Thursday , March 28 2024

សម្លតៅហ៊ូសាច់មាន់ – ម្ហូបខ្មែរ

សម្លតៅហ៊ូសាច់មាន់ និងស្ពៃបូកគោគឺជាអាហារសុខភាពហើយមានរសជាតិឆ្ងាញ់ ព្រមទាំងងាយស្រួលក្នុងការចម្អិន។

សម្លតៅហ៊ូសាច់មាន់ – ម្ហូបខ្មែរ

តៅហ៊ូត្រូវបានគេធ្វើឡើងពីសណ្តែកសៀងហើយវាមានប្រភពដើមពីប្រទេសចិន នៅក្នុងតៅហ៊ូសំបូរដោយជាតិប្រូតាអិន​ ជាតិដែក កាល់ស្យូមនិងវិតាមីនបេដែលមានសារសំខាន់ណាស់សម្រាប់ទ្រទ្រង់រាងកាយមនុស្ស។  ការ​សិក្សា​រាប់​មិន​អស់​បាន​បង្ហាញ​ថា ការ​បង្កើន​ការ​ទទួលទាន​អាហារ​ដែល​ធ្វើ​ឡើង​ពី​រុក្ខជាតិ​ដូច​ជា​តៅហ៊ូ អាច​បន្ថយ​ហានិភ័យ​នៃ​ភាពធាត់ និង​ការ​ស្លាប់​ជា​រួម​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង ។ វា​ក៏​ជំរុញ​ឲ្យ​យើង​មាន​សុខភាព​ល្អ និង​ពង្រឹង​សុខភាព​សក់ បង្កើន​ថាមពល និង​បញ្ចុះទម្ងន់ ។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លតៅហ៊ូសាច់មាន់

  1. ទឹកចំនួន៥កែវ
  2. សាច់មាន់កាត់ជាដុំចំនួន១ចំហៀង
  3. តៅហ៊ូកាត់ជាដុំតូចៗចំនួន២ដុំ
  4. ស្ពៃបូកគោកាត់ជាដុំៗចំនួន 0.5 kg
  5. ទឹកត្រីចំនួន២ស្លាបព្រា
  6. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  7. ស្ករចំនួន១ស្លាបព្រា
  8. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  9. ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់ទឹកចូក្នុងសម្លហើយដាំរហូតដល់ទឹកពុះ
  2. ដាក់សាច់មាន់រួចស្លោរហូតដល់សាច់មាន់ឆ្អិនល្អ
  3. ដាក់តៅហ៊ូនិងស្ពៅក្តោបចូល
  4. ថែមគ្រឿងដោយដាក់ទឹកត្រី អំបិល ស្ករនិងម្រេច
  5. ដាក់ស្លឺកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសមលមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លត្រយូងចេកសាច់មាន់ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *