Thursday , March 28 2024

សម្លង៉ាំង៉ូវជ្រូកខ្វៃ – ម្ហូបខ្មែរ

សម្លង៉ាំង៉ូវជ្រូកខ្វៃ គឺមុខ ម្ហូបខ្មែរ ដែលប្រជាជនទូទៅចូលចិត្តចំអិនក្រោយពីមានកម្មវិធីធំៗ ពីព្រោះក្នុងកម្មវិធីធំៗម្តងៗប្រជាជនតែងតែធ្វើមុខម្ហូបជាច្រើនមុខហើយមានបរិមាណច្រើនផងដែរ​ ជាហេតុធ្វើឲ្យមានមុខម្ហូបខ្លះសល់បរិភោគមិនអស់ ដូចជាជ្រូកខ្វៃជាដើម ហេតុដូចនេះហើយបានជាប្រជាជនខ្មែរច្នៃយកជ្រូកខ្វៃស្ងោរទៅជាម្ហូបថ្មីសម្រាប់បរិភោគដោយស្ងោរជាមួយង៉ាំង៉ូវ ទោះបីយ៉ាងណាម្ហូបមួយមុខនេះមានរស់ជាតិឆ្ងាញ់ម៉្យាងហើយងាយស្រួលចំអិនទៀត។

សម្លង៉ាំង៉ូវជ្រូកខ្វៃ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លង៉ាំង៉ូវជ្រូកខ្វៃ

  1. ង៉ាំង៉ូវកាត់ជាពីរចំនួន១
  2. ខ្ទឹមបារាំងចិតជាបន្ទះចំនួន១
  3. ស្លឹកគ្រៃកាត់ប្រវែង១ចំអាមរួចចងជាបាច់ចំនួន១គុម្ព
  4. ទឹកចំនួន៤កែវ
  5. ជ្រូកខ្វៃកាត់ជាដំុៗចំនួន២ខាំកន្លះ
  6. ទឹកត្រីចំនួន២ស្លាបព្រា
  7. ស្ករចំនួនកន្លះស្លាបព្រាតូច
  8. ម្រេចចំនួនកន្លះស្លាបព្រាតូច
  9. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់ង៉ាំង៉ូវជាមួយខ្ទឹមបារាំង ស្លឹកគ្រៃនិងទឹកចូលក្នុងឆ្នាំងសម្លហើយដាំប្រហែល១០នាទី
  2. ដាក់សាច់ជ្រូកខ្វៃនិងស្ងោរប្រហែល១០នាទីទៀត
  3. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
  4. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

សម្លង៉ាំង៉ូវជ្រូកខ្វៃគេនិយមបរិភោគជាមួយបាយ វាសម្លដែលមានលក្ខណៈសាមញសម្រាប់ប្រជាជនទូទៅមិនថាតែប្រជាជនតាមជនបទឬនៅតាមទីក្រុងទេ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *