Friday , March 29 2024

សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ គឺជាមុខ ម្ហូបខ្មែរ សាមញនិងមានរសជាតិឆ្ងាញ់ ប្រជាជានខ្មែរនិយមចូលចិត្តបរិភោគផ្លែល្ពៅដោយហេតុថាវាមានរសជាតិឆ្ងាញ់និងសំបូរដោយជីវជាតិជាច្រើនប្រភេទ ដូចជា ប៉ូតាស៊ីម វិតាមីនអេ។ ផ្លែល្ពៅត្រូវបានប្រជាជនដាំតាំងពីយូរលង់ណាស់មកហើយ វាជាបន្លែមួយប្រភេទដែលគេនិយមយកមកបន្ថែមរសជាតិក្នុងម្ហូបអាហារឬយកមកធ្វើបង្អេមនិងធ្វើជាឱសថក៏បាន។

សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ

  1. សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg
  2. ទឹកត្រីចំនួន១ស្លាបព្រា
  3. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  4. ស្ករចំនួន១ស្លាបព្រាកាហ្វេ
  5. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  6. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
  7. ទឹកចំនួន៤កែវ
  8. ល្ពៅចិតសំបកចេញរួចកាត់ជាដុំចំនួន 0.9 kg

របៀបធ្វើ

  1. ក្នុងកូនចានតូចមួយ លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី អំបិល ស្ករ ម្រេចនិងខ្ទឹមបារាំងដើម្បីធ្វើជាប្រហិតមូលតូចៗ
  2. ដាក់ទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ទឹកពុះ
  3. ដាក់ប្រហិតចូលក្នុងទឹកដែលកំពុងពុះហើយស្ងោរហូតដល់សាច់ឆ្អិនល្អ
  4. ដាក់ល្ពៅរួចស្ងោរហូតដល់ល្ពៅឆ្អិនល្អ
  5. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
  6. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លបន្លែប្រហិតសាច់ជ្រូក – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *