Friday , April 26 2024

ក្តៅថ្ងៃមិនស្មើក្តៅចិត្ត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  ក្តៅថ្ងៃមិនស្មើក្តៅចិត្ត ៖ គ្មាន​ភ្លើង​អ្វី​ក្ដៅ​ស្មើ​នឹង​ភ្លើង​ទោសៈ ។

ក្តៅថ្ងៃមិនស្មើក្តៅចិត្ត – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ក្តៅថ្ងៃមិនស្មើក្តៅចិត្ត

កម្ដៅ​ព្រះអាទិត្យ ឬ​កម្ដៅ​ថ្ងៃ អ្នក​ប្រាជ្ញ​ខាង​វិទ្យាសាស្ត្រ​បាន​ពោល​ថា វា​មាន​កម្ដៅ​រាប់​ពាន់​ម៉ឺន​អង្សាសេ ។

ប៉ុន្តែ​ទោះបី​វា​មាន​ឋាមពល​ខ្លាំងក្លា​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​ចាញ់​កម្ដៅ​ចិត្ត​ទោសៈ​មនុស្ស​លោក​ដែរ ។ ព្រោះ​កម្ដៅ​ថ្ងៃ​មិន​អាច​ដុត​កម្លោច​ភព​ផែនដី ឬ​ដុត​ឲ្យ​ឆេះ​សម្លាប់​មនុស្ស​លោក​បាន​ទេ ។ ផ្ទុយ​ទៅ​វិញ កម្ដៅ​ភ្លើង​ចិត្ត​ទោសៈ​មនុស្ស​លោក​មាន​ឋាមពល​អាច​ដុត​កម្លោច​ភព​ផែនដី ឬ​ដុត​ឲ្យ​ឆេះ​មនុស្ស​លោក​ខ្លួន​ឯង​បាន ។ ព្រោះថា​កាលណា​មនុស្ស​លោក​ក្ដៅ​ចិត្ត​ហើយ គេ​ធ្វើ​អាវុធ​ប្រល័យ​លោក បំផ្លាញ​ភព​ផែនដី និង​ជីវិត​មនុស្ស សត្វ រុក្ខជាតិ ឲ្យ​អន្ដរធាន​តែ​ក្នុង​មួយ​ប៉ព្រិច​ភ្នែក​ប៉ុណ្ណោះ ៕

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កក់ក្តៅដូចអាំងផេះ – សុភាសិតខ្មែរអធិប្បាយ

កែតម្រូវ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *