Friday , April 19 2024

ខឹងគោ វាយរទេះ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខឹងគោ វាយរទេះ ៖ ការ​បន្ធូរ​បន្ថយ​ភាព​ក្រេវក្រោធ ។

ខឹងគោ វាយរទេះ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ខឹងគោ វាយរទេះ

អត្ថានុរូប

អ្នក​បរ​រទេះ​ខ្លះ​ពេល​ខឹង​នឹង​គោ​ដើរ​យឺត​ពេក មិន​ហ៊ាន​វាយ​គោ​ទេ ដោយ​ឃើញ​គោ​ស្គម ឬ​ខ្លាច​គោ​មាន​ស្លាក​ស្នាម ។ ម៉្លោះ​ហើយ​ដើម្បី​បន្ធូរ​បន្ថយ​កំហឹង​ខ្លះ​ក៏​ស្រែក​ខ្លាំងៗ និង​វាយ​គោះ​រទេះ ធ្វើ​ឲ្យ​គោ​ភ្ញាក់​ស្ទុះ​ដើរ​លឿន​បន្តិច​ទៅ ។

អត្ថប្បដិរូប

មនុស្ស​ខ្លះ ពេល​ខឹង​ក្រេវក្រោធ​ខ្លាំង​នឹង​អ្នកណា​ម្នាក់ មិន​ហ៊ាន​ទៅ​វាយ​គេ​ទេ ដោយ​ឃើញ​គេ​ធំ​ជាង ឬ​មាន​កម្លាំង​ជាង ឬ​ក៏​ដោយ​ប្រការ​ណា​មួយ ។ ប៉ុន្តែ​ដើម្បី​កាត់​បន្ថយ​ភ្លើង​កំហឹង​ខ្លះ គេ​ក៏​ទៅ​កាប់​បំផ្លាញ​ដំណាំ​ដាំដុះ​របស់​គូ​វិវាទ ។

នៅ​ក្នុង​គ្រួសារ​ខ្លះ ប្រពន្ធ​ខឹង​នឹង​ប្ដី​ខ្លាំង​ពេក តែ​មិន​ហ៊ាន​វាយ​ប្ដី​ទេ បែរ​ជា​សំពង​ម៉ូតូ​ដែល​គ្នា​ឥត​ដឹង​អី​សោះ ជួនកាល​បោក​ចាន បោក​ឆ្នាំង​ខ្ទេច​អស់ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខុសដូចវាយឆ្កែខុស – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *