Friday , April 19 2024

ភ្លៀងធ្លាក់ក្នុងកុមារភាព – កំណាព្យខ្មែរ

ភ្លៀងធ្លាក់ក្នុងកុមារភាព – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ភ្លៀងធ្លាក់ក្នុងកុមារភាព – កំណាព្យខ្មែរ

ភ្លៀងធ្លាក់ក្នុងកុមារភាព – កំណាព្យខ្មែរ

ថ្ងៃបាក់រសៀលលាកំដៅពពកពណ៌ខ្មៅមីររសាត់
ព្រះពាយមិនស្ងៀមប្រឹងផាយផាត់ធម្មជាតិលែងស្ងាត់ផ្តើមតន្ត្រី។
វស្សាន្តរដូវមេឃភ្លៀងធំរុក្ខារលំដេកដួលដី
ផ្គរស្រែកគំរាមប្រាប់ព្រឹក្សព្រៃរន្ទះវឹងវៃជ្រែកអាកាស។
ភ្លឺផ្លេកបន្ទោរជះផ្លែតៗរង្សីក្រឡែតភ្លឺត្រចះ
មិត្តភ័ក្តិស្រែកហៅពីក្រៅផ្ទះរួសរាន់រូតរះរត់ចូលភ្លៀង។
រូបកាយទទេគ្មានជំពាក់តំណក់ទឹកធ្លាក់សព្វសារពាង្គ
គង្គាបរិសុទ្ធឥតល្អក់ល្អៀងប្រៀបដូចចង់លាងភពលោកា។
សសៃទឹកភ្លៀងធ្លាក់ពីមេឃតើនៅលើមេឃល្អយ៉ាងណា?
មានពពកសមានទឹកថ្លាមានទេវតាមានឥន្ទព្រហ្ម។
ភ្លៀងធ្លាក់រណ្តំដូចចម្រៀងកង្កែបហ៊ីងច្រៀងលាន់រងំ
គ្រួសារទាំងមូលនៅជួបជុំដណ្តប់ផាហ៊ុមឲ្យរូបខ្ញុំ។
ទឹកភ្លៀងត្រជាក់សែនកក់ក្តៅយាយតាកូនចៅពូមីងអ៊ំ
គ្រួសារធ្លាប់តូចប្រែជាធំរស់សុខដុមក្នុងពេលភ្លៀង៕

កំណាព្យពេញនិយមបន្ទាប់ ៖ បណ្តាំកវី – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *