Wednesday , May 1 2024

កម្សាន្ត

កម្សាន្ត ប្រមូលផ្តុំដោយ ចម្រៀងខ្មែរ កំណាព្យ សុភាសិតអធិប្បាយ រឿងព្រេងខ្មែរ រឿងប្រលោមលោក សម្រាប់ឲ្យប្រជាជនខ្មែរ ស្វែងយល់និង កម្សាន្ត

រឿងបឹងត្របែក – រឿងព្រេងខ្មែរ

រឿងបឹងត្របែក – រឿងព្រេងខ្មែរ

រឿងបឹងត្របែក – រឿងព្រេងខ្មែរ ៖ ឈ្មោះភូមិផ្សេងៗនៅក្នុងក្រុងភ្នំពេញ សុទ្ធសឹងតែមានប្រវត្ដដើមកំណើតច្រើនបែបច្រើនយ៉ាងណាស់ ប៉ុនែ្ដ ដែលសំខាន់ គឺត្រង់រឿងណាទាក់ទងនឹងប្រវតិ្ដសាស្ដ្រផង ជាបែបនិទានពិរោះស្ដាប់ផង។ យើងលើកយកមកចុះផ្សាយ ក្នុងទីនេះ តែរឿងណាដែលមានលំដាប់រឿងវែងឆ្ងាយ ឯរឿងខ្លីៗបន្ដិចបន្ដួច ពុំបានលើកយកមកអធិប្បាយទេ។ រឿងបឹងត្របែកនេះមានប្រាកដក្នុងសៀវភៅព្រះរាជពង្សាវតារ ច្បាប់សសេរដៃ តម្កល់នៅពុទ្ធិសាសនបណ្ឌិតសព្វថ្ងៃ ដែលយកតាមលំនាំរឿងបានដូចតទៅ ៖ តាមសព្វនៃពាក្យខាងលើឹនេះ មិនមែនពិបាកយល់ទេ តែនៅមានបញ្ហខ្លះដែល អ្នកអានគួរជ្រាប គួរចាំជាប្រវត្ដិ។ អាស្រ័យហេតុនេះបានជាយើងស្រាវជ្រាវ រកពង្សាវតារនៃបឹងត្របែកមក អធិប្បាយជូន។ តើហេតុអ្វីបានជាគេហៅថា “បឹងត្របែក” តាមរូបសព្វបែបនេះ គេអាចយល់បានភ្លាម តែត្រង់ខុសឬ ត្រូវតាមប្រវត្ដិនោះ យើងមិនទាន់ដឹងទេ បើយើងបំបែកស័ព្ទនេះបានន័យថា “បឹងដែលមានដើមត្របែក ” ហៅថាបឹង ត្របែក តើឈ្មោះនេះពិតដូច្នេះមែនឬ ទេ?។ រឿងនេះខ្ញុំសូមនាំយកប្រវត្ដិមកនិទានដូចតទៅ ៖ ព្រះបាទជ័យជេដ្ឋា (ព្រះអង្គសូរ) ព.ស ២២១៩ គង់នៅឧដុង្គឮជ័យ បានសាងវាំងមួយទៀតនៅទួលឪជ្រឹង …

អានបន្ត »

រឿងអ្នកតាម៉ឺន គង់ – រឿងព្រេងខ្មែរ

រឿងអ្នកតាម៉ឺន គង់ – រឿងព្រេងខ្មែរ

រឿងអ្នកតាម៉ឺន គង់ – រឿងព្រេងខ្មែរ ៖ ១. អ្នកតាដែលនៅលើខ្នងភ្នំធំ នៅឃុំត្រញំងរាំង ស្រុកឈូក ខែត្រកំពត ឈ្មោះលោកតា ម៉ឺន គង់ ។ មានរឿងដំណាលថា លោកតា ម៉ឺន-គង់ នេះ មានឥទ្ធិពលខ្លាំងក្លាមានអំណាចអស្ចារ្យជាងគេទាំងអស់ ពលរដ្ឋទាំងប្រុសស្រី ក្នុងស្រុកឈូកទាំងមូល តែងតែគោរពកោតខ្លាចអំណាចលោកតាម៉ឺន-គង់នេះគ្រប់ៗគ្នាៈ អ្នកស្រុកទៅរកស៊ីឯព្រៃភ្នំម្ដងៗ ប្រយ័ត្នជានិច្ច ខ្លាចក្រែងនិយាយគ្នាលេងហួសមាត់ ពុំហ៊ាននិយាយចម្អេះចំអាសសើចលេងទេ ។ មានរឿងរ៉ាវជាច្រើន តាមឮចាស់ៗដំណាលតៗគ្នាមកថា ៖ កាលជំនាន់ជាង១០០ឆ្នាំបា្លយមកហើយ ពលរដ្ឋក្នុងស្រុកឈូកនេះ ពុំសូវហ៊ានទៅរកស៊ីនៅឯព្រៃភ្នំនោះទេ ដោយលោកតាគង់នេះ កំពុងមានឥទ្ធិពលអស្ចារ្យណាស់ អ្នកស្រុកដាំបាយពុំហ៊ានយកវែកគងលើមាត់ឆ្នាំងទេ ពុំហ៊ានលូកបាយបរិភោគក្នុងឆ្នាំទេ ពុំហ៊ានដេកគងអន្ទាក់ខ្លាទេ ពុំហ៊ានថាអញគា្មនខ្លាច អ្វីក្នុងព្រៃភ្នំនោះទេ និងពុំហ៊ាននិយាយចំអែចំអន់សើចលេងដូចជានៅផ្ទះនោះផង ដោយខ្លាចខុសមាត់ បើមានឈ្មោះណាខុសមាត់ ឬខុសដោយប្រការណាមួយ ពេលដើរទៅនឹងឃើញពស់វែករនាមធំៗ ឬយប់ឡើងនឹងឃើញខ្លា ធំៗ មកយំគគ្រឹកគគ្រាក់ដេកពុំបានទេ បើមានចាស់គេដឹងថា ខុសមាត់គេនិយាយបន់ថា …

អានបន្ត »

រឿងប្រសាទនៅឃុំស្វាយអង្គ – រឿងព្រេងខ្មែរ

រឿងប្រសាទនៅឃុំស្វាយអង្គ – រឿងព្រេងខ្មែរ

រឿងប្រសាទនៅឃុំស្វាយអង្គ – រឿងព្រេងខ្មែរ ៖ នៅក្នុងឃុំស្វាយអង្គ ស្រុកស្វាយរៀង ខេត្ដស្វាយរៀង នៅចមាយប្រមាណជា១០គ.ម អំពីថ្នល់ជាតិលេខ១ (គឺថ្នល់ពីភ្នំពេញទៅស្វាយរៀង) មានទួលមួយខ្ពស់មិនដែលលិចទឹកទេ។ អ្នកស្រុកជំនាន់មុនៗមក បានសន្មត់ឈ្មោះ ថា “ទួលស្វាយអង្គ” ទួលនេះហើយ ដែលជាគោលសន្មត់នាមនៃឈ្មោះឃុំនេះ។ នៅលើទួលនេះមានកំពែង និង ប្រាសាទថ្មបុរាណមួយមានសណ្ឋាណជាព្រះវិហារ មានក្បាច់ចម្លាក់របៀបរចនាបុរាណ គួរឱ្យចាប់អារម្មណ៏ ដែលគេ តាក់តែងឡើងដោយឥដ្ឋខ្លះ ដោយថ្មបាយក្រៀមខ្លះ មានបណេ្ដាយប្រមាណជា៨៣ម ទទឹង៤៦ម។ សព្វថ្ងៃប្រាសាទ នេះបែកបាក់អស់ទៅហើយ នៅមានសល់តែកំទេចឥដ្ឋថ្ម និងសណ្ឋានខ្លះតែប៉ុណ្ណោះ។ នៅចំកណ្ដាលទួលមានដើម ជ្រៃមួយដើមធំ និងពីខាងមុខប្រាសាទបាក់បែកនេះ គេឃើញមានអង្គលិង្គព្រះឥសូរ ឬ (សិវលិង្គ)។ អ្នកផងធ្វើ ដំណើរទៅកាន់បុរាណដ្ឋាននេះបានងាយស្រួលតែនៅរដូវរំហើយ គឺរដូវដែលអស់ភ្លៀង ទៅបានតែផ្លូវជើង និងផ្លូវលំ ប៉ុណ្ណោះ។ រឿងព្រេងដែលមានទាក់ទងដោយនាម “ស្វាយអង្គ” មានដូចតទៅៈ មានសេចក្ដីដំណាលថា កាលពីរាជធានី នៅលង្វែកមានបុរសម្នាក់ឈ្មោះ “សំរិទ្ធ” …

អានបន្ត »

រឿងប្រាសាទបន្ទាយឆ្មារ – រឿងព្រេងខ្មែរ

រឿងប្រាសាទបន្ទាយឆ្មារ – រឿងព្រេងខ្មែរ

រឿងប្រាសាទបន្ទាយឆ្មារ – រឿងព្រេងខ្មែរ ៖ ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ខេត្ដបាត់ដំបង នៅចំងាយផ្លូវប្រមាណ ១២០គម ទិសខាងជើង នៃក្រុងបាត់ដំបង ។ ពីដើមមក តំបន់នេះស្ថិតនៅក្នុងអាថ៌កំបាំងណាស់ ព្រោះផ្លូវទៅមកជាផ្លូវរទេះ រថយន្ដពុំអាច ធ្វើដំណើរបានឡើយ មានតែអ្នកស្រាវជ្រាវខ្លះៗដែលខិតខំតស៊ូ ធ្វើដំណើរឱ្យបានទៅដល់ទីនោះ តែទៅបានដោយ លំបាក គឺត្រូវប្រើរទេះគោ ឬរទេះសេះ ។ នៅគ្រាសព្វថ្ងៃទីតំបន់នេះ ក៏បានពង្រីកមុខមាត់ស្រស់បស់ដែរ ក្រោមការ រៀបចំនៃរាជរដ្ឋាភិបាលសង្គមរាស្ដ្រនិយម ដែលមានសមេឪទ្រង់ដឹកនាំ គឺរាជការបានចែកតំបន់នេះជាស្រុកមួយ ហៅថាស្រុកបន្ទាយឆ្មារ ដែលពី ដើមនៅជាឃុំតូច ស្ថិតនៅដាច់ស្រយាល ។ ទីកន្លែងនេះរាប់បានថាជាភូមិភាគព្រៃភ្នំ ព្រោះនៅចំងាយតែ២៥គម ប៉ុណ្ណោះពីជើងភ្នំដងរែក ។ ការស្រាវជ្រាវរកប្រវត្ដិពង្សាវតា និងរឿងព្រេងដែលទាក់ទង និងរឿងព្រេងដោយប្រាសាទបុរាណនេះ ឃើញទៅមានដាច់ដោច តាមសាស្ដ្រាស្លឹករិតខ្លះ តាមមាត់អ្នកស្រុកខ្លះ។ យើងលើកយកមកពោលនៅទីនេះ តាមឯកសារក្រុមជំនុំទំនៀមទំលាប់ដែលសមាជិក ខេត្ដក្រៅសរសេរមកខ្លះ តាម សាស្ដ្រាស្លឹករិត …

អានបន្ត »

រឿងភ្នំជើងព្រៃ – រឿងព្រេងខ្មែរ

រឿងភ្នំជើងព្រៃ – រឿងព្រេងខ្មែរ

រឿងភ្នំជើងព្រៃ – រឿងព្រេងខ្មែរ ៖ នៅស្រុកជើងព្រៃខេត្ដ្ដកំពង់ចាម ខាងជើងថ្នល់ជាតិលេខ៦ ត្រង់ខាងកើតផ្សារផ្អាវប្រមាណ៣គ.ម ដែល មានផ្លូវលំ១ ចូលទៅខាងជើងប្រមាណ១៥០០ម មានភ្នំពីឃ្លាតប្រហែលជា១០០មពីគ្នា។ មួយនៅខាងកើត ហៅភ្នំស្រី ឬភ្នំធំមួយទៀត ទាបនៅលិចហៅភ្នំប្រុស ឬភ្នំព្រះបាទ ភ្នំទាំងពីនេះគេហៅរួមគ្នាថា “ ភ្នំជើង ព្រៃ” បានជាគេហៅដូច្នេះ ព្រោះមានរឿងព្រេងនិទានថាមនុស្សប្រុសនិងស្រី ភ្នាល់គ្នាលើភ្នំនេះដូច “ភ្នំស្រី ភ្នំប្រុស” នៅជិតកំពង់ចាមដែរ ប្លែកតែខាងភ្នំជើងព្រៃនេះ រណេ្ដៅដីនៅភ្នំស្រីដែលខាងស្រីជីកយកមកធ្វើជា ភ្នំនោះបាន ក្លាយទៅជាស្រះមួយយ៉ាងធំ មានទឹកខួបប្រាំងខួបវស្សា ហៅថា ស្រះទឹកព្រះ ឯរណេ្ដៅនៅជិត ភ្នំប្រុស ដែលខាង ប្រុសជីកដីយកមកធ្វើជាភ្នំនេះបានក្លាយទៅជាស្រះធំ១ គ្មានទឹកខួបប្រាំងវស្សា ហៅថាកំពែងស្ងួត។ ឯផ្លូវលំនៅ ខាងកើតផ្សារផ្អាវ ប្រមាណ៣គ.ម ដែលបែកពីថ្នល់ជាតិ កាត់ទៅភ្នំជើងព្រៃនេះ ជាផ្លូវរាបស្មើធេង រថយន្ដតូច ធំចេញចូលបានស្រួល។ ស្រះទឹកព្រះនោះ ឋិតនៅទិសឦសានភ្នំស្រី ឬភ្នំធំចម្ងាយប្រមាណជា១០០ម …

អានបន្ត »

រឿងភ្នំយ៉ាត – រឿងព្រេងខ្មែរ

រឿងភ្នំយ៉ាត – រឿងព្រេងខ្មែរ

រឿងភ្នំយ៉ាត – រឿងព្រេងខ្មែរ ៖ មុននឹងចូលទៅដល់រឿងព្រេង យើងសូមណែនាំមិត្ដអ្នកអាន ឱ្យស្គាល់ភូមិភាគបរប៉ៃលិនបន្ដិចសិន ព្រោះជា ភូមិភាគនៅឆ្ងាយពីរាជធានី ហើយដែលទំនៀមទំលាប់ប្លែកណាស់ផង។ ដើមឡើយអ្នកស្រុកប៉ៃលិន សុទ្ធសឹងតែជាជនជាតិកុឡាទាំងអស់ មករស់នៅដោយសារការប្រាថ្នាមកជីកត្បូងដែលមានកប់ក្នុងដីត្រង់ជ្រលងនៃភ្នំំភូមិភាគនោះ។ តាមប្រវិត្ដិពង្សាវតារ នៃស្រុកប៉ៃលិនថា ពួកកុឡាទាំងនេះ ចាប់ផ្ដើមមកប្រតិស្ថានកជាភូមិស្រុកនៅតំបន់នេះតាំងពី គ.ស ១៨៧៦មក។ ប៉ុន្ដែដំបូងពួកកុឡាទាំងនេះគ្មានបង់ពន្ធដារចុះចូលក្នុងរាជការទេ ព្រោះពិតមែនតែដីត្រង់នេះ ជាដីខ្មែរដែលកាលនោះនៅក្នុងអំណាចសៀមនៅឡើយ ក៏រាជការសៀមពុំបានចាប់ភ្លឺកនឺងពួកអ្នកស្រុកនេះដែរ។ លុះត្រាតែមកដល់ គ.ស ឬ ១៨៨១ ដោយសារតែពួកនេះទាស់ទែងគ្នា ទើបនាំឱ្យលេចឮរឿងនេះ ទៅដល់រាជការសៀម នៅខេត្ដចន្ទបុរី “ចន្ទបុរៈ” រាជការសៀមក៏ចាត់ឱ្យមេភាស៊ីហូតពន្គ លើអ្នកមកជីកត្បូងទាំងនេះ។ មេភាស៊ីនេះមានឈ្មោះថា ម៉ុង ឃុនទី ដែលជាមេក្រុមពួកកុឡាដែលធ្វើដំណើរមកស្វែងរកឃើញកន្លែងនៅទីនោះ។ ដើមហេតុគឺ ម៉ុង ឃុនទី បាននាំយកត្បូងទៅដល់ក្រុងបាងកក ហើយទាក់ទងនឹងកុងសុលអង់គ្លេស សុំឱ្យកុងសុលនោះ នាំខ្លួនទៅគាល់ ព្រះចៅសៀម ទើបព្រះចៅសៀម តែងតាំងឱ្យធ្វើមេភាស៊ី ហូតពន្ធ ហើយជាមេក្រុមនៃពួកកុឡាទាំងអស់ផង …

អានបន្ត »

រឿងភ្នំស្រីវិបុលកេរ្តិ៍ – រឿងព្រេងខ្មែរ

រឿងភ្នំស្រីវិបុលកេរ្តិ៍ – រឿងព្រេងខ្មែរ

រឿងភ្នំស្រីវិបុលកេរ្តិ៍ – រឿងព្រេងខ្មែរ ៖ ភ្នំស្រីវិបុលកេរ្ដិ៍ជាឈ្មោះភ្នំតូចមួយរាងពងក្រពើ មានកំពស់ប្រមាណជា៣០ប្លាយម៉ែត្រ។ សព្វថ្ងៃភ្នំនេះស្ថិតនៅ ក្នុងឃុំបល្ល័ង្គ ស្រុកសូត្រនិគម ខេត្ដសៀមរាប។ នៅជើងភ្នំមានវត្ដមួយអ្នកស្រុកហៅថា “វត្ដត្រាច” អ្នកខ្លះហៅរួមទាំងភ្នំផងថា “ភ្នំវត្ដត្រាច ឬ ភ្នំត្រាច” ក៏មាន ដោយសន្មត់តាមទីកន្លែងនេះ មានដុះដើមត្រាចច្រើន ។ ដំណើរទៅកាន់ភ្នំនេះ ត្រូវទៅតាមផ្លូវជាតិលេខ៦ ពីភ្នំពេញឆ្ពោះទៅសៀមរាប ហើយបែកចូលត្រង់ភូមិរលួស ដែលមាន ផ្សារមួយបត់ចូលទៅខាងឆ្វេងដៃ សរសៀរតាមផ្លូវមុខសាលាស្រុកសូត្រនិគម ។ ចំងាយប្រមាណជា៧គីឡូម៉ែត្រ នៅទិសខាងជើងនៃសាលាស្រុក ក៏នឹងបានដល់ទីនោះ ។ ឯផ្លូវលំនេះសោត មានសភាពស្អាតស្អំ រថយន្ដគ្រប់ធន់អាចចេញ ចូលបានគ្រប់រដូវ ។ កាលបើគេទៅដល់ភ្នំនេះហើយជាបឋម គេប្រទះឃើញវត្ដមួយមានរៀងសមរម្យ នៅកណ្ដាល ធម្មជាតិយ៉ាងស្រស់។ តាមពត៌មានពីអ្នកស្រុកនិយាយថា វត្ដនេះពីដើមនៅលើកំពូលភ្នំឯងណោះទេ ប៉ុន្ដែដោយហេតុ មាននិមិត្ដអាក្រក់ ព្រះសង្ឃចេះតែមានជំងឺ លោកគ្រូចៅអធិការចេះតែអារឹស។ ដូច្នេះហើយបានជាគេរុះរើកុដិសាលា យកមកសង់នៅជើងភ្នំវិញ កាលពីរវាង៤០ឆ្នាំមុននេះ …

អានបន្ត »

រឿងអ្នកតាត្រងោល – រឿងព្រេងខ្មែរ

រឿងអ្នកតាត្រងោល – រឿងព្រេងខ្មែរ

រឿងអ្នកតាត្រងោល – រឿងព្រេងខ្មែរ ៖ អ្នកតាត្រងោល ស្ថិតនៅក្នុងឃុំពន្លៃ ស្រុកព្រៃកប្បាស ខែត្រតាកែវ។ តាំងពីដើមរៀងមក រាល់ឆ្នាំ អ្នកស្រុកតែងធ្វើពិធីឡើងអ្នកតានេះ ដើម្បីសុំទឹកភ្លៀង ។ អ្នកតានេះមានឈ្មោះល្បីទូទៅពេញទាំងស្រុកព្រៃកប្បាសទាំងមូល។ ឯកម្មវិធីឡើងអ្នកតា ព្រមទាំងដើមកំណើតនៃអ្នកតានេះ ខ្ញុំនឹងអធិប្បាយដោយសង្ខេបជូនដូចតទៅ ៖ មានយាយម្នាក់ ឈ្មោះយាយដុល ផ្ទះនៅភូមិក្រវ៉ាលទាក សង្កាត់អង្កាញ់ ស្រុកព្រៃកប្បាស (តាកែវ) គាត់ជារូបអ្នកតាត្រងោល តែគាត់ទទួលអនិច្ចកម្មហើយ។ កាលដែលគាត់នៅរស់នៅឡើយ កាលណាជិតដល់កំណត់ថ្ងៃខែ ដែលត្រូវឡើងអ្នកតា នោះ គាត់តែងដើររៃប្រាក់ រៃស្រូវអំពីអ្នកស្រុកគ្រប់គ្នា យកទៅរៀបចំចាត់ចែងឡើងអ្នកតារៀងរាល់ឆ្នាំពុំដែលខាន ។ លុះគាត់មកអង្គាសដល់ផ្ទះខ្ញុំៗក៏បានសាកសួរ គាត់អំពីរឿងឡើងអ្នកតានោះ យ៉ាងណាៗខ្លះ? យាយដុលក៏បានឆ្លើយប្រាប់មកខ្ញុំវិញថា ៖ “ ឪ! ចៅអើយ របៀបឡើងអ្នកតានោះ យាយមិនគួរនិយាយសោះ ព្រោះអាសអាភាសពន់ពេកណាស់ លាក់បាំងអីចៅអើយ! ដល់ពេលឡើងអ្នកតានោះម្ដងៗ គេដេញប្រុសៗចេញឱ្យអស់ ហើយស្រីៗទាំងប៉ុន្មាននាក់ ដែលនៅឡើងអ្នកតានោះ …

អានបន្ត »

រឿងអ្នកតាពុំសែន – រឿងព្រេងខ្មែរ

រឿងអ្នកតាកងជុំ – រឿងព្រេងខ្មែរ

រឿងអ្នកតាពុំសែន – រឿងព្រេងខ្មែរ ៖ នៅភូមិសូសែន សង្កាត់សូសែន ស្រុកព្រៃឈរ កំពង់ចាម មានអ្នកតាមួយគេហៅថាអ្នកតា “ពុំ-សែន” មាន រឿងរ៉ាវទាក់ទងនឹងអ្នកតានោះដូចតទៅៈ ប្រមាណជាក្នុង ព .ស ២៣៨៤ មានយាយតា២នាក់ប្ដីប្រពន្ធឈ្មោះ “តាពុំ យាយសែន ” គាត់នៅស្រុកសំរោង ខែត្រជាមួយគា្ន ទាំងពីរនាក់បបួលគា្នទៅរកភូមិថ្មីមួយនៅភូមិគុកគុហា (បើហៅ តាមអ្នកស្រុកថា ភូមិបន្ទាយ) គាត់បានបោះគោលជាចារឹកវាតទីភូមិប្រមាណជាពីរហិកតា៤ជ្រុងស្មើ ហើយបានសង់ផ្ទះ មួយខ្នងតូច ដោយគ្រឿង ឈើប្រក់ស្លឹក មានលើកដីចាក់ព័ទ្ធជុំវិញជាទំនប់ទឹក ដាំដំណាំផ្សេងៗមានចេក ខ្នុរ ជាដើម ។ នៅខាងកើតភូមិ គាត់ចម្ងាយប្រមាណ២០០ម. មានដើមពោធិ៍១ដើម ដុះនៅលើដីទួលមួយខ្ពស់ ដែលមានព្រៃដុះព័ទ្ធ ជុំវិញ នៅពេលយប់គេតែងឃើញមានភ្លើងហោះចេញពីដើមពោធិ៍នោះជានិច្ចរាល់ថ្ងៃ ។ យាយសែនមានសេចក្ដីសង្ស័យ ទើបប្រើតាពុំ ជាប្ដីឱ្យទៅមើលត្រង់ដើមពោធិ៍នោះ បានប្រទះឃើញរូបចម្លាក់មួយ សាងដោយថ្ម សណ្ឋានជាមនុស្ស …

អានបន្ត »

រឿងអ្នកតាកងជុំ – រឿងព្រេងខ្មែរ

រឿងអ្នកតាកងជុំ – រឿងព្រេងខ្មែរ

រឿងអ្នកតាកងជុំ – រឿងព្រេងខ្មែរ ៖ នៅភូមិកុមាររាជ ស្រុកបាទី ខេត្ដតាកែវ ក្នុងអតីតកាលយូរអង្វែងហើយនោះ មានបុរសម្នាក់ឈ្មោះ កង ប្រពន្ឋឈ្មោះ ជុំ ។ អ្នកទាំងពីរនេះតាំងពី ភប់ប្រសព្វគ្នារកស៊ីមក ចេះតែក្រទៅៗ លំបាកតោកយ៉ាកវេទនាជាទីបំផុត នឹកអៀនខ្មាសចំពោះអ្នកស្រុកជិតខាង ណាស់ ដោយនឹកថា ម្ដេចក៏គេរកស៊ីចេះតែមានទៅៗ ឯខ្លួនឯងម្ដេចក៏ចេះតែក្រ? ។ គិតដូច្នេះហើយ ក៏បបួល ប្ដីប្រពន្ឋរត់ចេញពីស្រុកទៅព្រៃ ធ្វើចម្ការ ដាំដំណាំគ្រប់បែប នៅទីមួយឆ្ងាយពីគេ។ នៅកន្លែងនោះគេសង់ខ្ទមតូចមួយ គ្រាន់នឹងជ្រកនៅបណ្ដោះអាសន្នប៉ុណ្ណោះ ។ លុះយូរៗទៅ ឈ្មោះនាងជុំ ប្រកបរបររកស៊ីចេះតែចម្រើនឡើងៗ ក៏បានរុះ រើផ្ទះរបស់ខ្លួនពីកន្លែងចាស់ យកមកសង់ត្រង់កន្លែងចម្ការរបស់ខ្លួននោះ ឯឈ្មោះកង និងនាងជុំ ទាំងពីរនាក់នេះ ជាមនុស្ស សុចរិត ទៀងត្រង់ មានធម៌សប្បុរសសង្គ្រោះដល់អ្នកកំសត់ អត់ឃ្លានឯទៀតណាស់ ហៅគេឯងឱ្យមកនៅ ជាមួយផងក៏មាន។ មិនយូរប៉ុន្មាន អ្នកទាំងពីរបានក្លាយទៅជាអ្នកមានស្ដុកស្ដម្ភមាំមួនជាងគេ …

អានបន្ត »