Friday , April 19 2024

សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ គឺជា ម្ហូបខ្មែរ ពិសេសម្យ៉ាងដែលជនជាតិខ្មែរចូលចិត្តចំអិនសម្រាប់កម្មវិធីសំខាន់ៗ វាមានរសជាតិប្លែកហើយឆ្ងាញ់ពិសារដែលប្រជាជានគ្រប់ទិសទីស្ទើរតែគ្នាចូលចិត្ត។

សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ

  1. ស្ពៃក្តោបមួយចំហៀង
  2. ស្លឹកខ្ទឹមរក្សាទុកដើមនៅវែងៗដើម្បីធ្វើជាចំណងប្រហែល២០សន្លឹក
  3. ទឹកដែលអាចលិចស្ពៃក្តោប
  4. សាច់ជ្រូកចិញ្ចាំ៥ខាំ
  5. ទឹកត្រី១ស្លាបព្រា
  6. ស្ករ១ស្លាបព្រា
  7. ម្រេច១ស្លាបព្រាកាហ្វេ
  8. តាំងហ៊ុន១កញ្ចប់
  9. ស្លឹកខ្ទឹមហាន់រួចចំនួន១បាច់
  10. ទឹកស៊ុបមាន់កំប៉ុង២កំប៉ុង
  11. ទឹក២កែវ
  12. អំបិល១ស្លាបព្រាកាហ្វេ

របៀបធ្វើ

  1. ដាក់ស្ពៃក្តោបនិងស្លឹកខ្ទឹមចូលក្នុងឆ្នាំងធំមួយដោយដាក់ទឹកលិចស្ពៃក្តោបហើយក្របគំរបឆ្នាំងរួចស្ងោររហូតដល់ទឹកពុះបន្ទាប់មកស្រង់ស្ពៃទុកម្ខាង
  2. ក្នុងចានធំ​ ច្របល់សាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី ស្ករ ម្រេច តាំងហ៊ុននិងស្លឹកខ្ទឹមបញ្ចូលគ្នារួចលើកទុកម្ខាង
  3. បកសន្លឹកស្ពៃក្តោបដាក់លើជ្រុញរួចយកស្លាបព្រាដួសសាច់ជ្រូកចិញ្ចាំដាក់ពីលើហើយរំុវាឲ្យជាប់ដូចកួង
  4. បន្ទាប់មកយកស្លឹកខ្ទឹមមកចងស្ពៃក្តោបដែររុំរួចឲ្យជាប់​ បន្តធ្វើរហូតដល់អស់សាច់ជ្រូកចិញ្ចាំប្រហែល១៥ដុំ
  5. ដាក់ស្ពៃក្តោបរុំរួចចូលក្នុងឆ្នាំងសម្លដែលបានម្សៅស៊ុបមាន់រួចក្របគំរបស្ងោរប្រហែល៤០នាទី
  6. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល
  7. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាជាម្ហូបដែលសាមញហើយងាយស្រួលចំអិនសម្រាប់បរិភោគជាប្រចាំថ្ងៃ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្រះសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *