Friday , March 29 2024

ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូ – ម្ហូបខ្មែរ

ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូ គឺជាម្ហូមធ្វើអំពី អន្ទង់ ជាមួយតៅហ៊ូគឺជា ម្ហូបខ្មែរ ដ៏ពេញនិយមរបស់ជនជាតិខ្មែរ បុរសចូលចិត្តពិសារអន្ទង់ឆ្នាំងភ្លើងជាគ្រឿងក្លែម ចំណែកឯខាងស្រ្តីចូលចិត្តពិសារជាមួយបាយឬគុយទាវ។

ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូ – ម្ហូបខ្មែរ

នៅស្រុកខ្មែរចូលចិត្តពិសារអន្ទង់ទឹកសាបពីព្រោះវាសំបូរ ថោកហើយមានរសជាតិឆ្ងាញ់ អន្ទង់ទឹកសាបឬអន្ទង់ស្រែចូលចិត្តផ្លាស់ទី ពីកន្លែងមួយទៅមួយកន្លែងទៀតពេលណាទឹកចាប់ផ្តើមស្រក អន្ទង់ទាំងនេះវាអាចវាបានដូចជាសត្វពស់ដើម្បីទៅរកជំរកថ្មី។ ជាទូទៅអន្ទង់ចូលចិត្តវាជាហ្វូងនៅពេលយប់ឬព្រឹកព្រលឹមនឹងអាចធ្វើដំណើរដោយគ្មានអាហារឬទឹកជាច្រើនខែ។ ដូចទៅនឹងសត្វគ្រំុដែរ អន្ទង់អាចផ្លាស់ប្តូរភេទដោយខ្លួនឯងនៅពេលវាចាស់។ អន្ទង់ចាប់កំណើតដំបូងមានភេទញីហើយខ្លួនវាចាប់ផ្តើមធំបន្តិចម្តងៗពេលវាប្រែភេទទៅជាឈ្មោល។

គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើង​អន្ទង់ជាមួយតៅហ៊ូ

  1.  អន្ទង់២ក្បាលឬអន្ទង់កំប៉ុង១កំប៉ុង
  2. ប្រេងឆា៣ស្លាបព្រា
  3. ខ្ទឹមសចិញ្ចាំចំនួន៣ខ្លែប
  4. ខ្ទឹមបារាំង១ រួចហាន់ឲ្យស្តើងៗ
  5. ត្រាវកាត់ជាដុំជ្រុងតូចៗចំនួន២ចានតូច
  6. គ្រឿងម្សៅស៊ុបមាន់ចំនួន២កំប៉ុង
  7. ទឹកមួយកែវ
  8. តៅហ៊ូចំនួន៥ដុំ
  9. ស្ករចំនួនកន្លះស្លាបព្រា
  10. ទឹកត្រី១ស្លាបព្រា
  11. ដាក់ម្រេចម៉ត់បន្តិច
  12. ស្លឺកខ្ទឹមចំនួន២គល់រួចហាន់តូចៗ
  13. ត្រកួន១គីឡូ លាងឲ្យស្អាត

របៀបធ្វើ

  1. សម្អាតអន្ទង់ឱ្យស្អាតអស់ជាតិរំអិលនិងកាត់ជាកំណាត់ៗប្រវែងមួយថ្នាំងដៃ
  2. កំដៅខ្ទះឱ្យក្តៅ
  3. ពេលខ្ទះក្តៅល្មមដាក់ប្រេងឆាពីរស្លាបព្រារួចដាក់អន្ទង់ចូល ត្រលប់អន្ទង់ចុះឡើងរហូតដល់អន្ទង់ឆ្អិតល្អ បន្ទាប់មកលើកខ្ទះចេញដាក់ឱ្យត្រជាក់
  4. ដាក់កំដៅខ្ទះម្តងទៀតឱ្យក្តៅដើម្បីចំអិនត្រាវ ពេលខ្ទះក្តៅល្មមដាក់ ខ្ទឹមស ខ្ទឹមបារាំង ត្រាវ​ កូរឱ្យស៊ប់ល្អនិងឆ្អិតល្មម រួចលើកចេញដាក់ម្ខាង
  5. ចាក់ទឹកនិងគ្រឿងស៊ុបមាន់(ម្សៅស៊ុបដែលមានរស់ជាតិសាច់មាន់) ចូលទៅក្នុងឆ្នាំង រួចដាំរហូតដល់ពុះ បន្ទាប់មកដាក់ត្រាវនិងអន្ទង់ចូលទៅក្នុងស៊ុបមាន់ដែលកំពុងពុះ រួចស្ងោររហូតដល់ត្រាវផុយល្អ។
  6. យកចានគមធំមួយដើម្បីលាយទឹកតៅហ៊ូ ដំបូងចាក់តៅហ៊ូលាយជាមួយស្ករ រួចដាក់ទឹកត្រីនិងម្រេចបន្តិច ដាក់ម្សៅស៊ុបជាមួយទឹកតៅហ៊ូ រួចកូរជាមួយស្លឹកខ្ទឹម
  7. ពិសារពេលក្តៅៗជាមួយត្រកួនឬគុយទាវនិងទឹកស៊ីវអ៊ីវជាការស្រេច

ការរៀបចំពិសារ

រៀបចំចង្រ្កានភ្លើងប្រើធ្យូងឬប្រើចង្រ្កានអគ្គិសនីដាក់នៅចំកណ្តាលតុរួចដាក់ឆ្នាំងពីលើ។ ជាទូទៅអ្នកបរិភោគចូលចិត្តយកត្រកួនទៅជ្រលក់ក្នុងឆ្នាំងដែលកំពុងក្តៅផ្ទាល់ពេលកំពុងពិសារ។

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *