Saturday , April 27 2024

កម្សាន្ត

កម្សាន្ត ប្រមូលផ្តុំដោយ ចម្រៀងខ្មែរ កំណាព្យ សុភាសិតអធិប្បាយ រឿងព្រេងខ្មែរ រឿងប្រលោមលោក សម្រាប់ឲ្យប្រជាជនខ្មែរ ស្វែងយល់និង កម្សាន្ត

ចិត្តជាទេវទត្ត មាត់ជាទេវតា – សុភាសិតខ្មែរអធិប្បាយ

ចិត្តជាទេវទត្ត មាត់ជាទេវតា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចិត្តជាទេវទត្ត មាត់ជាទេវតា ៖ មនោកម្ម និង​វចីកម្ម ពុំ​ស្រប​គ្នា ។ អត្ថាធិប្បាយ ចិត្តជាទេវទត្ត មាត់ជាទេវតា ចិត្តជាទេវទត្ត ភិក្ខុ​ទេវទត្ត ត្រូវ​ជា​ព្រះអនុជ​អយ្សិកា (ប្អូន​ជីដូន​មួយ​នឹង​ព្រះសម្ពុទ្ធ​ផ្នែក​ខាង​ព្រះវរមាតា) ។ ភិក្ខុ​ទេវទត្ត​នេះ​បាន​សម្រេច​ឈាន​លោកិយ​អាច​ធ្វើ​ដំណើរ​តាម​អាកាស​បាន ។ ប៉ុន្តែ​ដោយ​ទេវទត្ត​នេះ​មាន​មហិច្ឆិតា​លោភលន់​ហួស​ប្រមាណ ដោយ​មាន​ចិត្ត​ចង់​តាំង​ខ្លួន​ធ្វើ​ជា​ព្រះពុទ្ធ ក៏​ព្យាយាម​ធ្វើ​គត់​ព្រះពុទ្ធអង្គ ដើម្បី​ខ្លួន​បាន​ឡើង​ធ្វើ​ជា​ព្រះពុទ្ធ​ជំនួស ។ ដូច្នេះ ឈាន​លោកិយ​របស់​ទេវទត្ត​ក៏​អន្ដរធាន​បាត់​អស់​ទៅ ។ ដោយ​មនោកម្ម គឺ​ចិត្ត​ខ្មៅ ចិត្ត​បាប​របស់​ទេវទត្ត​យ៉ាង​នេះ​ហើយ ទើប​បុរាណាចារ្យ​ពោល​ថា ចិត្ត​អាក្រក់​ដូច​ទេវទត្ត ។ មាត់ជាទេវតា ទេវតា គឺ​ជា​បុគ្គល​ដែល​សោយ​នូវ​បុញ្ញកម្ម​របស់​ខ្លួន​នៅ​ស្ថាន​ទេវលោក ។ នៅ​ក្នុង​អក្សរសិល្ប៍​ខ្មែរ គេ​ទុក​ទេវតា​ជា​និមិត្តរូប​តំណាង​ឲ្យ​ភាវៈ​ល្អ ។ ដូច្នេះ លោក​ប្រៀប​ប្រដូច​ទៅ​នឹង​មនុស្ស​ដែល​មាន​វាចា​ពីរោះ ផ្អែម​ល្ហែម​នោះ​ថា មាត់​ជា​ទេវតា ។ មនុស្ស​ណា​មាន​ចិត្ត​អាក្រក់ តែ​សម្ដី​ខាង​ក្រៅ​ផ្អែម​ដូច​ទឹក​ឃ្មុំ លោក​ថា ចិត្ត​ជា​ទេវទត្ត មាត់​ជា​ទេវតា …

អានបន្ត »

ចង្កឹះមួយបាច់ កាច់មិនបាក់ – សុភាសិតខ្មែរអធិប្បាយ

ចង្កឹះមួយបាច់ កាច់មិនបាក់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង្កឹះមួយបាច់ កាច់មិនបាក់ ៖ សាមគ្គី​ជា​កម្លាំង​រឹងមាំ ។ អត្ថាធិប្បាយ ចង្កឹះមួយបាច់ កាច់មិនបាក់ អត្ថានុរូប ចង្កឹះ​មួយ​ដើម គេ​អាច​កាច់​បំបាក់​ដោយ​ងាយ ព្រោះ​ភាព​រឹងមាំ​តិច​ពេក ។ ប៉ុន្តែ​បើ​គេ​រួម​ផ្គុំ​ចង្កឹះ​ច្រើន​ទៅ​ជា​កម្លាំង​ក៏​ច្រើន​ដែរ ។ គេ​មិន​អាច​កាច់​បំបាក់​បាន​ឡើយ ។ ដូច​គេ​យក​អំបោះ​ជាច្រើន​សរសៃ​មក​វិញ​ធ្វើ​ជា​ខ្សែពួរ រួច​យក​ទៅ​ទាក់​ដំរី​ឲ្យ​ជាប់​បាន​ដូច្នោះ​ដែរ ។ អត្ថប្បដិរូប សាមគ្គី​គឺ​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ និង​នាំ​មក​នូវ​កម្លាំង​រឹងមាំ​យ៉ាង​ខ្លាំង ។ គេ​អាច​យក​កម្លាំង​នេះ​ទៅ​វាយ​បំបែក​ភ្នំ​មួយ​ម្ដង​បន្តិចៗ​ឲ្យ​រលីង​រលាយ​បាន ។ ការ​រួបរួម​កម្លាំង​តូចៗ​ជា​ធ្លុង​មួយ បង្កើត​បាន​ជា​កម្លាំង​រឹងមាំ​ដែល​អាច​សម្រេច​ការងារ​យ៉ាង​ធំ​ឲ្យ​សម​តាម​បំណង​បាន​ជា​ស្ថាពរ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចុះទឹកក្រពើ ឡើងលើខ្លា – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ចុះទឹកក្រពើ ឡើងលើខ្លា – សុភាសិតខ្មែរអធិប្បាយ

ចុះទឹកក្រពើ ឡើងលើខ្លា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចុះទឹកក្រពើ ឡើងលើខ្លា ៖ ងាក​ទៅ​ផ្លូវ​ណា​ក៏​មាន​បញ្ហា​ដូច​គ្នា ។ អត្ថាធិប្បាយ ចុះទឹកក្រពើ ឡើងលើខ្លា អត្ថានុរូប ក្នុង​ដំណើរ​មួយ​ដែល​គេ​ត្រូវ​ទៅ​ដោយ​ចាំ​បាច់ ប៉ុន្តែ​បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក គេ​នឹង​ជួប​ហ្វូង​ក្រពើ​ជាច្រើន ។ បើ​គេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​វិញ គេ​ក៏​ជួប​នឹង​សត្វ​ខ្លា​កំណាច​ដែរ ។ ដូច្នេះ បើ​គេ​ងាក​ទៅ​តាម​ផ្លូវ​ណា​ក៏​មាន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ដូច​គ្នា ។ អត្ថប្បដិរូប ការ​រស់​នៅ​ក្នុង​សង្គម​មនុស្ស រមែង​តែង​ជួប​ប្រទះ​នូវ​ករណី​ដែល​ពិបាក​ដោះស្រាយ ព្រោះ​ងាក​ទៅ​ខាងណា​ក៏​ជួប​នឹង​បញ្ហា​ដូច​គ្នា ។ ឧទាហរណ៍ៈ បុរស​ម្នាក់​មាន​រឿង​ក្ដីក្ដាំ​ត្រូវ​ឡើង​តុលាការ ។ គេ​គិត​ពិចារណា​ថា​តើ​ត្រូវ​ទៅ​តាម​ផ្លូវ​ណា បើ​ឡើង​តុលាការ​ក៏​គេ​ត្រូវ​ចាយ​លុយ បើ​ងាក​ទៅ​រក​លោក​ធំ​ជា​បង្អែក​ក៏​គេ​ត្រូវ​អស់​លុយ​ដូច​គ្នា ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចេះឲ្យគេកោត ឆោតឲ្យគេអាណិត – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ចេះឲ្យគេកោត ឆោតឲ្យគេអាណិត – សុភាសិតខ្មែរអធិប្បាយ

ចេះឲ្យគេកោត ឆោតឲ្យគេអាណិត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចេះឲ្យគេកោត ឆោតឲ្យគេអាណិត ៖ មាន​ជំនាញ​ច្បាស់លាស់ និង​ការ​ដឹង​ខ្លួន​ថា​ល្ងង់ ។ អត្ថាធិប្បាយ ចេះឲ្យគេកោត ឆោតឲ្យគេអាណិត ចេះឲ្យគេកោត អ្នក​ចេះ​ដឹង​មាន​សមត្ថភាព​ខ្ពស់ មាន​ជំនាញ​ច្បាស់​លាស់ មាន​ទេពកោសល្យ និង​ថ្មី​ដៃ​ល្អ​ប្រសើរ បើ​គេ​ចាប់​កាន់​ការងារ​អ្វី​មួយ រមែង​មាន​គម្រោង មាន​វិធាន និង​រូបមន្ត​ត្រឹមត្រូវ​ល្អ​ណាស់ ។ ម្ល៉ោះ​ហើយ​ការងារ​របស់​គេ​តែង​ប្រព្រឹត្ត​ទៅ​បាន​សមរម្យ​ស្អាត​ល្អ និង​មាន​មាត្រដ្ឋាន​តាម​លក្ខណៈ​បច្ចេកទេស​ខ្ពង់ខ្ពស់ ។ អ្នកផង​ទាំងពួង​តែង​កោត​សរសើរ​គ្រប់ៗ​គ្នា ។ ស្នាដៃ​របស់​គេ​នីមួយៗ​មាន​កិត្តិសព្ទ​ល្បី​រន្ទឺ ធ្វើ​ឲ្យ​គេ​កោត​ស្ញប់ស្ញែង​គ្រប់​ទិសទី ។ ឆោតឲ្យគេអាណិត ពាក្យ​ថា «ឆោត» នៅ​ពេល​នេះ លោក​សំដៅ​យក​មនុស្ស​ដែល​ល្ងង់ មាន​សមត្ថភាព​ទន់​ខ្សោយ កម្រិត​នៃ​ការ​យល់ដឹង​មាន​តិច​តួច​ស្ដួចស្ដើង ។ ប៉ុន្តែ មនុស្ស​នេះ​តែង​ដឹង​ខ្លួន​ឯង​ជានិច្ច​ថា ខ្លួនឯង​ល្ងង់​ដែរ ។ ម្ល៉ោះ​ហើយ​បើ​គេ​ធ្វើ​ការ​អ្វី​មួយ គេ​តែង​ពិគ្រោះ​សាកសួរ​យោបល់​ពី​អ្នក​ដែល​ចេះ​ជាង​ខ្លួន ដើម្បី​យក​មក​ពិសោធន៍ និង​ការ​ណែនាំ​ពី​គេ​មក​អនុវត្ត ។ ម្យ៉ាង​ទៀត គេ​តែង​ពេញ​ចិត្ត​នឹង​ទទួល​នូវ​ការ​រិះគន់​ពី​ជន​ទូទៅ​ដោយ​រីករាយ ។ ម្ល៉ោះ​ហើយ …

អានបន្ត »

ចង់មានឲ្យជួញអង្ករ ចង់ក្រឲ្យប្រើឡានចាស់ – សុភាសិតខ្មែរអធិប្បាយ

ចង់មានឲ្យជួញអង្ករ ចង់ក្រឲ្យប្រើឡានចាស់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង់មានឲ្យជួញអង្ករ ចង់ក្រឲ្យប្រើឡានចាស់ ៖ បែបបទ​ក្នុង​ការ​រកស៊ី និង​ការ​ប្រើ​របស់​ចាស់ ។ អត្ថាធិប្បាយ ចង់មានឲ្យជួញអង្ករ ចង់ក្រឲ្យប្រើឡានចាស់ ចង់មានឲ្យជួញអង្ករ អង្ករ គឺ​ជា​គ្រាប់​ធញ្ញជាតិ​ដែល​មនុស្ស​គ្រប់​គ្នា​យក​មក​ចម្អិន​ជា​បាយ​ធ្វើ​អាហារ​សម្រាប់​ទទួល​ទាន​ចិញ្ចឹម​ជីវិត ។ ដូច្នេះ អ្នកណា​ក៏​ត្រូវការ​អង្ករ​ដែរ គ្រាន់​តែ​អ្នក​មាន​ធនធាន​អាស្រ័យ​អង្ករ​ល្អ អង្ករ​ថ្លៃ អង្ករ​ឆ្ងាញ់ ។ ឯ​អ្នក​ក្សត់ខ្សោយ​ទទួល​ទាន​អង្ករ​អ្វី​ដែល​រក​បាន​ទៅ​តាម​លទ្ធភាព ។ កាលបើ​មាន​គេ​ត្រូវ​ការ​អង្ករ​គ្រប់ៗ​គ្នា ដូច្នេះ​អ្នកលក់​អង្ករ​អាច​ប្រមូល​បាន​លុយ​ជា​ហូរហែ ។ ប៉ុន្តែ គេ​ក៏​សង្កេត​ឃើញ​អ្នក​លក់​អង្ករ​តូចតាច​ខ្លះ លក់​មិន​សូវ​ដាច់ ប្រមូល​លុយ​ក៏​មិន​សូវ​បាន​ដែរ ។ ចង់ក្រឲ្យប្រើឡានចាស់ ធម្មតា ឡាន​ចាស់​មាន​តម្លៃ​ថោក ។ អ្នក​មាន​ធនធាន​ល្មមៗ​ក៏​អាច​ទិញ​ប្រើ​បាន​ដែរ ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ទេ គេ​ប្រើ​បន្តិច​ទៅ វា​ខូច​នេះ វា​ខូច​នោះ ។ គេ​ជួសជុល​កន្លែង​នេះ​រួច វា​ខូច​កន្លែង​នោះ​ទៀត មិន​ចេះ​អស់​មិន​ចេះ​ហើយ ជួសជុល​យូរៗ​ទៅ ធ្វើ​ឲ្យ​មាន​កង្វះ​ខាត​លុយ​ផ្គត់ផ្គង់​ជីវភាព ។ ទីបំផុត …

អានបន្ត »

ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង – សុភាសិតខ្មែរអធិប្បាយ

ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង ៖ គន្លឹះ​នៃ​របប​អាហារ និង​គន្លឹះ​នៃ​ភាព​សុខស្រួល ។ អត្ថាធិប្បាយ ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង ចង់​ឆ្ងាញ់​ឲ្យ​រក​អន្លក់ កាលណា​គេ​និយាយ​អំពី​ អន្លក់ គេ​ក៏​នឹក​ឃើញ​ដល់​ទឹកគ្រឿង​ផង​ដែរ ។ អន្លក់ និង ទឹកគ្រឿង គឺ​ជា​សម្ល​ក្រៅ​ឆ្នាំង​ម្យ៉ាង​របស់​ខ្មែរ ហើយ​ដែល​ខ្មែរ​និយម​ចូលចិត្ត​ណាស់ ។ ដោយ​គេ​យល់​ថា វា​មាន​រសជាតិ​ឆ្ងាញ់​ពិសេស ព្រោះ​អន្លក់ គេ​ផ្សំ​ចម្រុះ​ពី​ត្រួយ​ឈើ​ជា​ច្រើន ដូចជា ត្រួយ​ស្ដៅ ត្រួយ​ស្វាយ ត្រួយ​រាំង ត្រួយ​ក្ទម្ពទេស ផ្កា​ស្ដៅ ផ្កា​ស្នោ ផ្កា​កំប្លោក កំពីងពួយ កញ្ឆែត ព្រលិត ជាដើម ។ បើ​និយាយ​តាម​ក្បួន​វិជ្ជសាស្ត្រ​វិញ អន្លក់​ទាំងអស់​នេះ សុទ្ធសឹង​ផ្ដល់​នូវ​ជីវជាតិ​វិសេស​វិសាល​ល្អ​ប្រសើរ​ណាស់ ។ ហេតុ​នេះ​វា​ផ្ដល់​នូវ​ភាព​ចម្ងាញ់​យ៉ាង​ប្លែក​មាត់ ។ ចង់​ស្រណុក​ឲ្យ​នឿយ​ពី​ក្មេង ធម្មតា មនុស្ស​កាល​ណា​ដល់​វ័យ​ចាស់ តែងតែ​ថមថយ​កម្លាំង បើ​ចេញ​ទៅ​រក​ស៊ី​ក៏​លំបាក​ខ្លួន​ណាស់ …

អានបន្ត »

ចិត្តល្អ ក្រមិនយូរ – សុភាសិតខ្មែរអធិប្បាយ

ចិត្តល្អ ក្រមិនយូរ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចិត្តល្អ ក្រមិនយូរ ៖ កុសល​ចិត្ត​នាំ​មក​នូវ​ភោគសម្បត្តិ ។ អត្ថាធិប្បាយ ចិត្តល្អ ក្រមិនយូរ មនុស្ស​ចិត្ត​ល្អ ពេល​នេះ​លោក​សំដៅ​យក​មនុស្ស​ដែល​មាន​ចិត្ត​ជា​កុសល ចិត្ត​ជា​បុណ្យ គឺ​មនុស្ស​ដែល​មាន​សីល ។ មនុស្ស​ដែល​មាន​សីល​គឺ​មនុស្ស​ល្អ​ទាំង​ចិត្ត ល្អ​ទាំង​វាចា ល្អ​ទាំង​សកម្មភាព គ្រប់​កាយវិការ គ្រប់​សកម្មភាព​របស់​គេ​ល្អ​ទាំង​អស់ ។ មនុស្ស​ប្រភេទ​នេះ ទោះ​តាំង​នៅ​ទីណា ឬ​ទៅ​ទីណា​ក៏​ជាទី​ចូល​ចិត្ត​ស្រលាញ់​រាប់អាន​ពី​សំណាក់​មហាជន​ផង​ទាំង​ពួង ។ ការ​ដែល​មាន​ញាតិ​មិត្ត​ស្រលាញ់​រាប់អាន​ច្រើន ឈ្មោះ​ថា​មាន​លាភ​ដ៏​ប្រសើរ​ក្រៃលែង ។ កាលបើ​មាន​លាភ​ហើយ គេ​ក៏​មាន​អ្វីៗ​ដែល​អាច​ឲ្យ​គេ​រស់​នៅ​បាន​សុខ​ស្រួល ។ ពីព្រោះ​បើ​គេ​ខ្វះខាត​អ្វីៗ ក៏​មាន​ញាតិ​មិត្ត​ជួយ​ឧបត្ថម្ភ​ផ្ចុងផ្ដើម​ដល់​គេ​ដែរ ។ កាល​បើ​មាន​គេ​ជួយ​ទំនុក​បម្រុង​បែប​នេះ​ហើយ តើ​មាន​អ្វី​ឲ្យ​គេ​ក្រ​ទៀត ? សម​ដូច​ព្រះពុទ្ធអង្គ​ទ្រង់​ត្រាស់​ថា «សីលេន ភោគសម្បទា» ភោគសម្បត្តិ​កើត​ឡើង​ក៏​ព្រោះ​សីល គឺ​ចិត្ត​ល្អ​ហ្នឹង​ឯង ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស – សុភាសិតខ្មែរអធិប្បាយ

ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស ៖ ការ​ចេះ​សម្របសម្រួល​ខ្លួន​ទៅ​តាម​មជ្ឈដ្ឋាន​រស់នៅ ។ អត្ថាធិប្បាយ ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស ចូល​ស្ទឹង​តាម​បត់ ធម្មតា​ផ្លូវ​ទឹក​មាន ទន្លេ ស្ទឹង ព្រែក ជាដើម តែង​មាន​បំណត់​បំណែន​ចុះ​ឡើង ។ ដូច្នេះ ជលយាន​ទាំងឡាយ​ដែល​ធ្វើ​ចរាចរ​តាម​ជលមគ្គ​នេះ ត្រូវ​តែ​បត់បែន​ចុះ​ឡើង​តាម​កំណោង​ផ្លូវទឹក ទោះ​ចង់ ឬ​មិន​ចង់​ក៏​ដោយ ។ ព្រោះ​ថា បើ​គេ​មិន​បត់បែន​តាម​កំណោង​ផ្លូវទឹក​ទេ ជលយាន​នឹង​ត្រូវ​បុក​ច្រាំង ឡើង​គោក​មិន​ខាន ។ ចូល​ស្រុក​តាម​ប្រទេស ប្រទេស​ជាតិ​ទាំងអស់​តែងតែ​មាន​ទំនៀម​ទម្លាប់ ប្រពៃណី ជំនឿ​សាសនា ។ ជាពិសេស គេ​មាន​ច្បាប់​សម្រាប់​ស្រុក សម្រាប់​ប្រទេស​នីមួយៗ ។ ដូច្នេះ ទោះ​ចង់ ឬ​មិន​ចង់ អ្នក​ដែល​ចូល​ទៅ​តាំង​ទី​លំនៅ​ក្នុង​ស្រុក ភូមិ​ណាមួយ ចាំ​បាច់​ត្រូវ​តែ​គោរព​ប្រតិបត្តិ​ច្បាប់​ទម្លាប់​របស់​ស្រុក​នោះ​ជា​ដាច់​ខាត ។ ប្រសិនបើ​គេ​មិន​ចង់​គោរព​ច្បាប់​តាម​ទម្លាប់​ស្រុក​គេ​ទេ គេ​ក៏​ត្រូវ​មាន​បញ្ហា​ដែល​កើត​ឡើង​ជា​យថាហេតុ​មិន​ខាន​ឡើយ ។ ឧទាហរណ៍ …

អានបន្ត »

ចេះដប់មិនស្មើប្រសប់មួយ – សុភាសិតខ្មែរអធិប្បាយ

ចេះដប់មិនស្មើប្រសប់មួយ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ចេះដប់មិនស្មើប្រសប់មួយ ៖ សមត្ថភាព​អ្នក​ចេះ​ស្ទើរ និង​អ្នក​ចេះ​ស្ទាត់ ។ អត្ថាធិប្បាយ ចេះដប់មិនស្មើប្រសប់មួយ អ្នក​ចេះ​ក្នុង​ទី​នេះ លោក​សំដៅ​យក​មនុស្ស​ដែល​គ្រាន់​តែ​ចេះ​ដោយ​គ្មាន​គ្រូ និង​ដោយ​គ្មាន​ក្បួន​ខ្នាត រូបមន្ត ។ ចំណេះ​ដែល​គ្មាន​វិធាន​បែប​នេះ រមែង​មិន​ស៊ី​ជម្រៅ​ប៉ុន្មាន​ទេ ។ ព្រោះ​គេ​ចេះ​ដោយ​សារ​ធ្វើការ​ច្រើន​ដង​ដដែលៗ រួច​ក៏​ស្រង់​បាន​ជា​បទពិសោធន៍​ខ្លួនឯង​ប៉ុណ្ណោះ ។ ចំណេះ​បែប​នេះ​គេ​ក៏​សម្គាល់​ថា ខ្លួន​ឯង​ចេះ​ទៅ ។ ប៉ុន្តែ​បើ​គេ​ធ្វើការ​អ្វី​មួយ ជួន​រត់​ចោល​ការងារ​កណ្ដាល​ការ​ក៏​សឹង​មាន ។ រីឯ​អ្នក​ប្រសប់​វិញ គឺ​គេ​ចេះ​ស្ទាត់​ពិត​ប្រាកដ និង​ច្បាស់​លាស់ ។ គេ​ចេះ​មាន​គ្រូ មាន​ក្បួនខ្នាត​ត្រឹមត្រូវ និង​មាន​បទពិសោធន៍​គ្រប់គ្រាន់ ។ ម្យ៉ាង​ទៀត គេ​មាន​ចំណេះ​ជំនាញ​ប៉ិនប្រសប់​ក្នុង​ការ​កែច្នៃ​ប្រឌិត គំនិត​ផ្ដើម​ឲ្យ​ចេញ​ជា​សមិទ្ធិកម្ម​ប្លែកៗ​ទៀត ដោយសារ​គេ​មាន​ទេពកោសល្យ​ខ្ពស់ ។ មនុស្ស​ចេះ​ប្រភេទ​នេះ គេ​ហៅ​ថា មនុស្ស​ប្រសប់ ទោះបី​មាន​ចំនួន​តែ​ម្នាក់ ក៏​ប្រសើរ​ជាង​មនុស្ស​ដែល​គ្រាន់​តែ​ចេះ​ស្ទើរៗ​ចំនួន​ដប់​នាក់​ទៀត​ផង ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចេះ​ឯងឲ្យក្រែងចេះគេ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ចេះ​ឯងឲ្យក្រែងចេះគេ – សុភាសិតខ្មែរអធិប្បាយ

ចេះ​ឯងឲ្យក្រែងចេះគេ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ចេះ​ឯងឲ្យក្រែងចេះគេ ៖ កុំ​មោទនភាព​ពី​ចំណេះ​ខ្លួនឯង​ថា​គ្រាន់​ជាងគេ​ទាំងអស់ ។ អត្ថាធិប្បាយ ចេះ​ឯងឲ្យក្រែងចេះគេ – សុភាសិតខ្មែរអធិប្បាយ មនុស្ស​ខ្លះ កាល​បើ​បាន​ចេះដឹង​នូវ​ចំណេះ​អ្វី​បន្តិចបន្តួច​ក្នុង​ខ្លួន ក៏​តាំង​ឡើង​អំនួត​អួត​ក្អេងក្អាង​គ្មាន​អ្នក​ស្មើ ។ ព្រោះ​គេ​តែង​គិត​ថា មាន​តែ​ខ្លួន​គេ​ទេ ដែល​វិសេសវិសាល​ជាង​គេ​គ្រប់​គ្នា ។ រីឯ​ចំណេះ​របស់​គេ​សុទ្ធ​តែ​មិន​ដល់​ខ្លួន​ទាំងអស់ ។ ហេតុ​នេះ​ហើយ បាន​ជា​លោក​ប្រដៅ​ថា បើ​ខ្លួនឯង​បាន​ចេះ​ចំណេះ​អ្វី​មួយ កុំ​មោទនភាព​ភ្លេច​ខ្លួន​ខ្លាំង​ពេក គឺ​ត្រូវ​គិត​ចំណេះ​គេ​ផង ។ ជួនកាល ចំណេះ​គេ​ប្រសើរ​គ្រាន់បើ​ជាង​ខ្លួន​ទៀត​ផង គ្រាន់​តែ​គេ​មិន​ចេះ​អួត​ក្អេងក្អាង​ប៉ុណ្ណោះ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ច្របាច់កចិន លៀនអណ្តាតខ្មែរ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »