Thursday , March 28 2024

កុកភ្លេចជង់ តែជង់មិនភ្លេចកុកទេ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុកភ្លេចជង់ តែជង់មិនភ្លេចកុកទេ ៖ ជនល្មើស​ភ្លេច​គុក តែ​គុក​មិន​ភ្លេច​ជនល្មើស​ទេ ។

កុកភ្លេចជង់ តែជង់មិនភ្លេចកុកទេ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ កុកភ្លេចជង់ តែជង់មិនភ្លេចកុកទេ

អត្ថានុរូប

ជង់ ជា​អន្ទាក់​តឿ​ឥត​ដង មាន​តែ​ជើង​ស្រួច​ខ្លី​សម្រាប់​ដោត​ជាប់​ទៅ​ក្នុង​ដី ។

កុក​ដើរ​មក​ចំ​រង្វង់​ខ្សែ​ធ្នាក់ៗ​ក៏​រឹត​ជើង​ជាប់ ។ ជួនកាល​វា​រលាស់​ជើង​រួច​ផុត ។ ពេល​វា​ដើរ​ទៅ វា​ឥត​គិត​ខ្វល់​នឹង​ខ្សែ​អន្ទាក់​ជង់​ទៀត​ទេ ។ ប៉ុន្តែ​ខ្សែ​ធ្នាក់​ជង់​នៅ​តែ​រង់​ចាំ​ទទួល​ជើង​កុក​ជានិច្ច ។

អត្ថប្បដិរូប

ជនល្មើស​ដែល​ប្រព្រឹត្ត​កំហុស​ឆ្គង​រួច​ហើយៗ​រត់​គេច​ខ្លួន ឬ​រត់​ចោល​ស្រុក​បាត់​ទៅ តែ​នឹក​គិត​ថា គ្មាន​អ្នក​ណា​ដឹង​ទេ គឺ​វា​ភ្លេច​សមត្ថកិច្ច​អស់​ហើយ ។ ប៉ុន្តែ​សមត្ថកិច្ច​ឥត​មាន​ភ្លេច​វា​ទេ ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គេ​ខំ​ប្រឹង​ធ្វើការ​តាម​ដាន​ស្រាវជ្រាវ​ជាប់​ជា​ប្រចាំ​ដើម្បី​ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន ។ កាលណា​កិច្ចការ​គេ​មាន​លក្ខណៈ​គ្រប់គ្រាន់​ហើយ គេ​ក៏​ចាប់​ខ្លួន​វា​យក​មក​ដាក់​គុក​ទៀត ៕

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្តៅថ្ងៃមិនស្មើក្តៅចិត្ត – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *