Thursday , April 18 2024

សម្លននោងជាមួយបង្គា – ម្ហូបខ្មែរ

សម្លននោងជាមួយបង្គា គឺធ្វើពីននោងគឺបន្លែមួយប្រភេទដែលប្រជាជនខ្មែរចូលចិត្តដាំតាំងពីយូរលង់ណាស់មកហើយ វាមានរាងដូចផ្លែត្រសក់ប៉ុន្តែវាធំជាងបន្តិចហើយវា​ងាយស្រួល​ដាំ​ ហើយ​ឆាប់​ទទួលបាន​ផល​ផងដែរ​។​ក្នុងនោះ​ផ្លែ​ននោង​មាន​ច្រើន​ប្រភេទ​ណាស់​ ហើយវាមាន​អត្ថប្រយោជន៏ដូចជា​៖

សម្លននោងជាមួយបង្គា – ម្ហូបខ្មែរ

វាជួយ​ព្យាបាល​ជំងឺ​ក្អក បើ​អ្នក​ឈឺ​សរសៃ អ្នក​អាច​យក​វា​ទៅ​ច្របាច់​យក​ទឹក បន្ទាប់មក យក​ទៅ​កម្តៅ ដើម្បី​យក​ទឹក​វា​មក​ផឹក​កុំឲ្យ​លើសពី ១០០ មី​លី​លីត្រ ក្នុង​មួយ​ថ្ងៃ​។​ ក្រោយ​ពេល​អ្នក​សម្រាលកូន​រួច អ្នក​គ្មាន​ទឹកដោះ​ឱ្យ​កូនបៅ អ្នក​អាច​យក​ជើង​ជ្រូក ទៅ​ដាំ​ជាមួយ​ននោង​បាន នោះ​អ្នក​នឹង​មាន​ទឹកដោះ​ឱ្យ​កូន​បៅ​។​ បើសិន​ជា​អ្នក​ឈឺ​បំពង់ក អ្នក​អាច​យក​វា​ច្របាច់​យក​ទឹក បន្ទាប់មក លាយ​ជាមួយ​ស្ករ អ្នក​អាច​ផឹក​មួយថ្ងៃ មួយ​ស្លាបព្រា​។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លននោងជាមួយបង្គា

  1. បង្គាដែលបកសំបករួចហើយវះសម្អាតហើយចំនួន២ខាំកន្លះ
  2. អំបិលចំនួនកន្លះស្លាបព្រា
  3. ម្រេចចំនួនកន្លះស្លាបព្រាតូច
  4. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
  5. ទឹក៤កែវ
  6. ននោងបកសំបករួចហើយហាន់ជាកង់ៗតូចចំនួន៩ខាំ
  7. ទឹកត្រីចំនួន២ស្លាបព្រា
  8. ស្ករចំនួន១ស្លាបព្រា
  9. ស៊ុតក្រឡុកចំនួន១

របៀបធ្វើ

  1. នៅក្នុងកូនចាន ដាក់បង្គានិងអំបិល ម្រេចនិងស្លឹកខ្ទឹមច្របល់ចូលគ្នាឲ្យស៊ប់រួចទុកម្ខាង
  2. ចាក់ទឹកចូលឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ
  3. ដាក់ននោងហើយចំអិនរហូតននោងទន់ឆ្អិនល្អ
  4. ដាក់បង្គាដែលគ្រឿងស្រាប់ហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក
  5. ថែមគ្រឿងដោយដាក់ទឹកត្រីនិងស្ករ
  6. ដាក់សុ៊តចូលក្នុងទឹកដែលកំពុងពុះហើយកូរស៊ុតឲ្យបែកស៊ប់

កត់សម្គាល់

ជាទូទៅគេនិយមបរិភោគជាមួយបាយហើយវាជាអាហារដ៏សាមញប្រចាំថ្ងៃដែលប្រជាជនមិននៅតាមជនបទឬទីក្រុងនិយមចូលចិត្ត។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *