Wednesday , April 24 2024

កតញូ កតវេទី – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

កតញូ កតវេទី – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

កតញូ កតវេទី - បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

កតញ្ញូ កតវេទី – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ
កតញ្ញូគូរគិតជាប់គាប់បវរ
ថ្លែងអំណរសរតាមពិតចិត្តចំណាំ
បំណាច់គុណទុនផ្តល់ឲ្យសោយផលកម្ម
រៀងរាល់ឆ្នាំចាំជានិច្ចភ្លេចរមិល ។
អនុសាសន៍ច្បាស់គ្រប់គ្រាជាទ្រព្យធន
រំលឹកគុណទុនជាស្ពានគ្មានមន្ទិល
ចង់ចំណាប់ត្រាប់ដំណើរដើរកុំខ្ជិល
បើសឹករឹលវិលសំលៀងទៀងមុតមាំ ។

កំណាព្យពេញនិយមបន្ទាប់ ៖ ល្លង់ក្បត់ញាតិ ឃ្លាតមេបា – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *