Saturday , April 20 2024

ឃ្លោកលិច អំបែងអណ្តែក – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃ្លោកលិច អំបែងអណ្តែក ៖ ភាព​ក្រឡាប់​ចាក់ ខុស​ប្រក្រតី ។

ឃ្លោកលិច អំបែងអណ្តែក – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ឃ្លោកលិច អំបែងអណ្តែក

អត្ថានុរូប

ឃ្លោក នៅ​ពេល​នេះ​លោក​សំដៅ​យក​ផ្លែ​ឃ្លោក​ទុំ ព្រោះ​ផ្លែ​ឃ្លោក​ទុំ​វា​អណ្ដែត​លើ​ទឹក​ជានិច្ច ទោះបី​គេ​ចាប់​ជ្រមុជ​វា​ក៏​ដោយ ។ ឯ អំបែង តែង​តែ​លិច​ជានិច្ច ព្រោះ​វា​មាន​ប្រហោង​ដែល​គេ​ចោះ​ទម្លុះ​នៅ​ក្អេង​វា ។ បើ​គេ​ដាក់​ថ្នម​លើ​ទឹក វា​អាច​អណ្ដែត​បាន​ដែរ​តែ​មិន​យូរ​ទេ ។ កាលណា​ទឹក​រញ្ជួយ​តែ​បន្តិច វា​នឹង​លិច​ភ្លាម ។

អត្ថប្បដិរូប

ឃ្លោក​ដែល​ធ្លាប់​តែ​អណ្ដែត បែរ​ជា​លិច​ទៅ​វិញ គឺ​លោក​ចង់​និយាយ​ប្រៀប​ទៅ​នឹង​មនុស្ស​ដែល​មាន​ចំណេះ​ដឹង ឈ្លាសវៃ​ក្នុង​ការងារ មាន​សមត្ថភាព មាន​សញ្ញាបត្រ​ខ្ពស់ មាន​ជំនាញ ។ល។ ប៉ុន្តែ​ពេល​មាន​បដិវត្តន៍ ឬ​នៅ​ក្នុង​បរិយាកាស​ពុករលួយ និង​សម័យ​និយម​បក្សពួក មនុស្ស​ប្រភេទ​ឃ្លោក​នេះ បើ​ពុំ​មាន​បក្សពួក​នឹង​គេ ឬ​ពុំ​មាន​លុយ​សូក​គេ​នោះ ប្រាកដ​ជា​ដាំដូង​ហើយ ។ គេ​ស្ថិត​នៅ​ក្នុង​ភាព​អន្ធការ គឺ​លិច​ស្រឹម​តែ​ម្ដង ។

ឯ​អំបែង​ដែល​ធ្លាប់​តែ​លិច ពេល​នេះ​ត្រលប់​ជា​អណ្ដែត​ទៅ​វិញ​នោះ គឺ​លោក​ប្រៀប​ទៅ​នឹង​មនុស្ស​អវិជ្ជា​ល្ងឹត​ល្ងង់​ខ្លៅ​សុទ្ធសាធ ។ មនុស្ស​អប្ប​ឥត​ប្រាជ្ញា ធ្លាប់​តែ​រស់​នៅ​ជា​ស្រទាប់​បាត ស្រាប់​តែ​ងើប​ឡើង​ខ្ពស់​ត្រដែត​សន្ធោសន្ធៅ​ធំ​សន្ធឹក ភ្លេច​អស់​ញាតិ​មិត្ត ។

ការ​ត្រលប់​ធាតុ​ដូច​នេះ គេ​សង្កេត​ឃើញ​នៅ​ក្នុង​កាល​អាកាស​ស្រុក​កើត​សង្គ្រាម ឬ​មាន​បដិវត្តន៍ ព្រោះ​នៅ​ពេល​បដិវត្តន៍​ម្ដងៗ​សូម្បី​តែ​ចោរ​ហារយ​សោះ​ក៏​ឡើង​ធ្វើ​ធំ​សិន​ដែរ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃ្លាតកាយ ណាយចិត្ត – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *