Thursday , March 28 2024

សម្លស្ពៃយូឆយសាច់មាន់ – ម្ហូបខ្មែរ

សម្លស្ពៃយូឆយសាច់មាន់ គឺជាមុខ ម្ហូបខ្មែរ មួយមុខដែលងាយស្រួលក្នុងការចម្អិនហើយមានភាពសាមញដែលប្រជាជនចូលចិត្តចម្អិនដើម្បីជាអាហារប្រចាំថ្ងៃ មិនត្រឹមតែប៉ុណ្ណោះវាមានរសជាតិឆ្ងាញ់។

សម្លស្ពៃយូឆយសាច់មាន់ – ម្ហូបខ្មែរ

ស្ពៃយូឆយ ជាប្រភេទបន្លែបៃតងមួយប្រភេទ ដែលងាយរកទិញ ងាយហូប អាចធ្វើជាមួយម្ហូបសំលឬឆា និង សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ មិនចាញ់បន្លែផ្សេងៗទៀតដែរ។​

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃយូឆយសាច់មាន់

  1. ទឹកចំនួន៤កែវ
  2. សាច់មាន់កាត់ជាដុំចំនួន 0.5 kg
  3. ស្ពៃយូឆយ (Yuchoy) កាត់ប្រវែងជាកង់ៗចំនួន 1 kg
  4. ទឹកត្រីចំនួន២ស្លាបព្រា
  5. ស្ករចំនួន១ស្លាបព្រា
  6. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  7. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  8. ស្លឹកខ្ទឹមហានចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់ទឹកក្នុងឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ
  2. ដាក់សាច់មាន់ចូលទៅក្នុងទឹកដែលកំពុងពុះហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ
  3. ដាក់ស្ពៃយូឆយចូល
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  5. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លតៅហ៊ូសាច់មាន់ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *