Thursday , April 25 2024

កម្សាន្ត

កម្សាន្ត ប្រមូលផ្តុំដោយ ចម្រៀងខ្មែរ កំណាព្យ សុភាសិតអធិប្បាយ រឿងព្រេងខ្មែរ រឿងប្រលោមលោក សម្រាប់ឲ្យប្រជាជនខ្មែរ ស្វែងយល់និង កម្សាន្ត

រឿងចៅផ្កាប់ត្រឡោក – រឿងព្រេងខ្មែរ

រឿងចៅផ្កាប់ត្រឡោក – រឿងព្រេងខ្មែរ

រឿងចៅផ្កាប់ត្រឡោក – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេង​នាយ មាន​សេដ្ឋី​ប្តី​ប្រពន្ធ មាន​កូន​ក្រមុំ​មួយ​នាក់ រូម​ឆោម​ល្អ​ណាស់ ។ ពួក​កម្លោះៗ​ជា​ច្រើន ស្ម័គ្រ​ចិត្ត​ស្រឡាញ់ បាន​ប្រាប់​មាតា​បិតា​ឲ្យ​ចូល​ទៅ​ដណ្តឹក​កូន​ក្រមុំ​មហាសេដ្ឋីៗ​នោះ ក៏​ព្រម​ឲ្យ ឥត​ប្រកែក តែ​មាន​ធ្វើ​ខ​សន្យា​ថា «បើ​កម្លោះ​ឈ្មោះ​ណា​ចង់​បាន ត្រូវ​សង់​ផ្ទះ ៥ ល្វែង​តែ​មួយ​ថ្ងៃ​ឲ្យ​ហើយ, បើ​ធ្វើ​មិន​ហើយ សេដ្ឋី​នោះ​ផ្តាច់​មិន​ឲ្យ​កូន​ក្រមុំ​ទេ» ។ កម្លោះ​ដទៃៗ ប៉ុន្មានៗ ខូច​ខាត​ជមនួន​ជា​ច្រើន​នាក់ ដោយ​ធ្វើ​ផ្ទះ​មួយ​ថ្ងៃ​មិន​ហើយ សេដ្ឋិ​ក៏​ផ្តាច់​ មិន​ឲ្យ​កូន​ក្រមុំ ។ ខណៈ​នោះ មាន​កម្លោះ​ម្នាក់ ជា​អ្នក​មាន​គំនិត មាន​ឧបាយ​កល​ប្រាជ្ញា ឈ្មោះ​ថា «ចៅ​ផ្កាប់​ត្រឡោក» ជា​កូន​អ្នក​មាន​គ្រាន់​បើ បាន​សុំ​ប្រាក់​មាតា​បិតា​យក​ទៅ​ទី​ឈើ លប​ធ្វើ​ផ្ទះ​ប្រុង​ប្រៀប​គ្រប់​ប្រដាប់​ជា​ស្រេច រួច​កោស​រូស​ខាត់​ត្រឡោក​១​យ៉ាង​ស្អាត ហើយ​ប្រាប់​មាតា​បិតា​ ឲ្យ​ទៅ​ដណ្តឹង​កូន​ក្រមុំ​មហាសេដ្ឋី​នោះ ។ ឯមាតា​បិតា​ក៏​ទិញ​ផ្លែ​ឈើ មើល​ឈើ បាន​ច្រើន​តុ ហើយ​ពឹង​ញាតិ​សន្តាន ឲ្យ​ជួយ​កាន់​ជំនួន​នោះ ទៅ​ដល់​ផ្តះ មហាសេដ្ឋី​លើក​ដៃ​ជម្រាប​ថា «ខ្ញុំ​បាទ …

អានបន្ត »

រឿចៅអាចម៍សេះ – រឿងព្រេងខ្មែរ

រឿចៅអាចម៍សេះ – រឿងព្រេងខ្មែរ

រឿចៅអាចម៍សេះ – រឿងព្រេងខ្មែរ ៖ មានបុរសម្នាក់ អ្នកស្រុកគេហៅថា ចៅអាចម៍សេះ ព្រោះនៅខ្ញុំសេដ្ឋីគេឲ្យឃ្វាលសេះ ប្រហែលជា៥០ក្បាល គេឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេ ។ បុរសនោះព្យាយាមរំឭកគុណព្រះពុទ្ធ ទោះឃ្វាលសេះក្ដី ធ្វើការអ្វីក្ដី តែងទន្ទេញជាប់ អញទៅដេញសេះ សម្មាសម្ពុទ្ធោ អញទៅលើកអាចម៍សេះ សម្មាសម្ពុទ្ធោ ធ្វើការអ្វីៗក៏ទន្ទេញថា​សម្មាសម្ពុទ្ធោដូច្នេះដរាបទៅ ។ ឯអាចម៍សេះនោះទៀតបុរសមិនលើកចោលទេ តែងកើបច្រកការុងទុក បានជាច្រើន ។ថ្ងៃមួយមានសំពៅ៥០០ មកពីស្រុកចិន នាំទំនិញមកលក់ ។ បុរសស្រែកហៅថា ឲ្យចូលមកនេះសិន ។ លុះសំពៅចូលមកសួរថា អ្នករាល់គ្នា បើកសំពៅមកពីណា ? ។ នាយសំពៅថា មកពីស្រុកចិន។ បុរសថា អ្នកស្គាល់ស្ដេចក្រុងចិនទេ ? ។ នាយសំពៅថា ស្គាល់ ព្រោះខ្ញុំនៅជិតព្រះរាជវាំងដែរ ។ បុរសថា ស្ដេចក្រុងចិននោះ ជាក្លើរអញ ហើយជាមិត្រសម្លាញ់ថ្ងៃមុនរៀងមក …

អានបន្ត »

រឿងជាតិខ្លាធំ – រឿងព្រេងខ្មែរ

រឿងជាតិខ្លាធំ – រឿងព្រេងខ្មែរ

រឿងជាតិខ្លាធំ – រឿងព្រេងខ្មែរ ៖ កាល​ពីព្រេងនាយ​ មាន​ព្រះមហាក្សត្រិយ៍​មួយ​ព្រះអង្គ​ សោយ​រាជ​សម្បត្តិ​នៅ​នគរ​មួយ​ មាន​អគ្គមហេសី​ ជា​ចមស្រ្តី​ មាន​មន្រ្តី​ចតុស្ដម្ភ​៤​នាក់​ មាន​ហោរា​មួយ​នាក់​ ជា​តំនាង​ព្រះនេត្រ​ ព្រះ​កាណ៌​ព្រះអង្គ​ មាន​មន្រ្តី​និង​ស្រី​ស្នំ​ជា​រាជ​បរិពារ​ ពេញ​កិត្តិយស​ជា​ម្ចាស់​ផែន​ដី​ តាម​ព្រះរាជ​ប្រពៃណី​អំពី​បុរាណ​រៀង​មក ។ ប៉ុន្តែ​ព្រះមហាក្សត្រិយ៍​និង​ចតុស្ដម្ភ​ទាំង​៤​នាក់​ ពុំ​បាន​រៀន​វេទមន្ត​ ខាង​ការ​ពិជ័យ​សង្រ្គាម​ ដូច​ព្រះរាជា​មុនៗ​មក​ឡើយ​ ព្រះអង្គ​តែង​ទ្រង់​ព្រួយ​បារម្ភ​នឹង​ព្រះមហា​នគរ​ជា​អនេក ។ ដោយ​ព្រះរាជានុភាព​របស់​ព្រះអង្គ​ ចេះ​តែ​ទន់ទាប​ចុះ​ទ្រង់​ក៏​រំពឹង​ថា << បើ​ប្រសិន​ជា​មាន​សឹក​សត្រូវ​ ចូល​មក​លុកលុយ​ដណ្ដើម​ព្រះ​នគរ​ អញ​មុខ​ជា​ព្រះនគរ​នឹង​បាន​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​បច្ចាមិត្រ​ដោយ​ងាយ​ពុំ​ខាន​ឡើយ ។ ថ្ងៃ​មួយ​ វេលា​ម៉ោង​៨​ព្រឹក​ ព្រះអង្គ​ទ្រង់​យាង​ចេញ​កាន់​ចុង​ព្រះរាជ​រោង​ ដោយ​មាន​ព្រះអគ្គមហេសី​គង់​អែប​នែប​ជិត​ព្រះអង្គ​ ហើយ​ដោយ​មាន​ហោរា​ចតុស្ដម្ភ​ទាំង​៤​នាក់​ និង​មន្រ្តី​ឯ​ទៀត​ ក្រាប​បង្គំ​គាល់​តាម​ធម្មតា ។ ពេល​នោះ​ទ្រង់​ភ្នក​ព្រះទ័យ​ ចង់​ទៅ​រៀន​សិល្បសាស្រ្ត​ក្នុង​សំណាក់​អាចារ្យទិសាបាមោក្ខ​ ឯ​នគរ​តក្កសិលា ។ ទ្រង់​ក៏​ជំនុំ​ជាមួយ​ព្រះអគ្គមហេសី​ ក៏​សុំ​តាម​ទៅ​ផង ។ ឯ​ហោរា​និង​ចតុស្ដម្ភ​ទាំង​៤​នាក់​ ក៏​សុំ​តាម​ហែ​ព្រះអង្គ​ទៅ​ដែរ​ ដើម្បី​នឹង​រៀន​មន្ត​វិជ្ជា​ឲ្យ​ជំនាញ​ ដើម្បី​រក្សា​ព្រះ​នគរ ។ …

អានបន្ត »

រឿងដង្កូវនិងក្អែក – រឿងព្រេងខ្មែរ

រឿងដង្កូវនិងក្អែក – រឿងព្រេងខ្មែរ

រឿងដង្កូវនិងក្អែក – រឿងព្រេងខ្មែរ ៖ មាន​និទាន​មួយ​ថា​ សត្វ​ដង្កូវ​កំពុង​ស៊ី​ស្លឹក​ឈើ​ មាន​សត្វ​ក្អែក​មួយ​ហើរ​រក​ចំណី​​ទៅ​ប្រទះ​នឹង​ដង្កូវ​នោះ ។ ក្អែក​ថា ពេល​នេះ​ មាន​លាភ​បាន​ដង្កូវ​ស៊ី ! ក៏​ហើរ​ទៅ​ជិត​ដង្កូវ ។ ដង្កូវ​ក្រឡេក​ឃើញ​ក្អែក​ក៏​នឹក​ថា ខ្លួន​អា​ក្អែក​នេះ​ ចិត្ត​ឃោរ​ឃៅ​ នឹង​ចឹក​អញ​ស៊ី​ឥឡូវ​ហើយ ។ ដង្កូវ​សួរ​ក្អែក​ថា មក​រក​អ្វី ? ក្អែក​ប្រាប់​ទៅ​ដង្កូវ​វិញ​ថា អញ​មក​ស៊ី​ដង្កូវ​ឯង ។ ដង្កូវ​ថា លុះ​តែ​ក្អែក​ឯង​ រក​ប្រស្នា​អញ​ឃើញ​ទើប​ស៊ី​អញ​បាន, បើ​រក​ប្រស្នា​អញ​មិន​ឃើញ​ ស៊ី​អញ​មិន​បាន​ទេ ។ ក្អែក​សួរ​ថា ប្រស្នា​ដង្កូវ​ឯង​យ៉ាង​ដូចម្ដេច​សួរ​មក​ចុះ​​អញ​នឹង​រក​ឲ្យ​ឃើញ ។ ដង្កូវ​សួរ​ទៅ​ក្អែក​ ដូច​មាន​ត​ទៅ​នេះ : ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ផ្អែម​ជាង​គេ​បំផុត ? ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ជូរ​ចត់​ជាង​គេ​បំផុត ? ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ស្អុយ​ជាង​គេ​បំផុត ? ដូចម្ដេច​ …

អានបន្ត »

រឿងដើមកំណើតរន្ទះ – រឿងព្រេងខ្មែរ

រឿងដើមកំណើតរន្ទះ – រឿងព្រេងខ្មែរ

រឿងដើមកំណើតរន្ទះ – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេងនាយ មាន​បិសាច​មួយឈ្មោះ​រាមាសូរ និង​នាង​អារក្ខ​ទេវី​មួយ​ឈ្មោះ មេខលា ។ ​អ្នក​ទាំងពីរ​បាន​នៅ​បម្រើ​មហា​ឫសី​ដ៏​មាន​រិទ្ធិ​ម្នាក់ ដើម្បី​នឹង​រៀន​វិជ្ជា​មន្ត​អាគមគាថា ។ បិសាច និង​នាង​មេខលា​បាន​ខំ​រៀន​ប្រណាំង​ប្រជែង​គ្នា​ដើម្បី​បំពេញ​ចិត្ត​គ្រូ​រៀងខ្លួន ហើយ​អ្នក​ទាំងពីរ​ប្រកប​ដោយ​បញ្ញា​វៃ​ក្រៃលែង​ដូច​គ្នា ។ តាបស​ក៏​ស្រឡាញ់​អ្នក​ទាំងពីរ​នោះ​ស្មើ​គ្នា ។ កាល​បើ​តាបស​បាន​បង្រៀន​សិស្ស​លោក​ចប់​គ្រប់​មុខ​វិជ្ជា​ហើយ លោក​ក៏​ចង់​ល្បង​វិជ្ជា​សិស្ស​មើល​ថា តើ​អ្នក​ណា​មួយ​ប៉ិន​ប្រសប់​ជាង​គេ ។ ទើប​លោក​និយាយ​ទៅ​កាន់​សិស្ស​ថា “បើ​អ្នក​ណា យក​កែវ​មួយ​មាន​ទឹក​សន្សើម​ពេញ​មក​ឲ្យ​ខ្ញុំ​បាន នោះ​ខ្ញុំ​នឹង​ធ្វើ​ទឹក​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​កែវ​មនោហរា ហើយ​ដោយ​គុណភាព​នៃ​រតន​វត្ថុ​នោះ អ្នក​ម្ចាស់​កែវ​អាច​ប្រាថ្នា​ធ្វើអ្វី ឬ​ចង់​បាន​អ្វី ចេះ​តែ​បាន​សម្រេច​ទាំងអស់” ។ រាមាសូរ ក៏​យក​កែវ​មួយ​ទៅ​ត្រង​ទឹក​សន្សើម​ដែល​ទើ​នៅ​ស្លឹក​ឈើ និង​ស្មៅ​ផ្សេងៗ ។ វា​បាន​ខំ​ព្យាយាម​ធ្វើ​ដូច្នេះ​ជា​ច្រើន​ព្រឹក ប៉ុន្តែ​ឥត​បាន​ផល​ល្អ​សោះ ។ ចំណែក​ឯ​នាង​មេខលា ដែល​ជា​ស្រី​គិត​វែង​ឆ្ងាយ​ក៏​រើស​យក​បណ្ដូល​ឈើ​មួយ​យ៉ាង​ទន់​ស្ពោតៗ ហើយ​យក​ទៅ​ដាក់​ផ្ដិត​លើ​ទឹក​សន្សើម ដែល​ដក់​នៅ​លើ​ស្លឹក​ឈើ និង​នៅ​លើ​ស្មៅ ទាល់​តែ​ដុំ​ឈើ​នៅ​ជក់​ទឹក​ពេញ​ទាំងអស់ ។ បន្ទាប់​មក​នាង​មេខលា​បាន​យក​ដុំ​ឈើ​នៅ​ទៅ​ច្របាច់​ទឹក​ដាក់ក្នុង​កែវ ។ អាស្រ័យ​ដោយ​ហេតុ​ដូច្នេះ នាង​ក៏​រក​ទឹក​សន្សើម​ដាក់​កែវ​បាន​ពេញ ហើយ​ក៏​យក​កែវ​នោះ​ទៅ​ជូន​មហា​តាបស …

អានបន្ត »

រឿងតាដុងយាយជ័យ – រឿងព្រេងខ្មែរ

រឿងតាដុងយាយជ័យ – រឿងព្រេងខ្មែរ

រឿងតាដុងយាយជ័យ – រឿងព្រេងខ្មែរ ៖ មានសេចក្ដីដំណាលថា កាលណោះមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យនៅនគរខ្មែរ បាននាំព្រះអគ្គ មហេសីដែលទ្រង់គត៌ទៅក្រសាលព្រៃ កាលយាងទៅដល់ព្រៃ ព្រះអគ្គមហេសីទ្រង់ប្រឈួនព្រះឧទ្ទរ តែទ្រង់ពុំបាន ជ្រាបថា ព្រះអង្គប្រឈួននឹងប្រសូត្រព្រះរាជបុត្រ ព្រះនាងក៏នាំទ្រង់នាំព្រះស្វាមីយាងចូលព្រៃ នៅឆ្ងាយពីពលរេហ៍ ។ លុះព្រះរាជបុត្រប្រសូត្រមកជាពង ព្រះអគ្គមហេសី និងព្រះរាជាទតឃើញដូច្នោះនឹកខ្មាស់អស់អាណាប្រជានុរាស្ដ្រក៏ ទ្រង់កាយដីកប់ពងនោះចោលក្នុងព្រៃ ។ ទ្រង់កប់ហើយមិនសប្បាយព្រះទ័យសោះ ដោយនឹកស្ដាយព្រះរាជបុត្រដែល ទ្រង់សង្ឃឹមក្នុងព្រះរាជហឬទ័យថា បើប្រសូត្រមួយជាកូនមនុស្សនឹងបានសោយរាជ្យតំណរព្រះរាជវង្សតទៅព្រោះព្រះ អង្គគ្មានព្រះរាជបុត្រសោះ លុះទ្រង់ឃើញចំលែកអស្ចារ្យដូច្នោះ ព្រះរាជាក៏នាំព្រះអគ្គមហេសី យាងចូលក្នុងព្រះមហា នគរវិញ ។ ថ្លែងពីព្រានព្រៃម្នាក់ឈ្មោះ វិង ជាព្រានរបស់ព្រះរាជា។ ថ្ងៃមួយព្រានវិង បានចេញទៅបរបាញ់សត្វនៅក្នុង ព្រៃបានបណ្ដើរឆ្កែទៅជាមួយផង លុះទៅដល់ព្រៃកន្លែងព្រះរាជាកប់ពងនោះ ឆ្កែក៏ព្រុះកកាយដី ឃើញពងនោះ ព្រានវិង ក៏រើសមកទុកនៅផ្ទះរបស់ខ្លួន។ ពងនោះធំចំលែកណាស់ ព្រានវិងបានថែរក្សាទុកភ្ញាស់មើល ។ លុះគ្រប់ថ្ងៃខែ ព្រះរាជ បុត្រប្រសូតចេញពីពងនោះមក ជាកូនមនុស្សភេទប្រុស ។ …

អានបន្ត »

រឿងដើមកំណើតក្រុងភ្នំពេញ – រឿងព្រេងខ្មែរ

រឿងដើមកំណើតក្រុងភ្នំពេញ – រឿងព្រេងខ្មែរ

រឿងដើមកំណើតក្រុងភ្នំពេញ – រឿងព្រេងខ្មែរ ៖ ភ្នំដែលសន្មត់ជានាមទីក្រុងរបស់ខ្មែរ គឺទីក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុនពេលស្ថាបនាព្រះរាជវាំង ដោយមាន រឿងដំណាលថា ៖ ក្នុងកាលកន្លងទៅហើយ (គ.ស ១៣៧២) មានយាយចាស់ម្នាក់ឈ្មោះ (ពេញ) ជាអ្នក មានភោគសម្បត្ដិបរិបូណ៍ មានទីលំនៅនៅក្បែរមាត់ច្រាំងទន្លេបួនមុខ ។ ផ្ទះគាត់សង់នៅលើទីទួលមួយ ខាងកើត ភ្នំតូចមួយ។ ថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេជន់លិចរហាចរហឹម ដូនពេញគាត់ចុះទៅកំពង់ទឹកស្រាប់តែ ឃើញដើមគគីរមួយធំអណ្ដែតមកច្រាំងហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្ដែតវិលវល់ នៅក្បែរមាត់ច្រាំងនោះ។ ដូនពេញឃើញដូច្នោះគាត់ប្រញាប់រត់ទៅអំពាវនាវហៅអ្ឋ្នកជិតខាងឱ្យមកជួយទាញយក ដើមគគីរនោះ។ អ្នកជិតខាងក៏នាំគ្នាយកពួរទៅចងហើយអូសរំកិលបន្ដិចម្ដងទាល់តែមកដល់លើមាត់ច្រាំង។ ពេលដែល ដូនពេញយកកំណាត់ឈើទៅកោសកៀរសំអាតភក់ចេញ គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធរូបបួន អង្គតូចៗធ្វើអំពីសម្រិត និងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម ទេវរូបនោះទ្រង់ឈរ ព្រះហស្ដម្ខាងទ្រង់ដំបង ព្រះហស្ដម្ខាង ទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។ ដូនពេញនិងអ្នកជិតខាងដែលទៅជួយមានសេចក្ដីត្រេកអរណាស់ដោយរើសបានរបស់ ជាទីគោរព ក៏នាំគ្នាដង្ហែរព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញ ។ ដូនពេញចាត់ការសង់ខ្ទមតូចមួយតំកល់ជាបណ្ដោះ អាសន្ន។ ថ្ងៃក្រោយមកដូនពេញអំពាវនាវឱ្យអ្នកជិតខាងជួយ លើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់នោះឱ្យទៅជាភ្នំ …

អានបន្ត »

រឿងទេវតាសែកសោយ – រឿងព្រេងខ្មែរ

រឿងទេវតាសែកសោយ – រឿងព្រេងខ្មែរ

រឿងទេវតាសែកសោយ – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេង​នាយ មាន​មនុស្ស​កំសត់​ពីរ​នាក់​ប្តី​ប្រពន្ធ មាន​កូន​ប្រុស​មួយ ។ កូន​នោះ​កើត​ឡើង​វេលា​ណា មាន​ទេវតា​អាក្រក់​មក​ថែរក្សា​សែក​សោយ ។ តាំង​ពី​ទេវតា​អាក្រក់​មក​សែក​សោយ​ក្មេង​នោះ ឪពុក​ម្តាយ​ក៏​ស្លាប់​ចោល​អស់​ទៅ ។ ក្មេង​នោះ​នៅ​ជា​មួយ​នឹង​ជីដូនៗ ក៏​ថែរក្សា​ដរាប​ដល់​អាយុ ២០ ឆ្នាំ ។ ថ្ងៃ​មួយ ក្មេង​នោះ​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​រក​ឧស កំពុង​តែ​កាប់​ឧស មាន​ទេវតា​មួយ​អង្គ​ទៀត ជា​ទេវតា​ល្អ ជួយ​ឲ្យ​ចម្រុង​ចម្រើន​យស​ស័ក្តិ​ភោគ​សម្បត្តិ ។ ទេវតា​នោះ​និយាយ​នឹង​ទេវតា​អាក្រក់​ថា «តាំង​ពី​អ្នក​ឯង​ចូល​មក​រក្សា​មនុស្ស​នោះ​កាល​ណា ម្តាយ​អាពុក​គ្នា​ស្លាប់​ចោល​អស់​ហើយ គ្នា​ក្រលំ​បាក​ពន់​ពេក ហើយ​ថា​រឹទ្ធិ​អ្នក​ឯង​ពូ​កែ​មែន » ។ ទេវតា​អាក្រក់​និយាយ​តប​ទៅ​វិញ​ថា « អ្នក​ជឿ​ថា​អំណាច​ខ្ញុំ​ពូ​កែ​ទេ? » ។ ទេវតា​ល្អ​ឆ្លើយ​ថា « ខ្ញុំ​ជឿ​ហើយ ប៉ុន្តែ​ខ្ញុំ​សូម​រក្សា​មនុស្ស​នេះ​ម្តង» ។ ទេវតា​អាក្រក់ ព្រម​បើក​អំណាច​ឲ្យ​ទេវតា​ល្អ​ថែរក្សា​ហើយ​ហោះ​ទៅ ។ ទេវតា​បណ្តាល​ឲ្យ​មនុស្ស​នោះ​កំពុង​តែ​កាប់​ឧស ក៏​ដាក់​ដឹង​ចុះ​ហើយ​ភ្ញាក់​ខ្លួន​ព្រើត​លោកគិត​ថា « …

អានបន្ត »

រឿងធនញ្ជ័យ – រឿងព្រេងខ្មែរ

រឿងធនញ្ជ័យ – រឿងព្រេងខ្មែរ

រឿងធនញ្ជ័យ – រឿងព្រេងខ្មែរ ៖ នេះ​នឹង​និយាយ​ពី​រឿង​ធនញ្ជ័យ​ កាល​ដើម​ឡើយ​មកចាប់​កំណើត​ក្នុង​ពោះ​នាង​ម្ដាយ​ៗ​​ដេក​ទៅ​យល់​សប្ដិតែ​ទៀប ឯ​ព្រឹក​ដូច​ជា​យល់​សូង យល់​សប្ដិ​បេះ​ដូង​បេះ​ទាំង​បាន​ផ្លែ យល់​សប្ដិ​ឃើញ​ខែ​ៗ​នោះ​ពេញ​បូរមី​ នាង​នោះ​ភ្ញាក់​ឡើង​ពី​ដេក​គិត​ថា សប្ដិ​នេះ​ល្អ​ណាស់​ បើ​ដូច្នេះ​អញ​នឹង​ទៅ​ឱ្យ​ហោរ​មើលឱ្យ​បាន​ដឹង​ថា​សប្ដិ​នេះ​ល្អ ឬ​អាក្រក់​ គិត​ស្រេចយក​ទៀន​ធូប​ ទៅ​ដល់​ផ្ទះ​ហោរ​ ​ អ្នក​ហោរ​មិន​នៅ នៅ​ប្រ​ពន្ធ​ហោរ នាង​នោះ​ទៅ​ដល់​ផ្ទះ​ហោរ​ហើយ​សួរ​ថា​ អ្នក​ហោរ​នៅ​ទេ ប្រពន្ធ​ហោរ​ប្រាប់​ថាមិន​នៅ​ទេ​ រក​គាត់​ថ្វីនាង នាង​នោះ​ប្រាប់​ថា​ មក​រក​គាត់​ឱ្យ​ទាយ​ ត្បិត​ខ្ញុំ​ដេក​ទៅ​យល់​សប្ដិ​ទៀប​ ឯ​ព្រឹក​ហាក់​ដូច​យល់​សូង យល់​សប្ដិ​ឡើង​បេះ​ដូង​បេះ​បាន​ទាំង​ផ្លែ យល់​សប្ដិ​ឃើញ​ខែ​ៗ​នោះ​ពេញបូរមី​ ប្រពន្ធ​ហោរ​ប្រាប់​ដឹង​សព្វ​គ្រប់​ថា​ នាង​នោះ​នឹង​កើត​កូន​ៗ​នោះ​ប្រុសហើយ​នឹង​បាន​ជា​ស្ដេច ដឹង​ដូច្នោះ​គិត​ថា​ អញ​នឹង​ទាយ​ឱ្យ​ទៅ​ជា​ខ្ញុំ​គេ នាង​នោះស្ដាប់​នាង​ប្រពន្ធ​ហោរ​ទាយ​ដូច្នោះ​ហើយ ក៏​លា​វិល​មក​ផ្ទះ​វិញ។ ដល់​សម្រាល​កូន​នោះ​មក​ប្រុស បាន​អាយុ​៧​ឆ្នាំ​ ដើរ​ទៅ​លេង​ខាង​ផ្ទះ​មហា​សេដ្ឋី​សព្វៗ​ថ្ងៃ ឯ​ប្រពន្ធ​មហា​សេដ្ឋី​ត្បាញ​លើ​ផ្ទះ​ បោះ​ត្រល់​ទៅវា​ធ្លាក់​ទៅ​ដី​ក្រឡេក​មើល​ទៅ​ឃើញ​ធនញ្ជ័យ​នៅ​នោះ ស្រែក​ហៅ​ថា​អាជ័យ​រើស​ត្រល់ឱ្យ​អញ ទើប​ធនញ្ជ័យ​សូរ​ថា​ បើ​ខ្ញុំ​រើស​ត្រល់ឱ្យ​ តើ​ឱ្យ​របស់​អ្វីខ្ញុំ ប្រពន្ធមហាសេដ្ឋីថា អញ​ឱ្យ​អំបុក​អាជ័យ​ឯង​ ធនញ្ជ័យថា​ឱ្យ​តិច​ ឬ​ច្រើន នោះនាង​ប្រពន្ធ​មហា​សេដ្ឋីប្រាប់​ថា​អញ​ឱ្យ​ច្រើន​ ទើប​ធនញ្ជ័យ​រើស​ត្រល់ឱ្យ ហើយ​អង្គុយ​ចាំ​ទារ​អំបុក​អំពី​ប្រពន្ធ​មហាសេដ្ឋីថា​ …

អានបន្ត »

រឿងបងថ្លៃនិងប្អូនថ្លៃ – រឿងព្រេងខ្មែរ

រឿងបងថ្លៃនិងប្អូនថ្លៃ – រឿងព្រេងខ្មែរ

រឿងបងថ្លៃនិងប្អូនថ្លៃ – រឿងព្រេងខ្មែរ ៖ មាន​មនុស្ស​ពីរ​នាក់​ ជា​បង​ថ្លៃ​ ប្អូន​ថ្លៃ​នឹង​គ្នា , បង​ថ្លៃ​ជា​អ្នក​ក្រ​ ប្អូន​ថ្លៃ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ ។ ថ្ងៃ​មួយ​ឪពុក​ក្មេក​ មាន​កិច្ច​រវល់​ត្រូវ​ប្រាប់​បង​ប្អូន​ កូន​ចៅ​ឲ្យ​ទៅ​ស៊ី​ផឹក​នៅ​ផ្ទះ​គាត់ , ប្អូន​ថ្លៃ​នោះ​ បាន​មក​ជួប​នឹង​បង​ បបួល​ទៅ​ស៊ី​ឯ​ផ្ទះ​ឪពុក​ក្មេក, បង​ថ្លៃ​និយាយ​ប្រាប់​តាម​ត្រង់​ថា មិន​ហ៊ាន​ទៅ​ស៊ី​ទេ ព្រោះ​ខ្លួន​ជា​អ្នក​ក្រ​ មិន​ធ្លាប់​ស៊ី​ម្ហូប​ចំណី​ល្អ​ ក្រែង​មិន​ត្រូវ​បែ​បបទ​ ខ្មាស​គេ, ប្អូន​ថ្លៃ​នោះ​ជា​មនុស្ស​ចិត្ត​សប្បុរស​នឹង​បង​ ក៏​ប្រាប់​ទៅ​វិញ​ថា មិន​អី​ទេ​ ទៅ​ពីរ​នាក់​ចុះ​ បើ​មិន​ដឹង​ ឲ្យ​តែ​ធ្វើ​តាម​ខ្ញុំៗ​ ស៊ី​អី​ ស៊ី​ហ្នឹង​ទៅ​ មិន​ក្រ​ប៉ុន្មាន​ទេ​ បង​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ ។ បង​ក៏​ព្រម​ទៅ, លុះ​ទៅ​បរិភោគ​នៅ​ទី​នោះ​ បបួល​គ្នា​ស៊ី​បាយ​តាម​ធម្មតា​ទៅ , ដល់​គេ​លើក​សម្ល​ខ្ចៅ​មក​ ប្អូន​ក៏​យក​ចង្កឹះ​ចាប់​មួយ​មក​ពម​ រួច​ជញ្ជក់​អស់​ ខ្ជាក់​សំបក​ខ្ចៅ​នោះ​ដាក់​នៅ​នឹង​កន្លែង​ ហើយ​គេ​ចោល​សំបក​នោះ​ទៅ ។ ឯ​បង​នោះ​មិន​ដឹង​ ដោយ​មិន​បាន​ឃើញ​គេ​ធ្វើ​ដូច្នោះ​ ក៏​ខំ​ជញ្ជក់​ហើយ​ខំ​ទាំង​ទំពា​សំបក​ខ្ចៅ​នោះ​ទាល់​តែ​ល្អិត​ ខំ​លេប​ទៅ ។ …

អានបន្ត »