Friday , April 26 2024

សម្លតាំងហ៊ុនសាច់ជ្រូក – ម្ហូបខ្មែរ

សម្លតាំងហ៊ុនសាច់ជ្រូក និងស្បែកជ្រូកបំពងមានរសជាតិឆ្ងាញ់ពិសេសរបស់ជនជាតិខ្មែរ ជាទូទៅម្ហូបមួយមុខនេះភាគច្រើនគេចំអិនសម្រាប់ទទួលទេវតាឆ្នាំថ្មីក្នុងរដូវចូលឆ្នាំ។

សម្លតាំងហ៊ុនសាច់ជ្រូក – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លតាំងហ៊ុនសាច់ជ្រូក

  1. តាំងហ៊ុនចំនួន១កញ្ចប់
  2. ស្បែកជ្រូកបំពងចំនួន១ខាំ
  3. សាច់មាន់ចំនួន៥ខាំ
  4. ទឹកចំនួន៥កែវ
  5. សាច់ជ្រូកហាន់ស្តើងៗចំនួន២ខាំកន្លះ
  6. ខ្ទឹមបារាំងហាន់ជាដុំចំនួន១
  7. ការ៉ុងចិតសំបកចេញហើយកាត់ជាដុំចំនួន១
  8. ទឹកត្រីចំនួន២ស្លាបព្រា
  9. ស្ករចំនួន១ស្លាបព្រាកាហ្វេ
  10. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  11. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  12. ស្លឹកខ្ទឹមចំនួន១កូនចានតូច
  13. ជីហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ត្រាំតាំងហ៊ុននិងស្បែកជ្រូកបំពងជាមួយទឹកក្តៅល្មមក្នុងចានផ្សេងគ្នារហូតដល់វាទន់
  2. ស្រង់តាំងហ៊ុនរួចកាត់ជាពីរហើយលើកទុកម្ខាង
  3. ស្រង់ស្បែកជ្រូកហើយកាត់ជាដុំតូចៗរួចទុកនៅម្ខាង
  4. ដាក់សាច់មាន់ចូលក្នុងឆ្នាំងស៊ុបហើយស្ងោររហូតដល់សាច់មាន់ឆ្អិនរួចស្រង់សាច់មាន់ចេញពីឆ្នាំង
  5. ដាក់សាច់ជ្រូក ខ្ទឹមបារាំង ការ៉ុតនិងស្បែកជ្រូកចូលហើយចំអិនរហូតដល់សាច់ឆ្អិន
  6. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  7. ដាក់តាំងហ៊ុនចូលទៅឆ្នាំងសម្លដែលកំពុងពុះរួចកូរឲ្យស៊ប៊
  8. ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច

កត់សម្គាល់

សម្លតាំងហ៊ុនសាច់ជ្រូកគេនិយមបរិភោគជាមួយបាយ វាជាម្ហូបសាមញដែល ជាទូទៅគេនិយមធ្វើសម្លនេះក្នុងការបរិភោគប្រចាំថ្ងៃ ប្រសិនបើសម្លរាងខាប់អ្នកអាចថែមទឹកបាន។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លង៉ាំង៉ូវជ្រូកខ្វៃ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *