Saturday , April 27 2024

កម្សាន្ត

កម្សាន្ត ប្រមូលផ្តុំដោយ ចម្រៀងខ្មែរ កំណាព្យ សុភាសិតអធិប្បាយ រឿងព្រេងខ្មែរ រឿងប្រលោមលោក សម្រាប់ឲ្យប្រជាជនខ្មែរ ស្វែងយល់និង កម្សាន្ត

គ្រូកាច សិស្សខូច – សុភាសិតខ្មែរអធិប្បាយ

គ្រូកាច សិស្សខូច – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គ្រូកាច សិស្សខូច ៖ កំណាច​ខុស​បែប​បទ​នាំ​ឲ្យ​សិស្ស​ខូច ។ អត្ថាធិប្បាយ គ្រូកាច សិស្សខូច កាល​ពី​សម័យ​មុន​យូរ​បន្តិច​ហើយ គ្រូ​បង្រៀន​មិន​ថា ព្រះសង្ឃ ឬ​គ្រហស្ថ​ទេ តែង​កាចៗ​ខ្លាំង​សម្បើម ។ ក្នុង​ជំនាន់​នោះ សិស្ស​ខ្លាច​គ្រូ​ជាង​ឪពុក​ម្ដាយ​ទៅ​ទៀត ។ ឪពុក​ម្ដាយ​ខ្លះ​យក​កូន​ទៅ​ផ្ញើ​នឹង​ព្រះសង្ឃ ឬ​លោក​គ្រូ​ឲ្យ​នៅ​រៀន​តែង​និយាយ​ថា «សូម​ផ្ញើ​កូន​ឲ្យ​រៀន​សូត្រ​ផង ដោយ​សុំ​តែ​ភ្នែក និង​ឆ្អឹង​ទេ» ក្នុង​ន័យ​នេះ​គឺ​សុំ​ឲ្យ​វាយ​យ៉ាង​ណា​កុំ​ឲ្យ​ខ្វាក់​ភ្នែក និង​បាក់​ឆ្អឹង ។ ម៉្លោះ​ហើយ គ្រូ​វាយ​សំពង​តាម​ចិត្ត ។ សិស្ស​ខ្លះ​មិន​ហ៊ាន​ទាំង​មើល​មុខ​គ្រូ​ចំ​ផង ។ សិស្ស​ណា​មាន​ប្រាជ្ញា រៀន​ឆាប់​ចេះ​ឆាប់​យល់​ពុំ​សូវ​ត្រូវ​រំពាត់​ទេ ។ សិស្ស​ណា​អាប់​ប្រាជ្ញា រៀន​ខ្សោយ គ្រូ​វាយ​សំពង​ឥត​ប្រណី ។ ដោយ​កំណាច និង​គ្រូ​ខ្វះ​គរុកោសល្យ​ផង​នោះ សិស្ស​ក៏​បែក​ប្រាជ្ញា​ខូច ។ គេ​រក​មធ្យោបាយ​ភូត​ភរ​កុហក​គ្រូ​ថា ថ្ងៃ​នេះ​ចុកពោះ​ណាស់​រៀន​មិន​កើត​ទេ ។ ខ្លះ​ថា​ឪពុក​ម្ដាយ​ឈឺ ។ ខ្លះ​ខ្លាច​គ្រូ​ពេក​រត់​ចោល​សាលា​តែ​ម្ដង …

អានបន្ត »

គិតរួច សឹមគូរ – សុភាសិតខ្មែរអធិប្បាយ

គិតរួច សឹមគូរ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គិតរួច សឹមគូរ ៖ មុន​ធ្វើ​អ្វី​មួយ តោង​ធ្វើ​គំរោង​សិន ។ អត្ថាធិប្បាយ គិតរួច សឹមគូរ កិច្ចការ​អ្វី​ក៏​ដោយ​មុន​នឹង​ចាប់​ធ្វើ គេ​តោង​ពិចារណា​ជា​មុន ថា​តើ​ត្រូវ​ធ្វើ​អ្វី ? ធ្វើ​យ៉ាង​ម៉េច ? ធ្វើ​បាន​ឬ​ទេ ? ធ្វើ​កើត​ឬ​ទេ ? មាន​សម្ភារៈ​គ្រប់គ្រាន់​ហើយ​ឬ​នៅ ? … បើ​គេ​ធ្វើ​គម្រោង​នោះ​មិន​ចេញ កិច្ចការ​នោះ​ក៏​មិន​ចេញ​ជា​រូប​រាង​ដែរ ។ កាល​ណា​គេ​គិត​ពិចារណា​ឃើញ​ថា សម​ស្រប​ហើយ ទើប​គេ​ធ្វើ​គម្រោង (ប្លង់) រួច ទើប​គេ​ចាប់​ធ្វើ​កិច្ចការ​នោះ ។ បើ​គេ​ធ្វើ​អ្វី​ដោយ​ឥត​បាន​គិតគូរ​ជាមុន ក៏​មិន​ខុស​ពី​មនុស្ស​ម្នាក់​ដែល​ចេះ​តែ​ដើរ​ទៅ​មុខ​ដោយ​ឥត​មាន​គោលដៅ​ថា ត្រូវ​ទៅ​ណា​ទិស​ណា​ដូច្នោះ​ដែរ ។ ហេតុ​នេះ​ហើយ បាន​ជា​លោក​ប្រើ​ពាក្យ «គិតគូរ» គឺ​គិត​រួច​ទើប​គូរ​នៅ​ជាប់​គ្នា​ជា​រហូត​មក ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ – សុភាសិតខ្មែរអធិប្បាយ

គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ ៖ អំពើ​អាក្រក់​មាន​ឥទ្ធិពល​ខ្លាំង​ជាង​អំពើ​ល្អ ។ អត្ថាធិប្បាយ គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ បុគ្គល​ម្នាក់ៗ​ខំប្រឹង​សន្សំ​ប្រាក់​បន្តិច​ម្ដងៗ គេ​ត្រូវ​ប្រើ​ពេល​យ៉ាង​យូរ​ណាស់​ទម្រាំ​សាង​សង់​ជា​ផ្ទះ​មួយ​ខ្នង​បាន ។ ប៉ុន្តែ​បើ​មាន​អគ្គីភ័យ​ឆាប​ឆេះ ផ្ទះ​នោះ​ក៏​អន្តរាយ​រលាយ​សូន្យ​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី​បំផុត ។ ដូច្នេះ ការ​សាងសង់ ឬ​សន្សំ​នូវ​អំពី​ល្អ គេ​ត្រូវ​ប្រើ​ពេល​យូរ​ដូច​គ្នា ។ ប៉ុន្តែ គុណសម្បត្តិ​យ៉ាង​ធំ​នេះ បើ​មាន​គុណវិបត្តិ​មួយ​ជ្រៀត​ចូល​ទៅ វា​នឹង​ធ្វើ​ឲ្យ​រលាយ​គុណសម្បត្តិ​នោះ​អស់​រលីង​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី​បំផុត​ដែរ ។ ប្រៀប​ដូច​តំណក់​ទឹក​ពណ៌​ខ្មៅ​មួយ​តំណក់​សម្រក់​ចូល​ក្នុង​ទឹក​ថ្លា​កន្លះ​កែវ ទឹក​ថ្លា​នោះ​ក៏​ស្រអាប់​ភ្លាម ។ ករណី​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ អំពើ​ល្អ​ទោះបី​ជា​មាន​ច្រើន​ដល់​ម្ល៉ា ក៏​ចាញ់​អំពើ​អាក្រក់​ដែល​មាន​តែ​បន្តិច​បន្តួច​ដែរ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោះទឹកបង្អើលត្រី – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

គ្រោះជូជក – សុភាសិតខ្មែរអធិប្បាយ

គ្រោះជូជក – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គ្រោះជូជក ៖ គ្រោះ​អាសន្ន​ដែល​គេច​មិន​រួច ។ អត្ថាធិប្បាយ គ្រោះជូជក ជូជក ជា​ឈ្មោះ​ស្មូមយាចក​ម្នាក់​នៅ​ក្នុង​គម្ពីរ​ព្រះមហាវេស្សន្ដរ​ជាតក (កណ្ឌ​ជូជក) ។ តា​ជូជក​នេះ​មាន​រូប​កាយ​អាក្រក់ មើល​ឃើញ​គួរ​ឲ្យ​ខ្លាច និង​ខ្ពើម ។ មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គាត់​ដើរ​ត្រាច់រង្គាត់​គ្រប់​ច្រក​ល្ហក និង​គ្រប់​ភូមិស្ថាន​ដើម្បី​សុំ​ទាន​គេ ។ គាត់​សុំ​ពុំ​រើស​ថា​ជា​អ្វី​ទេ ។ គាត់​សុំ​តាំង​ពី​ជី ស្លឹកគ្រៃ អំបិល ប្រហុក មាស ប្រាក់ រហូត​ដល់​សុំ​ចៅ​ជាលី ក្រឹស្នា ដែល​ជា​ព្រះរាជ​បុត្រា​បុត្រី​របស់​ព្រះមហាវេស្សន្ដរ​ទៀត​ផង ។ ប៉ុន្តែ ពេល​ជិត​ទៅ​ដល់​អាស្រម​សាលា​ក៏​ជួប​នឹង​ចេតបុត្រ ជា​អង្គរក្ស​ដែល​ព្រះបាទ​ស្រីសញ្ជ័យ​ចាត់​ឲ្យ​មក​ការពារ​ព្រះវេស្សន្ដរ ។ ចេតបុត្រ​ឃើញ​តាជូជក​ក៏​បង្អៅ​ឆ្កែ​ឲ្យ​ដេញ​ខាំ ។ តា​ជូជក​ភ័យ​ពេក​ក៏​ប្រវា​ឡើង​ដើម​ឈើ ។ ពេល​គាត់​ឡើង​ទៅ​ដល់​មែក​ខាងលើ​អាច​ផុត​ពី​គ្រោះថ្នាក់​ឆ្កែ​ខាំ​ហើយ តែ​គាត់​ជួប​នឹង​សម្បុក​ឃ្មុំ​មួយ​យ៉ាង​ធំ ។ គាត់​ក៏​ប្រវា​តោង​ទៅ​មែក​ម្ខាង​ទៀត តែ​មែក​នោះ​ងាប់ ។ គាត់​មើល​មក​ក្រោម​ឃើញ​ចេតបុត្រ​កំពុង​យឺត​ធ្នូ​បាញ់ ។ គ្រោះ​អាសន្ន​បែប​នេះ​លោក​ហៅ​ថា …

អានបន្ត »

គាស់ក្រោលទាំងថ្ងៃត្រង់ – សុភាសិតខ្មែរអធិប្បាយ

គាស់ក្រោលទាំងថ្ងៃត្រង់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គាស់ក្រោលទាំងថ្ងៃត្រង់ ៖ ល្មួច​ដោយ​ក្លាហាន​បំផុត ។ អត្ថាធិប្បាយ គាស់ក្រោលទាំងថ្ងៃត្រង់ ធម្មតា​ចោរ​ចូល​លួច​គោ​តែង​ចូល​លួច​ពេល​យប់​ស្ងាត់ ។ វា​លួច​គាស់​ក្រោល​បន្តិច​ម្ដងៗ​ដើម្បី​ដឹក​គោ​ចេញ ។ ចោរ​ពួក​នេះ​នៅ​មាន​ចិត្ត​ភិតភ័យ​ខ្លាច​ម្ចាស់​គេ​ដឹង ។ សកម្មភាព​បែប​ហ្នឹង​បញ្ជាក់​ឲ្យ​ដឹង​ថា វា​មាន​អារម្មណ៍​ភ័យ​ខ្លាច​ម្ចាស់​គេ​ទាន់​ដែរ ។ ប៉ុន្តែ​ក្នុង​ន័យ​ខាងលើ លោក​ចង់​និយាយ​ប្រៀប​ធៀប​ទៅ​នឹង​ជន​ល្មើស​ដែល​ធ្វើ​អ្វី​ដោយ​ក្លាហាន​ខ្លាំង​គ្មាន​កោត​ញញើត​អ្នក​ណា​ទាំង​អស់ ។ ដូចជា នៅ​ក្នុង​អង្គភាព​មួយ មាន​អ្នក​គ្រប់គ្រង​ឃ្លាំង​សម្ភារៈ​ម្នាក់​ហ៊ាន​យក​សម្បត្តិ​រួម​ទៅ​ផ្ទះ ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​ដោយ​គ្មាន​ខ្លាច​សហការី​ណា​ឃើញ ឬ​ក៏​ចៅហ្វាយ​នាយ​ណា​ដឹង​ឡើយ ។ គឺ​គេ​យក​ដោយ​គ្មាន​លាក់​លៀម​អ្វី​បន្តិច​សោះ ។ មនុស្ស​ដែល​ហ៊ាន​យក​ដោយ​ក្លាហាន​បែប​នេះ​ហើយ​ដែល​លោក​ពោល​ថា គាស់​ក្រោល​កណ្ដាល​ថ្ងៃ​ត្រង់​ភ្លឺ​ចែស​តែ​ម្ដង ដោយ​មិន​ចាំ​បាច់​យប់​ស្ងាត់​អ្វី​ឡើយ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោះទឹកបង្អើលត្រី – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

គោះទឹកបង្អើលត្រី – សុភាសិតខ្មែរអធិប្បាយ

គោះទឹកបង្អើលត្រី – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គោះទឹកបង្អើលត្រី ៖ ធ្វើ​ចលនា​ឲ្យ​ផ្អើល​ដើម្បី​ងាយ​ចាប់ ។ អត្ថាធិប្បាយ គោះទឹកបង្អើលត្រី អត្ថានុរូប នៅ​ក្នុង​ត្រពាំង​ដែល​មាន​ត្រី​ច្រើន ត្រី​តែង​ពួន​សម្ងំ​ក្នុង​គុម្ព​ស្មៅ​ខ្លះ គុម្ព​ឈើ​ខ្លះ ជួន​ក៏​បង្កប់​ខ្លួន​នៅ​បាត​ត្រពាំង ។ ដូចនេះ បើ​មាន​អ្នក​រក​ចាប់​ត្រី គេ​តែង​យក​ដំបង​វាយ​ទឹក​ផូង​ផាំង ដើម្បី​ឲ្យ​ត្រី​ផ្អើល​ចេញ​ពី​ទី​ពួន ។ ពេល​នោះ ត្រី​ភ័យ​ផ្អើល​ឆ្លេឆ្លា​ស្ទុះ​ហែល​ឆ្វែល​ឆ្វាត់​ប្រសេច​ប្រសាច ។ អ្នក​រក​ត្រី​ក៏​ចាប់​ដាក់​ទ្រុង​យ៉ាង​ស្រួល ។ អត្ថប្បដិរូប នៅ​ក្នុង​កិច្ចការ​រដ្ឋបាល សមត្ថកិច្ច​តែ​ប្រើ​ល្បិច​កិច្ចកល​ច្រើន​យ៉ាង​ដើម្បី​ចាប់​ជន​ល្មើស ។ ជួនកាល គឹ​ប្រើ​វិធី​ស្ងៀម​ស្ងាត់ ។ ជួនកាល គេ​ធ្វើ​ចលនា​ឲ្យ​កម្រើក​រំពើក​ឡើង​ដើម្បី​ចាប់​ក៏​មាន ។ ដូចជា សមត្ថកិច្ច​ស្វែង​រក​ចាប់​ឃាតក​ដែល​កំពុង​លាក់​ខ្លួន ។ គេ​ឃោសនា​តាម​កាសែត‑វិទ្យុ ប្រកូក​ប្រកាស​ឆោឡោ​ឡើង​ថា បើ​អ្នក​ឯ​ណា​សម​គំនិត​ជួយ​លាក់​បំពួន​ឃាតក​ដែល​សមត្ថកិច្ច​កំពុង​ស្វែង​រក​តាម​ចាប់​ខ្លួន​នឹង​ត្រូវ​មាន​ទោស​គុក ១៥​ឆ្នាំ ។ ចំណែក​អ្នក​ឯ​ណា​ដែល​មក​ផ្ដល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​ដែល​នាំ​ឲ្យ​ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន​ឃាតក​បាន ។ រដ្ឋ​នឹង​ឲ្យ​រង្វាន់​ ៥​លាន​រៀល ។ កាល​បើ​រដ្ឋ​ប្រកូក​ប្រកាស​បែប​នេះ​ហើយ ឃាតក​នៅ​ពុំ​សុខ​មួយ​កន្លែង​ទេ …

អានបន្ត »

គូព្រេងមិនព្រាត់ – សុភាសិតខ្មែរអធិប្បាយ

គូព្រេងមិនព្រាត់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គូព្រេងមិនព្រាត់ ៖ ការ​លើក​ទឹក​ចិត្ត​គូ​ស្នេហ៍​ឲ្យ​មាន​ក្ដី​សង្ឃឹម ។ អត្ថាធិប្បាយ គូព្រេងមិនព្រាត់ ពាក្យ​នេះ​គ្រាន់​តែ​ជា​ពាក្យ​ពោល​លើក​ទឹក​ចិត្ត​ដល់​គូ​ស្នេហ៍​កុំ​ឲ្យ​អស់​សង្ឃឹម ។ ជួនកាល​គេ​ពោល​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ។ ដូចជា «នែ​សម្លាញ់​អើយ កុំ​កើត​ទុក្ខ​ខ្លាំង​ពេក ប្រសិន​ណា​បើ​គេ​ជា​គូ​ព្រេង​នឹង​ឯង គង់​តែ​ជួប​គ្នា​ទេ ចង់​អ្នក​ណា​មក​ខា​ឃាំង​ពង្រាត់​បង្រាស​យ៉ាង​ម៉េច​ក៏​គង់​តែ​ជួប​គ្នា​វិញ​ជា​មិន​ខាន ។ ប៉ុន្តែ​បើ​ជា​គូ​កម្ម​វិញ ទោះ​ជា​ឯង​ខំ​ប្រឹង​យ៉ាង​ណា​ក៏​មិន​ជួប​គ្នា​ដែរ» ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ – សុភាសិតខ្មែរអធិប្បាយ

ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ ៖ អ្វី​ដែល​កំពុង​ត្រូវការ​សុទ្ធ​តែ​ឆ្ងាញ់ និង​ល្អ​ទាំង​អស់ ។ អត្ថាធិប្បាយ ឃ្លានឆ្ងាញ់ ស្រលាញ់ល្អ ឃ្លានឆ្ងាញ់ គម្លាន​បណ្ដាល​មក​ពី​ខ្សោះ​ជាតិ​អាហារ​ក្នុង​ខ្លួន ។ កាលណា​មនុស្ស​ខ្វះ​ជាតិ​អាហារ​ក្នុង​ខ្លួន សរីរាង្គ​ទាំង​មូល​ទាមទារ​រស​ជាតិ​អាហារ​ដើម្បី​ចិញ្ចឹម​អត្តភាព​រាងកាយ​ក៏​បង្កើត​គម្លាន​នេះ​ឡើង ។ កាលណា​មនុស្ស​ស្រេក​ឃ្លាន​អាហារ​ហើយ ចំណី​អ្វី​ដ៏​ដោយ​បើ​បាន​លេប​ចូល​ទៅ​សុទ្ធ​តែ​មាន​រសជាតិ​ឆ្ងាញ់​ទាំង​អស់ ។ ដូច្នេះ​បើ​គេ​ឃ្លាន​ខ្លាំង ឆ្ងាញ់​ក៏​កាន់​តែ​ខ្លាំង​ដែរ ។ សម​ដូច​ព្រះពុទ្ធ​ដីកា​ត្រាស់​ថា រោគ​អ្វី​មិន​ស្មើ​នឹង​រោគ​ឃ្លាន ។ ស្រលាញ់ល្អ ស្រលាញ់​នៅ​ពេល​នេះ លោក​សំដៅ​យក​ការ​ស្រលាញ់​រវាង​ភេទ ។ កាលណា​មនុស្ស​មាន​តណ្ហា​ដុត​រោល​កញ្ជ្រោល​ឡើង​ហើយ គេ​តែង​តែ​មាន​អារម្មណ៍​ត្រេក​ត្រអាល​ក្នុង​ផ្លូវ​លោកិយ ។ ពេល​នេះ​គេ​មើល​ឃើញ​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយ​ចេះ​តែ​មាន​សម្ផស្ស​ស្រស់​ស្អាត​សម​សួន​គួរ​ឲ្យ​ភិសវង់​ទាំងអស់ ព្រោះ​ភ្នែក​គេ​ស្រវាំង​អស់​ហើយ ។ គេ​មើល​ឃើញ​តែ​ម្យ៉ាង​គឺ ស្អាត ល្អ ។ បើ​ឮ​គេ​សើច ឬ​ច្រៀង គេ​ស្ដាប់​ពិរោះ​ដូច​តន្ត្រី​ទិព្វ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃ្លោកលិច អំបែងអណ្តែក – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ឃ្លោកលិច អំបែងអណ្តែក – សុភាសិតខ្មែរអធិប្បាយ

ឃ្លោកលិច អំបែងអណ្តែក – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃ្លោកលិច អំបែងអណ្តែក ៖ ភាព​ក្រឡាប់​ចាក់ ខុស​ប្រក្រតី ។ អត្ថាធិប្បាយ ឃ្លោកលិច អំបែងអណ្តែក អត្ថានុរូប ឃ្លោក នៅ​ពេល​នេះ​លោក​សំដៅ​យក​ផ្លែ​ឃ្លោក​ទុំ ព្រោះ​ផ្លែ​ឃ្លោក​ទុំ​វា​អណ្ដែត​លើ​ទឹក​ជានិច្ច ទោះបី​គេ​ចាប់​ជ្រមុជ​វា​ក៏​ដោយ ។ ឯ អំបែង តែង​តែ​លិច​ជានិច្ច ព្រោះ​វា​មាន​ប្រហោង​ដែល​គេ​ចោះ​ទម្លុះ​នៅ​ក្អេង​វា ។ បើ​គេ​ដាក់​ថ្នម​លើ​ទឹក វា​អាច​អណ្ដែត​បាន​ដែរ​តែ​មិន​យូរ​ទេ ។ កាលណា​ទឹក​រញ្ជួយ​តែ​បន្តិច វា​នឹង​លិច​ភ្លាម ។ អត្ថប្បដិរូប ឃ្លោក​ដែល​ធ្លាប់​តែ​អណ្ដែត បែរ​ជា​លិច​ទៅ​វិញ គឺ​លោក​ចង់​និយាយ​ប្រៀប​ទៅ​នឹង​មនុស្ស​ដែល​មាន​ចំណេះ​ដឹង ឈ្លាសវៃ​ក្នុង​ការងារ មាន​សមត្ថភាព មាន​សញ្ញាបត្រ​ខ្ពស់ មាន​ជំនាញ ។ល។ ប៉ុន្តែ​ពេល​មាន​បដិវត្តន៍ ឬ​នៅ​ក្នុង​បរិយាកាស​ពុករលួយ និង​សម័យ​និយម​បក្សពួក មនុស្ស​ប្រភេទ​ឃ្លោក​នេះ បើ​ពុំ​មាន​បក្សពួក​នឹង​គេ ឬ​ពុំ​មាន​លុយ​សូក​គេ​នោះ ប្រាកដ​ជា​ដាំដូង​ហើយ ។ គេ​ស្ថិត​នៅ​ក្នុង​ភាព​អន្ធការ គឺ​លិច​ស្រឹម​តែ​ម្ដង ។ ឯ​អំបែង​ដែល​ធ្លាប់​តែ​លិច …

អានបន្ត »

ឃ្លាតកាយ ណាយចិត្ត – សុភាសិតខ្មែរអធិប្បាយ

ឃ្លាតកាយ ណាយចិត្ត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃ្លាតកាយ ណាយចិត្ត ៖ គម្លាត​ធ្វើ​ឲ្យ​ចិត្ត​ប្រែប្រួល ។ អត្ថាធិប្បាយ ឃ្លាតកាយ ណាយចិត្ត ព្រះពុទ្ធដីកា​ទ្រង់​ត្រាស់​ថា មនុស្ស​នៅ​ជិត​គ្នា​យូរៗ​ទៅ​អាច​មាន​សម្ព័ន្ធភាព ។ ប៉ុន្តែ​បើ​ឃ្លាត​គ្នា​យូរៗ​ទៅ ក៏​អាច​រសាយ​ចិត្ត​ដែរ ។ មនុស្ស​នៅ​ក្នុង​គ្រួសារ​ជាមួយ​គ្នា​រាល់​ថ្ងៃ ឃើញ​មុខ​គ្នា​ព្រឹក​ល្ងាច តើ​មាន​អ្វី​ភ្លេច​គ្នា​កើត ។ ប៉ុន្តែ​បើ​គេ​នៅ​បែក​គ្នា នៅ​ឃ្លាត​គ្នា​យូរៗ​ទៅ ខាន​ឃើញ​មុខ​គ្នា​យូរៗ​ទៅ គេ​ក៏​ភ្លេច​ឃើញ​មុខ​គ្នា ។ ករណី​នេះ​ជាហេតុ​ធ្វើ​ឲ្យ​គេ​រសាយ​ចិត្ត​បន្តិច​ម្ដងៗ ។ ទីបំផុត​គេ​សឹង​តែ​ភ្លេច​នឹក​គិត​ដល់​គ្នា​សោះ​តែ​ម្ដង​ដែរ ។ ឧទាហរណ៍ ៖ ស្ត្រី​ម្នាក់​យំ​សោក​បោក​ខ្លួន មាន​ពេល​ខ្លះ​ចង់​ទៅ​ធ្វើ​អត្តឃាត​លោត​ទឹក​សម្លាប់​ខ្លួន​ទៀត​ផង​នៅ​ពេល​ដែល​ដឹង​ថា ប្ដី​បាន​ពលី​នៅ​ក្នុង​សមរភូមិ​ទៅ​ហើយ ។ ប៉ុន្តែ​ពីរ​បី​ឆ្នាំ​ក្រោយ​មក ដោយ​ខាន​ឃើញ​មុខ​ប្ដី​យូរៗ​ទៅ គេ​ក៏​ភ្លេច​មុខ​ប្ដី​បន្តិច​ម្ដងៗ ឯ​ចិត្ត​ក៏​រសាយ​បន្តិច​ម្ដង​ពី​ការ​នឹក​នា​ដែរ រួច​ក៏​តែង​ខ្លួន​យក​ប្ដី​មួយ​ទៀត​ដោយ​សុវត្ថិភាព​ទៅ​ហោង ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃើញដំរីជុះ កុំជុះតាមដំរី – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »