ឋី​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​មហាសាល ។ គាត់​បាន​ចិញ្ចឹម​ឆ្កែ​កំណាច​៥០០​ក្បាល ដើម្បី​ការពារ​ទ្រព្យសម្បត្តិ ។ នៅ​យប់​មួយ​មាន​ចោរ​៥០០​នាក់ បាន​ជីក​រូង​ឧម្មង្គ​ក្នុង​ដី​មក​ដល់​ឃ្លាំង​ទ្រព្យ ។ ពួក​ចោរ​ក៏​ជញ្ជូន​ឥវ៉ាន់​ជា​ច្រើន​ចេញ​ទៅ​តាម​រូង​ឧម្មង្គ ។ ឯ​ឆ្កែ​ទាំង​៥០០​ក៏​ដេញ​ខាំ​ចោរ​ទាំង​៥០០​នាក់​ស្លាប់​ក្នុង​រូង​ឧម្មង្គ​អស់​ទៅ ។

លុះ​ព្រឹក​ឡើង សេដ្ឋី​ដឹង​ថា​បាត់​ឥវ៉ាន់​អស់ ។ គាត់​ក្រេវក្រោធ​ជា​ខ្លាំង ក៏​បញ្ជា​ឲ្យ​គេ​យក​ឆ្កែ​ទាំង​៥០០​ក្បាល​ទៅ​សម្លាប់​ចោល​អស់​ទៅ ។ បី​ថ្ងៃ​ក្រោយ​មក សេដ្ឋី​បាន​ធុំ​ក្លិន​ស្អុយ​អសោចិ​ក្នុង​ឧម្មង្គ ទើប​បាន​ដឹង​ថា ជា​ខ្មោច​ចោរ​ទាំង​៥០០​នាក់​ដែល​ឆ្កែ​បាន​ខាំ​សម្លាប់ ។

សេដ្ឋី​មាន​វិប្បដិសារី កើត​ក្ដី​ក្ដុក​ក្ដួល​ជា​ខ្លាំង នឹង​ស្ដាយ​កំហុស​ដែល​ខ្លួន​បាន​ធ្វើ​រួច​ទៅ​ហើយ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខែពិសាខដើរព្រឹក ខែកត្តិកដើរល្ងាច – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *