Tuesday , April 23 2024

ខសាច់គោជាមួយឆៃថាវ – ម្ហូបខ្មែរ

ខសាច់គោជាមួយឆៃថាវ គឺជាមុខ ម្ហូបខ្មែរ ដ៏ពិសេសម្យ៉ាងដែលប្រជាជនចូលចិត្តចម្អិនសម្រាប់កម្មវិធិធំៗ ដូចជាចូលឆ្នាំ ជួបជុំបងប្អូន គេក៏អាចប្រើ កន្ទុយគោ ជំនួសសាច់គោកក៏បាន។

ខសាច់គោជាមួយឆៃថាវ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ ខសាច់គោជាមួយឆៃថាវ

  1. ប្រេងឆាចំនួន២ស្លាបព្រា
  2. ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប
  3. ខ្ទឹមបារាំងហាន់ចំនួន១
  4. សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg
  5. ទឹកស៊ីអីវចំនួន១ស្លាបព្រា
  6. ទឹកត្រីចំនួន១ស្លាបព្រា
  7. ស្ករចំនួន១ស្លាបព្រា
  8. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  9. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  10. ម្សៅស៊ីនណាម៉ន (cinnamon powder) ចំនួន១ស្លាបព្រាកាហ្វេ
  11. ទឹកចំនួន៦កែវ
  12. ទឹកប៉េងប៉ោះចំនួន១ស្លាបព្រា
  13. ដំឡូងចិតសំបកហើយកាត់ជាដុំចំនួន៣
  14. ឆៃថាវចិតសំបកចេញរួចកាត់ជាដុំចំនួន 0.8 kg
  15. ស្ពៃសែឡឺរីកាត់ជាកង់ៗចំនួន១បាច់

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល
  2. ពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងសាច់គោរួចច្របល់ឱ្យល្អ
  3. ថែមគ្រឿងលើសាច់ដោយដាក់ទឹកស៊ីអីវ ទឹកត្រី ស្ករ អំបិល ម្រេចនិងម្សៅស៊ីនណាម៉នរួចច្របល់ឱ្យល្អ
  4. ដាក់ទឹកនិងទឹកប៉េងប៉ោះរួចកូរហើយបន្តស្ងោរហូតដល់សាច់គោឆ្អិនល្អ
  5. ដាក់ដំឡូង ឆៃថាវ និង ស្ពៃសែឡឺរីកូរច្របល់

កត់សម្គាល់

ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយក្តៅ វាជាមុខម្ហូបដែលប្រជាជននៅជនបទចូលចិត្តបរិភោគប្រចាំថ្ងៃ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ខសាច់មាន់ជាមួយដំឡូង – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

សម្លការីត្រីផ្ទក់ជាមួយត្រប់ មានរសជាតិឆ្ងាញ់និងហិរបន្តិចលាយជាមួយរសជាតិខ្ទិះដូងព្រមទាំងផ្លែត្រប់គឺជាមុខម្ហូបដ៏ពេញនិយមរបស់ជនជាតិខ្មែរ។ សម្លប្រភេទនេះត្រូវបានជនជាតិខ្មែរតែងតែចំអិនក្នុងឱកាសចូលឆ្នាំមិនដែលខានឡើយសម្រាប់បរិភោគនិងទទួលភ្ញៀវ ជួបជុំបងប្អូនជិតឆ្ងាយ។ ជាទូទៅគេនិយមប្រើត្រីផ្ទក់ក្នុងការធ្វើម្ហូបមួយមុខនេះព្រោះវាមានរស់ជាតិឆ្ងាញ់ ក៏ប៉ុន្តែយើងក៏អាចប្រើត្រីប្រភេទផ្សេងក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីត្រីផ្ទក់ជាមួយត្រប់ ខ្ទឹមសចិញ្ចាំមរួចចំនួន២ក្លែប ស្លឹកគ្រៃហាន់រួចចំនួន៣ស្លាបព្រា ម្ទេសស្រស់ហាន់រួចចំនួន២ផ្លែឬដាក់តាមការចូលចិត្ត ម្សៅម្ទេសម៉ត់ (paprika) ចំនួនកន្លះស្លាបព្រា …

Leave a Reply

Your email address will not be published. Required fields are marked *