Thursday , March 28 2024

ឪម៉ែផ្តាំ ចាំចិត្តស្ងប់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ឪម៉ែផ្តាំ ចាំចិត្តស្ងប់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ឪម៉ែផ្តាំ ចាំចិត្តស្ងប់ - បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ឪម៉ែផ្តាំ ចាំចិត្តស្ងប់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

រឹងមិនស្តាប់ឆាប់ឆៅខឹងប្រឹងមានះ
បាបមិនលះព្រះមិនជួយព្រួយគ្មានមិត្ត
ចោលហេតុផលសល់ពិសពុលយល់ឆ្វេងពិត
ខ្វះគំនិតគិតរែងខុសដុះខាងខាត ។
គិតមិនគួរមួម៉ៅចិត្តស្អិតដល់ប្រាណ
ស្តីរំខានបានអាក្រក់ល្អក់មិនស្អាត
មុខក្រញូវត្រូវឯងអាចកាចហួសខ្នាត
បាត់បង់ឆ្លាតប្លាតចូលជ្រោះហួសដល់ជ្រៅ ។
ខឹងខាតខុសឆ្លុះប្រដូចខូចអាក្រក់
ខឹងឆាបឆក់ល្អក់ទំនើងភ្លើងសន្ធៅ
ត្រូវពន្លត់ពត់ឈប់ខឹងប្រឹងស្ងៀមនៅ
រៀងតទៅឪម៉ែផ្តាំចាំចិត្តស្ងប់ ។

កំណាព្យពេញនិយមបន្ទាប់ ៖ កតញូ និង អកតញូ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *