Wednesday , May 1 2024

កម្សាន្ត

កម្សាន្ត ប្រមូលផ្តុំដោយ ចម្រៀងខ្មែរ កំណាព្យ សុភាសិតអធិប្បាយ រឿងព្រេងខ្មែរ រឿងប្រលោមលោក សម្រាប់ឲ្យប្រជាជនខ្មែរ ស្វែងយល់និង កម្សាន្ត

រឿងពិធីបញ្ចូលម្លប់កូនស្រី – រឿងព្រេងខ្មែរ

រឿងពិធីបញ្ចូលម្លប់កូនស្រី – រឿងព្រេងខ្មែរ

រឿងពិធីបញ្ចូលម្លប់កូនស្រី – រឿងព្រេងខ្មែរ ៖ មានរឿងដំណាលថា កាលនោះមានមហាចោរម្នាក់ពុំមានភរិយា បានសង់ផ្ទះមួយខ្នងយ៉ាងល្អផ្ដាច់ នៅក្នុង ព្រៃស្មសាន ដើម្បីនឹងទុកដាក់របស់ទ្រព្យ មាន មាស ប្រាក់ សំពត់ អាវសាវស្បែជាដើម ដែលខ្លួន ទៅលួចប្លន់គេបានពីទីផ្សេងៗមក។ មហាចោរនោះលុះកាលជាចំណេរក្រោយមក ក៏រំពឹងគិតថា “អាត្មាអញមាន ទ្រព្យសម្បត្ដិច្រើនដល់ម្លឹង ដែរហើយ តែទាស់ត្រង់គ្មានអ្នកណាថែរក្សា គិតសព្វគ្រប់ទៅការខំប្រឹងរបស់អញនេះ ដូចជាគ្មាន បានការអ្វីសោះ ! ព្រោះថា បើកាលណាអាត្មាអញស្លាប់ទៅ ទ្រព្យអស់ទាំងនេះ និងក្លាយទៅជារបស់ អសារឥតការគួរឱ្យស្ដាយ បើមានកូនប្រពន្ធគ្រាន់និងស៊ីមរតកនោះទៅរ៉ា អាត្មាអញនិងមិនសូវជាស្ដាយ ពេក”។ គិតហើយមហាចោរក៏ដើរទៅក្រវែលភូមិអ្នកស្រុក រំពៃគយគន់មើលក្មេងស្រី-ប្រុស ដែលនាំគ្នាលេងខ្ញៀវខ្ញា នៅក្រោមម្លប់ឈើ។ លុះគយគន់ទៅឃើញនាងតូចមួយនោះ មានរូបឆោមស្អាតសមរម្យ មានសាច់ឈាមថ្លា ថ្លៃថ្នូរគួរឱ្យស្រលាញ់ ក៏និយាយលួងលោមកូននោះឱ្យបែកចេញពីហ្វូង ហើយក៏បញ្ឆោតនាំយកទោដល់ផ្ទះផង ខ្លួន។ ដោយខ្លាចកូនក្មេងនោះលួចរត់ទៅរកម៉ែឪវាវិញ ព្រមទាំងការពារ កុំឱ្យម្ដាយឪពុកវាតាមទៅរកឃើញ មហាចោរក៏យកក្មេងនោះទៅលាក់ទុកក្នុងបន្ទប់ …

អានបន្ត »

រឿងព្រេងទាក់ទងនឹងពិធីលើករាសី – រឿងព្រេងខ្មែរ

រឿងព្រេងទាក់ទងនឹងពិធីលើករាសី – រឿងព្រេងខ្មែរ

រឿងព្រេងទាក់ទងនឹងពិធីលើករាសី – រឿងព្រេងខ្មែរ ៖ មានរឿងព្រេងទាក់ទងនិងពិធីនេះដូចតទៅ ៖ កាលពីព្រេងព្រឹទ្ធកន្លងយូរលង់ទៅហើយ មានមហាក្សត្រ មួយព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រ ដោយទសពិតរាជធម៌ ប្រកបដោយព្រះជន្មវស្សាច្រើនណាស់ទៅហើយតែទ្រង់ ពុំមានព្រះរាជបុត្រនឹងតព្រះរាជវង្សសោះ។ ប្រជាជនដែលគោរពព្រះអង្គស្មើដោយទេពតា នាំគ្នាឡើងសុំម្កុដរាជ កុមារ ដើម្បីកុំឱ្យផុយរាជតទៅកុំឱ្យ ប្រទេសនៅតែលតោលឥតទីពឹងពុំនាក់ដូចមាន់ព្រាត់មេ។ ព្រះរាជាក៏ព្រម តាមសេចក្ដីអង្វរសុំហើយ ទ្រង់មានព្រះបញ្ជាឱ្យអគ្គមហេសីរៀបឭីការថ្វាយទេពតាប្រាថ្នាព្រះរាជបុត្រ។ ព្រះរាជទ្រព្យ ត្រូវបរិច្ចាក ចែកចាយជាទានដល់ស្មូមយាចក។ វត្ដអារាមព្រមទាំងក្រោមដើមជ្រៃទាំងឡាយ បរិបូណ៍ដោយ គ្រឿងដង្វាយពោរពាស មានផ្សែងធូបហុយទ្រលោម។ ទេពតារំជួលខ្លាំងក៏បានប្រសិទ្ធិពរតាមសេចក្ដីបួងសួង។ មិនយូរប៉ុន្មានព្រះរាជកុមារល្អដូចព្រះចន្ទពេញបុណ្ណមី បានប្រសូតកណ្ដាលសេចក្ដីរីករាយ និងស័ព្ទសាធុការ កងរំពង។ ព្រះរាជាណាចក្រទាំងមូលសប្បាយអ៊‌ឹកធិក គ្រប់ផ្លូវ គ្រប់ស្រុក គ្រប់ភូមិ គ្រប់ជនបទ។ អ្នកសុំទាន អ្នកខ្វាក់ខ្វិន ក៏មានចំណែកក្នុងការត្រេកអរសាទរជាមួយគេដែរ ។ ព្រះរាជកុមារទទួលនូវសេចក្ដីថ្នាក់ថ្នមដ៏ត្រ កាល មានស្ដ្រីបំរើជាច្រើននាក់នៅប្រចាំការច្រៀងបំពេរ បីពរាល់ទិវារាត្រី។ ព្រះវរមាតាបិតារបស់ព្រំព្រះរាជបុត្រ ជាបណ្ដាច់បណ្ដូលព្រះហឫទ័យ ដោយសេចក្ដីស្នេហាជាទីបំផុត ។ លុះព្រះរាជបុត្របានចំរើនវ័យ …

អានបន្ត »

រឿងព្រេងទំនៀមទំលាប់ពិធីបំបួសនាគ – រឿងព្រេងខ្មែរ

រឿងព្រេងទំនៀមទំលាប់ពិធីបំបួសនាគ – រឿងព្រេងខ្មែរ

រឿងព្រេងទំនៀមទំលាប់ពិធីបំបួសនាគ – រឿងព្រេងខ្មែរ ៖ តាមពិតទៅពិធីបំបួសនាគមិនមែនជារឿងថ្មីរបស់ប្រជាពលរដ្ឋខ្មែរនោះទេ ពិធីនេះបានកើតមានតាំងតែពីបរម បុរាណមកម្ល៉េះ រហូតមកដល់បច្ចុប្បន្ននៅតែជាទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរដដែល ព្រោះវាជាស្ពាន សីលធម៌ចម្លងមនុស្សទៅកាន់ភាពរុងរឿងនៃជីវិត វៀរចាកអំពើបាបទាំងឡាយ កើតមានតែភាពស្ងប់ស្ងាត់ មិនលោភលន់មានចំណេះដឹងខ្ពង់ខ្ពស់ ជួយបំភ្លឺភាពត្រឹមត្រូវ ដល់មនុស្សជំនាន់ក្រោយជាបន្ដបន្ទាប់។ ពិធីបំបួស នាគបានរលំរលាយក្នុងរបបខ្មែរ ក្រហមកាន់កាប់អំណាចនាឆ្នាំ១៩៧៥-១៩៧៩ ក្រោយថ្ងៃរំដោះប្រជាពលរដ្ឋ មានសេរីភាព សង្គមត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័នផ្សេងៗ ពិធីបំបួសនាគបានចាប់ ផ្ដើមកំរើកឡើងវិញ ប៉ុន្ដែបច្ចុប្បន្ននេះសំបូរតែនៅតាមតំបន់ជនបទប៉ុណ្ណោះ យូរៗម្ដងកើតមាននៅទីក្រុងភ្នំពេញ។ ថ្មីៗនេះនៅទីក្រុង ភ្នំពេញ ពិធីបំបួសនាគបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកូនប្រុសរបស់ត្រកូលអភិជន តិចតួចបានសំរេចសាងផ្នួសនៅជាមួយព្រះធម៌រយៈពេលខ្លីជាគំរូមួយ ខណៈដែលកូនប្រុសត្រកូលអភិជនជាច្រើន ទៀតមិនបានធ្វើបែបនេះ។ គួររំលឹកថា នៅក្នុងពិធីបំបួសនាគត្រូវរៀបចំទៅតាម លំដាប់ប្រពៃណី មានពិធីកោរសក់ ពិធីជូនត្រ័យចំពោះលោកអ្នកមានគុណ ពិធីក្រុងពាលី ពិធីបង្វិលពពិល ពិធីធ្វើធ្មេញនាគ ពិធីកួចចំណងដៃ នាគ ពិធីលាបប្រេងម្សៅ ពិធីចំរើនព្រះបរិត្ដនាគ ពិធីហែនាគ៣ជុំព្រះវិហារ ពិធីចូលព្រះវិហារ ពិធីនាគវន្ទា ចំពោះ ព្រះពុទ្ធរូប …

អានបន្ត »

រឿងមនុស្សលោភ – រឿងព្រេងខ្មែរ

រឿងមនុស្សលោភ – រឿងព្រេងខ្មែរ

រឿងមនុស្សលោភ – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេងនាយ​មាន​កុមារី​ម្នាក់​អាយុ១៤ឆ្នាំ​ ត្រូវម្ដាយ​ប្រើ​ឲ្យ​ទៅ​ជីក​ដំលូង។ ក្មេង​នោះ​រៀប​ចប​រួច​ស្រេច​ចេញ​ដើរ​ទៅ​រក​ដំលូង ទៅ​ដល់​ព្រៃ​ធំ​មាន​ដំបូក​មួយ​មាន​រូង​ជ្រៅ ។ កុមារី​នោះ​ទៅ​ជីក​ដំលូង​នៅ​ជើង​ដំបូក​នោះ​របូត​ផ្លែ​ចប ជ្រុះ​ធ្លាក់​ទៅ​ក្នុង​រូង​នោះ ។ នាង​នោះ​មិន​ដឹង​ធ្វើ​ដូចម្ដេច​ក៏​ស្រែក​ប្រកាស​ថា “លោក​ណា​ជួយ​យក​ផ្លែ​ចប​ឲ្យ​ខ្ញុំ​បាន ខ្ញុំ​នឹង​សង​គុណ​លោក” ។ ស្រែក​តែ​ប៉ុណ្ណោះ មាន​ខ្លា​ចាស់​មួយ​ដំបៅ​ក្បាល​រុយ​រោម​បែង​ដង្កូវ​ចុះ​គក្រិច ចេញ​មក​ពី​ក្នុង​ព្រៃ​ប្រាប់​ទៅ​នាង​នោះ​ថា “នាង!​តាយក​ឲ្យ​បាន ផ្លែ​ចប​នោះ តែ​បើ​តាយក​បាន​គ្រាន់​តែ​នាង​ឯង​រក​ចៃ​ឲ្យ​តា ហើយ​តា​មិន​ចាំបាច់​យក​គុណ​ពី​ចៅ​ទេ” ។ នាង​ឮ​ដូច្នោះ ក៏​និយាយ​ថា “ឱ​លោកតា​អើយ! ឲ្យ​តែ​លោកតា​ជួយ​យក​ឲ្យ​បាន​ចុះ” ។ ខ្លា​នោះ​យក​ផ្លែ​ចប​បាន​ពី​ក្នុង​រូង​ឲ្យ​ទៅ​នាង​នោះ ហើយ​ឲ្យ​នាង​នោះ​រក​ចៃ​ឲ្យ ។ នាង​នោះ​យក​បន្លា​មក​ឆ្កិះ​ដង្កូវ​នៅ​ដំបៅ​ក្បាល​ខ្លា​នោះ ។ ខ្លា​នោះ​ចេះ​តែ​សួរ​នាង​ថា “នាង! ដំបៅ​តា​ស្អុយ​ឬ​ក្រអូប?” ដំបៅ​នោះ​ស្អុយ​ណាស់ ប៉ុន្តេ​នាង​នោះ​ឆ្លើយ​ទៅ​វិញ​ថា “ក្រអូប​ណាស់​លោកតា” ។ ខ្លា​នោះ​ចេះ​តែ​សួរ​នាង​ចេះ​តែ​ថា​ក្រអូប ។ លុះ​ឆ្កិះ​ដង្កូវ​អស់​ទៅ ខ្លា​នោះ​បាត់​ឈឺ​បាត់​រមាស់ ហើយ​និយាយ​ប្រាប់​នាង​នោះ​ថា នាង! នាង​យក​ជាល​មួយ​មក ​តា​នឹង​ដាកដំលូង​ឲ្យ” ។ …

អានបន្ត »

រឿងសត្វចាបសម្លាប់ដំរីស្តរ – រឿងព្រេងខ្មែរ

រឿងសត្វចាបសម្លាប់ដំរីស្តរ – រឿងព្រេងខ្មែរ

រឿងសត្វចាបសម្លាប់ដំរីស្តរ – រឿងព្រេងខ្មែរ ៖ មាន​ដំរី​ស្ដរ ១ ដើរ​រក​ស៊ី​ក្នុង​ព្រៃ​ដាច់​ចេញ​ពី​ហ្វូង​តែ​ម្នាក់​ឯង ថ្ងៃ ១ បាន​ដើរ​ទៅ​ជួប​ប្រទះ​នឹង​មេ​ចាប កំពុង​តែ​ក្រាប​ក្រុង​កូន​នៅ​កណ្ដាល​ផ្លូវ​ដែល​ខ្លួន​ដើរ មេ​ចាប​និយាយ​អង្វរ​ដំរី​ថា « សូម​លោក​អាណិត​មេត្តា​កុំ​ដើរ​ជាន់​កូន​ខ្ញុំ » ដំរី​មិន​ព្រម​ទទួល​យក​ពាក្យ​អង្វរ​ក៏​ឆ្លើយ​ត​ទៅ​វិញ​ថា អញ​មិន​ដឹង​មិន​ស្គាល់​អាណា​ទេ​អញ​ចេះ​តែ​ដើរ​ជាន់ ស្លាប់​អាណា​ក៏​ដោយ ចាប​ឯង​ខ្លួន​តូច​ប៉ុណ្ណេះ​នឹង​ធ្វើ​អ្វី​អញ​បាន បើ​ទុក​ជា​ចាប​ឯង​មាន​ចំនួន​ច្រើន​ដល់​ទៅ ១ ម៉ឺន ក៏​អញ​ជាន់​ឈ្លី​នឹង​ជើង​ឆ្វេង​អញ​តែ​ម្ខាង​ឲ្យ​ស្លាប់​ល្អិត​ល្អោច​អស់​ឥត​សល់​មួយ​ដែរ ដំរី​ថា​តែ​ប៉ុណ្ណេះ​ហើយ​ក៏​ដើរ​ជាន់​កូន​ចាប​ខ្ទេច​ខ្ទី​ស្លាប់​អស់​ទៅ មេ​ចាប​ឃើញ​កូន​ស្លាប់​ដូច្នោះ​ហើយ ក៏​កើត​ទុក្ខ​ក្ដៅ​ក្រហាយ​សោក​ស្ដាយ​កូន​ណាស់ ទើប​ហើរ​ទៅ​ទំ​លើ​មែក​ឈើ​ហើយ​និយាយ​ប្រាប់​ដំរី​ថា « ដំរី​ឯង​ហ៊ាន​មើល​ងាយ​អញ ដ្បិត​តែ​ឃើញ​អញ​ខ្លួន​តូច កំឡាំង​តិច ប៉ុន្តែ​ឯង​មិន​ទាន់​ដឹង​កំឡាំង​បញ្ញា​អញ​ទេ ចាំ​មើល​អញ​នឹង​ធ្វើ​សង​សឹក​ដល់​ឯង​វិញ » មេ​ចាប​និយាយ​រួច​ហើយ​ក៏​ហើរ​ទៅ​រក​ពឹង​សត្វ​ក្អែក​ឲ្យ​ទៅ​ចឹក​ចោះ​ភ្នែក​ដំរី​ឲ្យ​បែក​ជា​ដំបៅ​ទាំង​សង​ខាង ក្អែក​ក៏​ទទួល​យក​អាសាទើប​មេ​ចាប​ទៅ​ពឹង​សត្វ​រុយ​ទៀត ឲ្យ​រុយ​ពង​ដាក់​ភ្នែក​ដំរី ឲ្យ​កើត​ជា​ដង្កូវ​ចុះ​ក្នុង​ភ្នែក​ទាល់​តែ​ខ្វាក់​ទាំង​ពីរ កាល​ដំរី​នោះ​ឈឺ​ភ្នែក​បែក​ខ្វាក់​ទាំង​ពីរ​ងងឹត​មើល​ផ្លូវ​មិន​ឃើញ​ហើយ ក៏​កើត​ទុក្ខ​វេទនា លំបាក​នឹង​រក​ស្មៅ​ស៊ី នឹង​រក​ផឹក​ទឹក​ក៏​ពុំ​បាន មេ​ចាប​ឃើញ​ដំរី​ខ្វាក់​ភ្នែក​ដូច្នោះ​ហើយ​ក៏​ទៅ​ពឹង​សត្វ​កង្កែប ឲ្យ​ឡើង​ទៅ​យំ​លើ​កំពូល​ភ្នំ ដំរី​ឮ​កង្កែប​យំ មាន​ចិត្ត​ត្រេកអរ​ដោយ​សំគាល់​ថា​មាន​ត្រពាំង​ទឹក ទើប​ដើរ​ឡើង​ទៅ​លើ​កំពូល​ភ្នំ កាល​ដំរី​ទៅ​ដល់​កំពូល​ភ្នំ​ហើយ កង្កែប​លោត​ចុះ​ទៅ​យំ​ក្នុង​ជ្រោះ​វិញ ដំរី​ដើរ​តាម​សំឡេង​កង្កែប​ទៅ​ទៀត …

អានបន្ត »

រឿងសួស្តីនិងអព្វមង្គល – រឿងព្រេងខ្មែរ

រឿងសួស្តីនិងអព្វមង្គល – រឿងព្រេងខ្មែរ

រឿងសួស្តីនិងអព្វមង្គល – រឿងព្រេងខ្មែរ ៖ សម័យ​មួយ​សិរី​សួស្ដី និង អព្វ​មង្គល​ជួប​និយាយ​គ្នា អព្វមង្គល​សួរ​ទៅ​សិរី​សួស្ដី​ថា “លោក​មាន​រិទ្ធ​អំណាច​ដូចម្ដេច​ខ្លះ ?” ។ សិរី​សួស្ដី​ប្រាប់​ទៅ​អព្វ​មង្គល​ថា “រិទ្ធ ​អំណាច​អញ​ជា​សិរី​សួស្ដី​នេះ​ខ្លាំង​ពូកែ​ណាស់ សូម្បី​តែ​មនុស្ស​ខ្ញុំ​គេ គេ​ស្អប់​គេ​មិន​មេត្តា តែ​អញ​ទៅ​ស្ថិត​កាលណា​ឲ្យ​អ្នក​ខ្លះ​ស្នេហា ទំនុក​បម្រុង​ទាល់​តែ​បាន​រាជ​សម្បត្តិ” ។ ឯ​សិរី​សួស្ដី​សួរ​ទៅ​អព្វ​មង្គល​ថា “រិទ្ធ​អំណាច​ឯង​ដូចម្ដេច​ខ្លះ ?” ។ អព្វ​មង្គល​ឆ្លើយ​ថា “រិទ្ធ​អំណាច​ខ្ញុំ​នេះ បើ​ស្ថិត​នៅ​ឈ្មោះ​ណា​បណ្ដាល​ឲ្យ​គេ​ស្អប់​គេ​ខឹង ខូចខាត​សម្បត្តិ​ទ្រព្យ​វិនាស​អន្តរាយ សូម្បី​តែ​បាន​រាជ​សម្បត្តិ​ហើយ ក៏​គង់​ថ្លោះ​ធ្លោយធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​គេ​បាន” ។ អព្វ​មង្គល​ចង់​ដឹង​រិទ្ធិ​សិរី​សួស្ដី​ក៏​ប្រាប់​ថា “ខ្ញុំឃើញ​ខ្ញុំ​សេដ្ឋី​ម្នាក់​ឈ្មោះ អាតុល សេដ្ឋី​ប្រើ​ឲ្យ​ឃ្វាល​គោ​ក្របី សព្វ​ថ្ងៃ​នេះ​សេដ្ឋី​ខឹង​នឹង​អាតុល​ជេរ​វាយ​តែ​សព្វ​ថ្ងៃ​ថា ពុំ​មើល​ថែ​រក្សា​ក្របី​ឲ្យ​ស្គម​អស់។ ខ្ញុំ​ចង់​ឲ្យ​លោក​សិរិ​សួស្ដី​ទៅសណ្ឋិត​នៅ​អាតុល​ខ្ញុំ​សេដ្ឋី​នោះ បើ​វា​បាន​រាជ​សម្បត្តិ​ខ្ញុំ​ក៏​ជឿ​ថា​លោក​មាន​រិទ្ធិខ្លាំង​ពូកែ​ប្រាកដ​មែន” ។ សិរី​សួស្ដី​ប្រាប់​ទៅ​អព្វ​មង្គល​វិញ​ថា “ឯងចាំ​មក​គន់​មើល​ចុះ ថ្ងៃ​ស្អែក​នេះ​អញ​ចូល​ទៅ​ស្ថិត​លើ​រូប​អាតុល​ខ្ញុំ​សេដ្ឋី​ហើយ តែ​អញ​ចូល​ទៅ​នៅ​កាល​ណា​យូរ​បន្តិច​ទៅ​មុខ​ជា​អាតុល​ខ្ញុំ​សេដ្ឋី​នោះ វា​បាន​សោយរាជ​សម្បត្តិ​មិន​ខាន” ។ លុះ​ព្រឹក​ឡើង​ដល់​ពេល​អាតុល​បញ្ចេញ​គោ​ក្របី អំពី​ក្រោល​យក​ទៅ​ឃ្វាល នោះ​សិរី​សួស្ដី​ចូល​ទៅ​ស្ថិត​នៅ​រូប​អាតុលៗ ក៏​រីករាយ​សប្បាយ​ក្នុង​ចិត្ត​ប្លែក​ពីថ្ងៃ​មុន ។ …

អានបន្ត »

រឿងស្រីក្ងោកមាស – រឿងព្រេងខ្មែរ

រឿងស្រីក្ងោកមាស – រឿងព្រេងខ្មែរ

រឿងស្រីក្ងោកមាស – រឿងព្រេងខ្មែរ ៖ ដើម ​ឡើយ​ មាន​បុរស​ម្នាក់​ បាន​ទទួល​បណ្ដាំ​ពី​ឪពុក​ប្រដៅ​ថា កុំ​ឲ្យ​យក​ស្រី​ប្ដី​លែង​ និង​ស្រី​សៅកែ​ ឲ្យ​យក​តែ​ស្រី​ក្រមុំ​ព្រហ្មចារី​ និង​ម៉េម៉ាយ​ប្ដី​ស្លាប់​ ធ្វើ​ជា​ប្រពន្ធ​ ហើយ​កុំ​ឲ្យ​យក​ក្លើ​នឹង​មនុស្ស​គ្រូ​បី តែ​មិន​ដូច្នោះ​ បុរស​នោះ​ បាន​យក​ស្រី​ទាំង​៤​នាក់​នោះ​ជា​ប្រពន្ធ​ និង​យក​មនុស្ស​គ្រូ​បី​ជា​ក្លើ​ ដើម្បី​ល្បង​មើល ។ ថ្ងៃ​មួយ​ក្ងោក​មាស​របស់​ស្ដេច​ ទៅ​រក​ស៊ី​ក្បែរ​ផ្ទះ​បុរស​នោះ, ឯ​បុរស​នោះ​ គិត​ពិសោធ​មើល​ ក៏​ចាប់​ក្ងោក​មាស​នោះ​យក​ទៅ​ចង​លាក់​ទុក​ក្នុង​ទ្រុង​មួយ​ ហើយ​ដាក់​ចំណី​ បាយ​ទឹក​ឲ្យ​ក្ងោក​នោះ​ស៊ី​ រួច​បុរស​យក​មាន់​គក​មួយ​ ទៅ​កាប់​ធ្វើ​ម្ហូប​បរិភោគ ។ ពេល​នឹង​បរិភោគ​បុរស​នោះ​ បាន​យក​ប្រពន្ធ​ទាំង​៤​និង​ក្លើ​នោះ​ ទៅ​បរិភោគ​ទាំង​អស់​គ្នា ។ កំពុង​តែ​ស៊ី​ក៏​ធ្វើ​ជា​ភ្លក្ស​ និយាយ​ថា នេះ​គឺ​ជា​សាច់​ក្ងោក​មាស​ស្ដេច​ ដែល​អញ​បាន​លួច​កាប់​យក​មក​ស៊ី ។ ក្រោយ​ពី​នោះ​ ដល់​បាត់​ក្ងោក​ ស្ដេច​ឲ្យ​ប៉ាវ​គង​សួរ​រក​ក្ងោក​នោះ ។ នាង​ស្រី​ប្ដី​លែង​ និង​នាង​ស្រី​សៅកែ​ និយាយ​ទៅ​នាង​ក្រមុំ​ និង​នាង​ប្ដី​ស្លាប់​ថា ឲ្យ​ប្រាប់​ទៅ​ពួក​អ្នក​ប៉ាវ​គង​ទៅ ! ថា​ប្ដី​យើង​បាន​លួច​កាប់​ក្ងោក​របស់​ស្ដេច​ …

អានបន្ត »

រឿងហោរនិងតាចាស់ដូនចាស់ – រឿងព្រេងខ្មែរ

រឿងហោរនិងតាចាស់ដូនចាស់ – រឿងព្រេងខ្មែរ

រឿងហោរនិងតាចាស់ដូនចាស់ – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេង​នាយ​មាន​ហោរ​ម្នាក់​ជា​អ្នក​ទាយ គន់​គុរ​មើល​ឆុត​ណាស់ ហោរ​នោះ​នៅ​ស្រុក​ជា​មួយ​នឹង​តាចាស់​យាយ​ចាស់ ។ មាន​កាល​ថ្ងៃ​មួយ តាចាស់​ដូន​ចាស់​គាត់​នាំ​គ្នា​ទាំង​ពីរ​នាក់​ទៅ​នេសាទ​ត្រី​នៅ​បឹង​ក្បែរ​ភូមិ​គាត់ ។ ពេល​នោះ​គាត់​រុត​បាន​ត្រីរស់​ ១ហើយ​និង​បាន​ទន្សាយ​លង់​ទឹក​១ ដល់​ល្ងាច​គាត់​ត្រឡប់​មក​ផ្ទះ​វិញគាត់​យក​ទន្សាយ​គ្រប​នឹង​អង្រុត​ទុក​នៅ​កណ្តាល​ច្បារ​បន្លែខាង​មុខ​ផ្ទះ​គាត់, ត្រី​រ៉ស់ គាត់​ដាក់​ទ្រុង​ប្រោះទុក​ក្នុង​ត្រពាំង​នៅ​ជិត​ច្បារ​បន្លែ​គាត់ ក្បែរ​កន្លែង​ទុក​ទន្សាយ។ ដល់​ព្រឹក​ឡើង តា​ចាស់​យាយ​ចាស់​គិត​គ្នា​ថា «យើង​ទៅ​រក​ហោរ​ទាយ​មើលថា​ព្រឹក​នេះ​យើង​បាន​ម្ហូប​អ្វី​ស៊ី? បើ​ហោរ​នោះ​ទាយ​ត្រូវ​សឹម​ជឿ​ថា​ពូកែ​មែន ព្រោះ​ចាប់​បាន​ត្រី​រ៉ស់​ ១ ទន្សាយ​១ បម្រុង​នឹង​ទុក​ធ្វើ​ម្ហូប​អាហារ​ស៊ី​ព្រឹក​នេះ​ហើយ» ។ ដល់​ព្រម​ព្រៀង​គ្នា​ស្រេច​ហើយ ក៏​ដើរ​ទៅ​លុះ​ទៅ​ដល់​មុខ​ផ្ទះ​ហោរ​នោះ តា​ចាស់​ក៏​ស្រែក​សួរ​ទៅ​ម្ចាស់​ផ្ទះ​ថា « អើ​អ្នក​អើយ! លោក​គ្រូ​នៅៗហ្នឹង​ឬ? »។ ម្ចាស់​ផ្ទះ​ក៏​ប្រាប់​មក​តា​ចាស់​ដូន​ចាស់​ថា «គាត់​នៅ​នេះមាន​ការ​អ្វី? តា​យាយ​អញ្ជើញ​ចូល​មក! »។ តា​ចាស់​យាយ​ចាស់​នោះ​គ្នា​ចូល​ទៅ​បន្តិច ហោរ​ដណ្តឹង​សួរ​មក​តា​យាយ​ថា «ចុះ​អញ្ជើញ​មក​នេះ មានការ​អ្វី?» ។ តា​ចាស់​យាយ​ចាស់ ជម្រាប​ទៅ​ហោរ​វិញ​ថា «ខ្ញុំ​មក​នេះ មាន​ការ​បន្តិច, សូម​លោកគ្រូ​មេត្តា​ករុណា​ចុះ» ។ ហោរ​សួរ​ថា «មាន​ការ​អ្វី? …

អានបន្ត »

រឿងអណ្តើកនិងស្វា – រឿងព្រេងខ្មែរ

រឿងអណ្តើកនិងស្វា – រឿងព្រេងខ្មែរ

រឿងអណ្តើកនិងស្វា – រឿងព្រេងខ្មែរ ៖ មាន​រឿង​និទាន​មួយ​ថា​ អណ្ដើក​ និង​ស្វា​ វា​សុំ​ធ្វើ​ដន្លង​គ្នា​ តែ​គ្មាន​កូន​ចៅ​ទៅ​ចង​ពន្ធ​អ្វី​ទេ​ គ្រាន់​តែ​និយាយ​ថា​ សុំ​គ្នា​ធ្វើ​ដន្លង ។ សត្វ​ទាំង​ពីរ​ ស្រឡាញ់​រាប់អាន​គ្នា​ ដូច​ដន្លង​អ្នក​ទាំង​ពួង​នោះ​ដែរ ។ លុះ​ចំណេរ​យូរ​ទៅ​ ដន្លង​ខាង​ស្វា​នោះ​ គេ​មាន​កូន​ត្រូវ​រៀប​ការ​ គេ​ហៅ​ភ្ញៀវ​ពួក​ស្វា​ សន្មត​ថ្ងៃ​នឹង​ស៊ី​ការ​ ទើប​នឹក​ឃើញ​អណ្ដើក​ជា​ដន្លង​ថា យើង​ការ​កូន​នេះ​ ហៅ​ភ្ញៀវ​អស់​ហើយ​ នៅ​តែ​អណ្ដើក​ជា​ដន្លង​ មិន​ទាន់​បាន​ទៅ​ប្រាប់​ឥឡូវ​ ជិត​ថ្ងៃ​ការ​ណាស់​ទៅ​ហើយ​ បើ​ដូច្នោះ​ឲ្យ​បំរើ​ទៅ​អញ្ជើញ​គាត់​ផង​ បំណាច់​យើង​រាប់អាន​គ្នា​ យូរ​ឆ្នាំ​ណាស់​មក​ហើយ គិត​ហើយ​ក៏​ចាត់​បំរើ​ឲ្យ​ទៅ​អញ្ជើញ ។ ថ្ងៃ​ដែល​គេ​ប្រជុំ​ញាតិ​ស៊ី​ការ​នោះ​ អណ្ដើក​ក៏​ទៅ​ដល់​ដែរ​ តែ​នឹង​ឡើង​ទៅ​ស៊ី​ផឹក​នឹង​គេ​មិន​រួច ។ ពួក​ស្វា​បាន​ឃើញ​ ក៏​ទៅ​ប្រាប់​ដន្លង​ស្វា​ថា ត្បិត​ដន្លង​អណ្ដើក​មក​ដល់​ហើយ​ នៅ​ឯ​ក្រោម​ដើម​ឈើ។ ដន្លង​ស្វា​ចុះ​មក​ ឃើញ​អណ្ដើក​ក៏​ប្រាប់​ថា​ដន្លង​ឯង​ ឡើង​មិន​រួច​នឹង​គេ​ មាន​តែ​ដន្លង​ឯង​ខាំ​វល្ល៍​នេះ​ចុះ​ យើង​នឹង​ស្រាវ​ឡើង​ ប៉ុន្តែ​បើ​មិន​ទាន់​ដល់​ទៅ​កន្លែង​ដែល​យើង​អង្គុយ​ទេ​ ដន្លង​ឯង​កុំ​និយាយ​ឲ្យ​សោះ​ ទោះ​បី​ឃើញ​អ្វី​ ឬ​គេ​ថា​អ្វី​ក៏​ដោយ, តែ​និយាយ​ធ្លាក់​មក​ស្លាប់​ហើយ …

អានបន្ត »

រឿងអន្ទង់វែងឆ្នាំងវែង – រឿងព្រេងខ្មែរ

រឿងអន្ទង់វែងឆ្នាំងវែង – រឿងព្រេងខ្មែរ

រឿងអន្ទង់វែងឆ្នាំងវែង – រឿងព្រេងខ្មែរ ៖ ក្នុង​កាល​កន្លង​ទៅ​ហើយ មាន​មនុស្ស​ពីរ​នាក់ ជា​ប្តី​ប្រពន្ធ ។ ថ្ងៃ​មួយ ប្តី​ចេញ​ទៅ​រក​អន្ទង់​ដើម្បី​ជា​អាហារ បាន​អន្ទង់​១ យក​មក​ប្រគល់​ឲ្យ​ប្រពន្ធ ប្រាប់​ថា «ចូរ​ឯង​យក​អន្ទង់​នេះ​ទៅ​ស្ល​ស៊ី» ។ ប្រពន្ធ​ឆ្លើយ​ថា «ចុះ​បើ​អន្ទង់​នេះ​វែង​ម្ល៉េះ បាន​ឆ្នាំង​វែង​ពី​ណា​នឹង​យក​មក​ស្ងោរ​អន្ទង់​នេះ​បាន?» ។ ប្តី​ឮ​ហើយ នឹក​ក្នុង​ចិត្ត​ថា «ប្រពន្ធអញ​ល្ងង់​អី​ម្ល៉េះ!» ហើយ​ប្រាប់​ប្រពន្ធ​ថា «បើ​ឯង​រក​ឆ្នាំង​វែង​ពុំ​បាន​ទេ ឯង​យក​អន្ទង់​នេះ​ទៅ​ព្យួរ​ទុក​ទៅ!» ។ ប្រពន្ធ​ក៏​យក​អន្ទង់​ទៅ​ព្យួរ​ទុក ហើយ​គេច​ទៅ​ដេក​បំបៅ​កូន​ក្នុង​មុង​ទៅ ។ ប្តី​ក៏​យក​អន្ទង់​នោះ​មក​កាប់​ចិញ្រ្ចាំ ហើយ​យក​ឆ្នាំង​មក​ដាក់​ស្ល-កកូរ, លុះ​ឆ្អិន​ក៏​ដោះ​ដួស រួច​ហៅ​ប្រពន្ធ​ឲ្យ​មក​ស៊ីៗ រួច​លាង​ចាន​ទុក តែ​សម្ល​អន្ទង់​នោះ​សល់​បន្តិច​នៅ​បាត​ឆ្នាំង, ប្តី​មិន​លាង​ឆ្នាំង​នោះ​ទេ ហើយ​ចេញ​ទៅ​ភ្ជួរ​ស្រែ​បាត់​ទៅ ។ ឯប្រពន្ធ ដឹង​ថា​ប្តី​ចេញ​ទៅ​បាត់​ហើយ នឹក​ដល់​សម្ល-​កកូរ​អន្ទង់​ដែល​ឆ្ងាញ់ ក៏​ស្ទុះ​ក្រោក​ឡើង ទៅ​យក​ឆ្នាំង​នោះ​មក​លិទ្ធ, ដល់​ខំ​លិទ្ធ​ណាស់​ទៅ ក្បាល​នាង​នោះ ចូល​ទៅ​ក្នុង​ឆ្នាំងៗ គ្រប​ជាប់​ពី​លើ, មិន​ដឹង​ធ្វើ​ដូច​ម្តេច​នឹង​យក​ឆ្នាំង​នោះ​ចេញ​បាន ក៏​វា​រទៅ​ពួន​ក្នុង​មុង ។ …

អានបន្ត »