Saturday , April 20 2024

គេមិនហៅ ទៅមិនគួរ គេមិនសួរ ឆ្លើយមិនសម – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គេមិនហៅ ទៅមិនគួរ គេមិនសួរ ឆ្លើយមិនសម ៖ ត្រូវ​ស្គាល់​កាល​គួរ និង​កាល​មិន​គួរ ។

គេមិនហៅ ទៅមិនគួរ គេមិនសួរ ឆ្លើយមិនសម – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ គេមិនហៅ ទៅមិនគួរ គេមិនសួរ ឆ្លើយមិនសម

តាម​ទម្លាប់​នៅ​ក្នុង​សហគមន៍​ខ្មែរ កាលណា​មាន​ប្រារព្ធ​ធ្វើ​ពិធី​អ្វី​មួយ​ដូចជា ជប់លៀង រាត្រី​សមោសរ អាពាហ៍​ពិពាហ៍ ឬ បុណ្យ​ទាន​ផ្សេងៗ ។ ម្ចាស់​កម្មវិធី​តែង​អញ្ជើញ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​មក​ចូល​រួម​ជា​កិត្តិយស រៀរ​លែង​តែ​បុណ្យ​សព​មួយ​ចេញ ។

ចំណែក​អ្នក​ដែល​គេ​មិន​បាន​អញ្ជើញ ដោយ​ហេតុ​គេ​ភ្លេច ឬ​រក​មិន​ជួប ឬ​ក៏​នៅ​ឆ្ងាយ គេ​មិន​គួរ​ទៅ​ទេ ទោះ​ជា​បង​ប្អូន​បង្កើត​ក៏​ដោយ ។

នៅ​ក្នុង​វង់​សន្ទនា តែ​មាន​អ្នក​តាំង​សំណួរ និង​តម្រូវ​ឲ្យ​មាន​អ្នក​ឆ្លើយ ។ ក្នុង​ករណី​នេះ អ្នក​ដែល​គេ​មិន​សួរ មិន​គួរ​គប្បី​ឆ្លើយ​ទេ ។ ព្រោះ​អ្នក​សួរ​គេ​ចុច​ចំ​អ្នកណា​ឲ្យ​ឆ្លើយ គឺ​គេ​ចង់​បាន​គំនិត​យោបល់​ពី​អ្នក​នោះ ។ ឯ​អ្នកក្រៅ​ពី​នោះ បើ​ខំ​ប្រឹង​ឆ្លើយ​គេ​អាច​បដិសេធ​ចម្លើយ​នោះ​នាំ​ឲ្យ​ខ្មាស​គេ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *