Friday , April 19 2024

សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក – ម្ហូបខ្មែរ

សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក ចិញ្ចាំមានរសជាតិឆ្ងាញ់ពិសារណាស់ហើយងាយស្រួលចម្អិនថែមទៀត ប្រសិនបើអ្នកមិនពិសារសាច់ជ្រូក អ្នកអាចប្រើប្រហិតសាច់មាន់ឬសាច់ត្រីក៏បាន។

សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក – ម្ហូបខ្មែរ

បន្លែត្រសក់ស៊ូជីនី (Zucchini) គឺជាបន្លែមួយប្រភេទដែលគេនិយមដាំតាំងពីដូនតាមកម្ល៉េះ វាជាបន្លែដែលគេអាចបរិភោគស្រស់ឬចម្អិនក៏បាន វាមានប្រភពដើមពីប្រទេសអ៊ីតាលីហើយវាសំបូរដោយវិតាមីនច្រើនប្រភេទ។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក

  1. សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg
  2. ទឹកត្រីចំនួន១ស្លាបព្រាកាហ្វេ
  3. ស្ករចំនួន១ស្លាបព្រាកាហ្វេ
  4. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  5. ស្លឹកខ្ទឹមចំនួន១កូនចានតូច
  6. ទឹកចំនួន៤កែវ
  7. បន្លែស៊ូជីនីចិតចំបកចេញរួចហាន់ជាដុំចំនួន 0.7 kg
  8. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  9. ជីហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. នៅក្នុងកូនចាន​លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី ស្ករ ម្រេចនិងខ្ទឹមបារាំងដើម្បីធ្វើជាប្រហិត បន្ទាប់ពីធ្វើប្រហិតរួចហើយលើកទុកម្ខាង
  2. ដាំទឹកក្តៅក្នុងឆ្នាំងសម្ល
  3. ដាក់ប្រហិតចូលក្នុងទឹកដែលកំពុងពុះ
  4. ពេលប្រហិតឆ្អិនហើយដាក់ត្រសក់ស៊ូជីនីចូល
  5. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  6. ដាក់ជីចូលជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *