Saturday , April 20 2024

ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី – ម្ហូបខ្មែរ

ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី គឺជាម្ហូបឆ្នាំងភ្លើងមួយបែបដែលប្រជាជនខ្មែរនិយមចូលចិត្តពិសារ ព្រោះវាមានរសជាតិឆ្ងាញ់ពិសេស។ ម្ហូបនេះផ្សំឡើងពី បង្គា ត្រី និងសាច់ជ្រូកបីជាន់ ហើយទឹកស៊ុបផ្សំឡើងពីស៊ុបផ្អកកំប៉ុង។ មុខម្ហូបខ្មែរ ដ៏ពេញនិយមនេះ ត្រូវបានប្រជាជនខ្មែរ ពិសារពេលមានការជួបជុំបងប្អូន ក្រុមគ្រួសារ និងក្នុងកម្មវីធីផ្សងៗ ពីព្រោះវាគឺជា មុខម្ហូប មួយដែលងាយស្រួលចំអិន ព្រមទាំងមានឱជារសឆ្ងាញ់ ដែលធើ្វឲ្យប្រជាជនខ្មែរចូលចិត្តស្ទើរគ្រប់គ្នា។

ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងគ្រឿងសមុទ្រនិងផ្អកត្រី

  1. ផ្អកត្រីអត់ឆ្អឹងចំនួន១ខាំកន្លះ
  2. ប្រេងឆាចំនួន២ស្លាបព្រា
  3. សាច់ជ្រូកបីជាន់ហាន់ស្តើងៗចំនួន១ខាំកន្លះ
  4. ទឹក២កែវ
  5. ខ្ទឹមសចំនួន៤ក្លែប
  6. ស្លឹកគ្រៃស្រស់ឬគ្រាមក៏បានដែលហាន់រួចចំនួន១ពែង
  7. ម្ទេសចំនួន២
  8. ខ្ទឹមបារាំងចំនួនមួយចំហៀង
  9. ស្ករសចំនួន១ស្លាបព្រា
  10. ទឹកត្រីចំនួន១ស្លាបព្រា
  11. ម្រេសចំនួន១ស្លាបព្រា
  12. ត្រីអណ្តែងហាន់ជាកង់ៗចំនួនកន្លះខាំ
  13. បង្គាបកសំបករួចចំនួនកន្លះខាំ

របៀបធ្វើ

  1. ក្នុងកូនឆ្នាំងដាក់ទឹកចំនួន២កែវហើយស្លោម៉ាំត្រីរហូតដល់ណែមត្រីផុយ
  2. យកប្រដាប់ចម្រោះដាក់លើចានគោមរួចចាក់ទឹកម៉ាំត្រីក្នុងដំរងដើម្បីច្រោះយកឆ្អឹងចេញរួចទុកនៅម្ខាង
  3. កំដៅឆ្នាំងស៊ុបរាងធំបន្តិច
  4. នៅពេលទឹកស៊ុបក្តៅ ចាក់ប្រេងឆា សាច់ជ្រូកចិញ្ចាំមជាមួយខ្ទឹមស សឹ្លកគ្រៃ ម្ទេស​ និង​ ខ្ទឹមបារាំងចូល
  5. ថែមរសជាតិដោយដាក់ស្ករ ទឹកត្រី​និងម្រេច
  6. ចាក់ទឹកចំនួន៦កែវនិងទឹកម៉ាំមត្រីចូលក្នុងឆ្នាំងស៊ុបហើយស្លោរហូតដល់សាច់ផុយ
  7. ដាក់ត្រីចូលរួចស្លោរហូតសាច់ត្រីផុយ
  8. រៀបបង្គាដាក់ខាងក្រោមឆ្នាំងភ្លើងបន្ទាប់មកដាក់ទឹកស៊ុបម៉ាំមត្រីចូលរួចហើយចាប់ផ្តើមកំដៅឆ្នាំងភ្លើងដោយប្រើធ្យូងឬបើកភ្លើងកំដៅបើប្រើឆ្នាំងអគ្គសនី ពីព្រោះបង្គាត្រូវការរយៈពេលខ្លីតែប៉ុណ្ណោះក្នុងការចម្អិន
  9. ជាទូទៅគេចូលចិត្តពិសារអាហារឆ្នាំងភ្លើងជាមួយបាយឬមី គុយទាវ ជាមួយបន្លែស្រស់ច្រើនមុខទៅតាមចំណង់ចំណូលចិត្ត

ការរៀបចំពិសារ

រៀបចំចង្រ្កានភ្លើងប្រើធ្យូងឬប្រើចង្រ្កានអគ្គិសនីដាក់នៅចំកណ្តាលតុរួចដាក់ឆ្នាំងពីលើ។ ជាទូទៅគេនិយមពិសារជាមួយបន្លែស្រស់គ្រប់ប្រភេទ ជាពិសេសត្រកួនដោយជ្រលក់ក្នុងឆ្នាំងដែលកំពុងក្តៅផ្ទាល់ពេលកំពុងពិសារ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ឆ្នាំងភ្លើងគ្រឿងសមុទ្រ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *