Friday , April 26 2024

សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក មានរសជាតិផ្អែមបន្តិច ជូរបន្តិច ហិលបន្តិច រួមជាមួយរសជាតិសាច់ជ្រូកបន្តិចធ្វើឲ្យសម្លកាន់តែឆ្ងាញ់ពិសារ ជាពិសេសទៅទៀតវាងាយស្រួលចំអិនហើយជាទីពេញនិយមសម្រាប់ប្រជាជនទូទៅ។

សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

ចំណាំ៖ ផ្លែម្នាស់ គឺជាប្រភេទផ្លែឈើ រសជាតិឆ្ងាញ់បំផុត ប្រចាំតំបន់ត្រូពិច ជាយូរមកហើយ។ វាមិនត្រឹមតែ មានរសជាតិខុសប្លែកពីផ្លែឈើដទៃប៉ុណ្ណោះទេ វាក៏ត្រូវបាន គេមើលឃើញពី អត្ថប្រយោជន៍សម្រាប់សុខភាព ដ៏អស្ចារ្យជាច្រើនផងដែរ។ ផ្លែម្នាស់ អាចទទួលទាន ទាំងស្រស់ៗ យកទៅចំអិន និងពិសាជាទឹកផ្លែឈើទៀតផង។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក

  1. ប្រេងឆាចំនួន២ស្លាបព្រា
  2. ខ្ទឹមសជំនួន៤ក្លែប
  3. ឆ្អឹងជំនីជ្រូកចំនួន៧កន្លះ
  4. ស្លឹកគ្រៃចំនួន២ស្លាបព្រា
  5. អំបិលចំនួនកន្លះស្លាបព្រា
  6. ម្រេចចំនួនកន្លះស្លាបព្រាតូច
  7. ម្នាស់កំប៉ុងចំនួន១កំប៉ុងឬម្នាស់ស្រស់ចំនួន១ចំហៀង
  8. ស្លឹកក្រូចសើចចំនួន២សន្លឹក
  9. ទឹកចំនួន៥កែវ
  10. ក្តាតបកសំបកហើយចិតជាកង់ៗចំនួន២ដើម
  11. សណ្តែកបណ្តុះចំនួន១កូនចាន
  12. ប៉េងប៉ោះហាន់ជាកង់ៗចំនួន១
  13. ម្សៅស៊ុបអំពិលឬអំពិលទំុចំនួន១ស្លាបព្រា
  14. ទឹកត្រីចំនួន២ស្លាបព្រា
  15. ស្ករចំនួន២ស្លាបព្រា
  16. ជីម្អមនិងជីរណាចំនួន១កូនចានតូច
  17. ម្ទេសចិញ្ចាំចំនួន២ស្លាបព្រា

របៀបធ្វើ

  1. កំដៅឆ្នាំងសម្លហើយដាក់ប្រេងឆានិងខ្ទឹមសចូលពេលឆ្នាំងឡើងក្តៅ
  2. បំពងខ្ទឹមសរហូតដល់ខ្ទឹមឡើងពណ៌ត្នោតរួចស្រង់ខ្ទឹមដាក់ម្ខាង
  3. ដាក់ឆ្អឹងជំនីជ្រូក ស្លឹកគ្រៃ អំបិលនិងម្រេចចូលក្នុងឆ្នាំងសម្លរួចកូរឲ្យស៊ប់
  4. ដាក់ម្នាស់ ស្លឹកក្រូចសើចនិងទឹករួចហើយចំអិនរហូតដល់ឆ្អឹងជំនីជ្រូកផុយឆ្អិនល្អ
  5. ដាក់ក្តាត សណ្តែកបណ្តុះនិងប៉េងប៉ោះចូល
  6. ថែមគ្រឿងដោយដាក់ម្សៅស៊ុបអំពិលឬអំពិលទុំ ស្ករនិងទឹកត្រីហើយច្របល់ឲ្យស៊ប់ល្អ
  7. ដាក់ជីស្រស់ ម្ទេសនិងខ្ទឹមបំពងចូលជាការស្រេច

កត់សម្គាល់

សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូកគេនិយមបរិភោគជាមួយបាយ វាសម្លដែលមានលក្ខណៈសាមញសម្រាប់ប្រជាជនទូទៅមិនថាតែប្រជាជនតាមជនបទឬនៅតាមទីក្រុងទេ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លផ្លែស៊ូសាច់ជ្រូក – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *