Wednesday , April 24 2024

សម្លដំឡូងសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

សម្លដំឡូងសាច់ជ្រូកចិញ្ចាំ មានរសជាតិឆ្ងាញ់ពិសេសម្យ៉ាងដែលសំបូរដោយជាតិម្សៅហើយមានភាពងាយស្រួលក្នុងការចម្អិន ប្រសិនស្លជាមួយត្រីប្រាឬត្រីផ្ទក់កាន់តែពិសេស។

សម្លដំឡូងសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លដំឡូងសាច់ជ្រូកចិញ្ចាំ

  1. សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg
  2. ទឹកត្រីចំនួន១ស្លាបព្រា
  3. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  4. ស្លឹកខ្ទឹមចំនួន១កូនចានតូច
  5. ទឹកចំនួន៦កែវ
  6. ដំឡូងឈើចិតសំបករួចកោសយកតែសាច់ចំនួន 0.75 kg
  7. ស្ករចំនួន១ស្លាបព្រា
  8. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  9. ជីរណាហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រីមួយសា្លបព្រា ម្រេចនិងស្លឹកខ្ទឹមហើយច្របល់ចូលគ្នាឱ្យល្អរួចទុកនៅម្ខាង
  2. ដាក់ទឹកចូលក្នុងសម្លហើយស្ងោរហូតដល់ទឹកពុះ
  3. ដាក់សាច់ជ្រូកចិញ្ចាំនិងដំឡូងចូលក្នុងទឹកដែលកំពុងពុះហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លដំឡូងសាច់ជ្រូកចិញ្ចានេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃយូឆយសាច់មាន់ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *