Thursday , March 28 2024

អាហារការពារស្បែក – សុខភាពនិងសម្រស់

អាហារការពារស្បែក – សុខភាពនិងសម្រស់ ៖ មិន​ចូលចិត្ត​ភាព​រអិលៗ​លើ​ស្បែក​ក្រោយពេល​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​មែន​ទេ​? កុំ​បារម្ភ​! អ្នក​មិន​ចាំ​ បាច់​ប្រើប្រាស់​ផលិត​ដើម្បី​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​នេះ​ច្រើន​ទៀត​ទេ​។ ក្រៅពី​ការ​ស្ថិតនៅក្នុង​ម្លប់​, ស្លៀកពាក់​ខោអាវ​ជិត​ស្បែក និង​ប្រើប្រាស់​សម្ភារៈ​ការពារ​ក​ម្ដៅ​ថ្ងៃ​ហើយ​នោះ ការរួមបញ្ចូល​របប​អាហារ​មួយចំនួន​ក៏​ជួយ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក និង​បញ្ហា​ស្បែក​ចាស់​ជាង​វ័យ​ដោយសារ​ការបំផ្លាញ​ពី​សំណាក់​ពន្លឺព្រះអាទិត្យ​ផងដែរ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?

អាហារការពារស្បែក – សុខភាពនិងសម្រស់

អត្ថបទ​ខាងក្រោម នឹង​បង្ហាញ​អោយដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ការពារ​ស្បែក​ពី ពន្លឺព្រះអាទិត្យ ៖

១. ការ៉ុត​​
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta-carotene​ដែល​ជួយ​ការពារ​ស្បែក​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ពន្លឺ ព្រះអាទិត្យ​ច្រើន​ហួស ឬ​ក្ដៅ​ខ្លាំង​។​

២. ស្ត្រ​បឺ​រី​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល ជាប់ទាក់ទង​នឹង​កាំរស្មី​យូ​វី​របស់​ព្រះអាទិត្យ​មិនអោយ​បង្ក​ការបំផ្លាញ​ដល់​ស្បែក​។​

៣. តែ​បៃតង​
​សារធាតុ Catechins និង tannins​ក្នុង​តែ​បៃតង​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ ទប់ស្កាត់​ការបំផ្លាញ​លើ​ស្បែក​ពី​សំណាក់​ពន្លឺព្រះអាទិត្យ ឬ​កម្ដៅថ្ងៃ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួល ទាន​តែ​បៃតង​អោយបាន​ពី ២ ទៅ ៣ ពែង​ក្នុង​មួយថ្ងៃ​។​

៤. គ្រាប់​អាល់​ម៉ុ​ន​
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E ដែល​ល្អ​ណាស់​សម្រាប់​សុខភាព​ស្បែក​។​

៥. ទំពាំងបាយជូរ​ក្រហម​
​ផ្លែឈើ​នេះ​មាន​ផ្ទុក​សារធាតុ Quercetin ដែល​ជួយ​កាត់បន្ថយ​ការខូចខាត DNA ដែល​បណ្ដាល មកពី​កាំរស្មីព្រះអាទិត្យ​។​

៦. ប៉េងប៉ោះ​
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ lycopene ជួយ​ទប់ស្កាត់​ជំងឺមហារីក​ស្បែ​កបាន​យ៉ាង​ប្រសើរ​។​

៧. ផ្លែ​ឪឡឹក​
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ទឹក និង​សារធាតុ​ប្រយុទ្ធប្រឆាំង​ជំងឺមហារីក lycopene​។​

៨. បន្លែ​បៃតង​
​មាន​ផ្ទុក​សារធាតុ zeaxanthin និង lutein ដែល​ជួយ​ការពារ​ស្បែក​ពី​ការបំផ្លាញ​នៃ​ពន្លឺព្រះអាទិត្យ​ ៕

អត្ថបទពេញនិយមបន្ទាប់ ៖ ផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ – សុខភាពនិងសម្រស់

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *