Thursday , April 25 2024

ថ្មីជានិច្ច – កំណាព្យខ្មែរ

ថ្មីជានិច្ច – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ថ្មីជានិច្ច – កំណាព្យខ្មែរ

ថ្មីជានិច្ច – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

រករស់រានស្ពានចំណេះចេះធ្វើការ
សាងអាត្មាការងារពិតជិតមុនគេ
ប្រឹងប្រែងប្រាជ្ញអាចជំនាញទាញយកទ្វេ
ទាន់ទំនេររេតម្រូវផ្លូវវិជ្ជា ។
ការធ្លាប់ខុសដុសដាំទុកពុកសល់ខ្លឹម
ដូចដែកស្នឹមត្រឹមតម្រង់ត្រង់ពន្លា
ប្រឹងដុសខាត់បាត់អស់ច្រែះចេះឈ្នះមារ
កើតកបជានាលោកកីយ៍ថ្មីជានិច្ច ។

កំណាព្យពេញនិយមបន្ទាប់ ៖ អានច្រើនដឹងច្រើន – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *