Tuesday , April 16 2024

ក្តិចសង្អារបញ្ជល់គ្នា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្តិចសង្អារបញ្ជល់គ្នា ៖ ការ​ញុះញង់​បំបែក​បំបាក់​សាមគ្គី ។

ក្តិចសង្អារបញ្ជល់គ្នា – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ក្តិចសង្អារបញ្ជល់គ្នា

អត្ថានុរូប

សត្វ​សង្អារ បើ​នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា វា​មិន​ខាំ​គ្នា​ទេ ទោះ​ជា​គេ​ចាប់​ដាក់​ឲ្យ​ខាំ​គ្នា​ក៏​ដោយ ។ ប៉ុន្តែ​បើ​គេ​ចាប់​វា​ក្នុង​ក្រុម​ជាមួយ​គ្នា​មក​ក្ដិច​គូទ រួច​ដាក់​ឲ្យ​ខាំ​គ្នា វា​នឹង​ខាំ​គ្នា​វក់វី លែ​ស្គាល់​ងាប់​រស់ ព្រោះ​វា​បាត់​បង់​លក្ខណៈ​ធម្មជាតិ ។

អត្ថប្បដិរូប

មនុស្ស​ធ្លាប់​រស់​ក្នុង​សង្គម ឬ​ក្នុង​អង្គភាព​ជាមួយ​គ្នា ធ្លាប់​ស្រលាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន ។ ប៉ុន្តែ​បើ​មាន​មនុស្ស​ខូច​មក​ញុះញង់ ដោយ​ម្ដង​ទៅ​ចាក់​ពន្យុះ​ខាង​នេះ ម្ដង​ខាង​នោះ ។ មិន​យូរ​ប៉ុន្មាន ភាគី​ទាំង​ពីរ ក៏​ក្លាយ​ទៅ​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​គ្នា ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្រពើវង្វេងបឹង – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *