Thursday , March 28 2024

ឃាត់មិនបាន ច្រានមិនទៅ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃាត់មិនបាន ច្រានមិនទៅ ៖ វ័យ និង​ជរា មិន​ទទួល​ការ​អង្វរ​ក និង​បញ្ជា​ទេ ។

ឃាត់មិនបាន ច្រានមិនទៅ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ឃាត់មិនបាន ច្រានមិនទៅ

វយៈ ឬ វ័យ = ការ​អស់​ទៅ​… ការ​សូន្យ​ទៅ​…

ឃាត់មិនបាន

មនុស្ស​ប្រុស​ស្រី​គ្រប់ៗ​គ្នា ចាប់​តាំង​ពី​ថ្ងៃ​កើត​មក តែង​ទទួល​នូវ​ភាព​ចាស់​បន្តិច​ម្ដងៗ​គ្រប់​វិនាទី​ទាំង​អស់ ។ ការ​ដែល​មនុស្ស​និយាយ​ថា ចម្រើន​វ័យ​វឌ្ឍនាការ​ គឺ​ចម្រើន​ការ​ចាស់ ឬ​កាន់​តែ​ចាស់​ទៅៗ ។ ការ​ចាស់​នេះ​ទោះ​បី​បុគ្គល​ណា​ដែល​មាន​មហិទ្ធិឫទ្ធ​សម្បើម​ក្រៃលែង​យ៉ាង​ណា​ក៏ដោយ ក៏​មិន​អាច​មក​ឃាត់​ឃាំង​រារាំង​មិន​ឲ្យ​ចាស់​បាន​ទេ ។ វា​គឺ​ជា​ច្បាប់​ធម្មជាតិ​គ្រប​សង្កត់​មក​លើ​សត្វ​លោក សត្វ​តិរច្ឆាន រុក្ខជាតិ​នានា ។ ម្យ៉ាង​ទៀត ពាក្យ​ថា លោកៈ ឬ លោក នេះ​ក៏​មាន​ន័យ​ថា កើត​ឡើង​ហើយ​វិនាស​ទៅ​វិញ​ដែរ ។ ព្រះពុទ្ធ​ទ្រង់​ត្រាស់​ថា គ្មាន​អ្នកណា​មក​ឃាត់​វ័យ គឺ​ការ​អស់​ទៅ សូន្យ​ទៅ​នេះ​បាន​ទេ បើ​ទុក​ណា​ជា​គេ​សូក​ប៉ាន់​ជា​របស់​មាន​តម្លៃ​យ៉ាង​ណា ឬ​អង្វរ​ក​យ៉ាង​ណា​ក៏​ដោយ ។

ច្រានមិនទៅ

ធម្មតា ភាព​ជរា គឺ​ការ​រយីករយាក​ទ្រុឌទ្រោម​របស់​មនុស្ស​លោក រួម​ទាំង​សត្វ​តិរច្ឆាន រុក្ខជាតិ សម្ភារៈ ។ល។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ចេះ​តែ​ទទួល​រង​នូវ​ភាព​រខេករខាក រយីករយាក​ទៅ​ជា​លំដាប់ ។ ជរាភាព​ក្ដី មរណភាព​ក្ដី គ្មាន​នរណា​ត្រូវ​ការ​ចង់​បាន​ទេ ។ ប៉ុន្តែ​គេ​ក៏​ពុំ​អាច​រុញ​ច្រាន​វា​ឲ្យ​ឃ្លាត​ទៅ​ឆ្ងាយ​បាន​ដែរ ។ គឺ​កាល​ណា​វា​មក​ឆ្មក់​គ្រប​សង្កត់ ឬ​អូស​ទាញ​បុគ្គល​ណា​ បុគ្គល​នោះ​ត្រូវ​តែ​ទទួល​មិន​អាច​គេច​ពួន​បាន​ឡើយ ។ ហេតុ​នេះ​ហើយ​បាន​ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា គ្មាន​មហិទ្ធិឫទ្ធិ​ណា​មក​បញ្ជា​កុំ​ឲ្យ​វា​មក​បាន​ទេ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃើញខ្លាក្រាប កុំថាខ្លាសំពះ ប្រយ័ត្នខ្លាទះរបកស្បែកក្បាល – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *