Saturday , April 20 2024

ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង ៖ គន្លឹះ​នៃ​របប​អាហារ និង​គន្លឹះ​នៃ​ភាព​សុខស្រួល ។

ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង

ចង់​ឆ្ងាញ់​ឲ្យ​រក​អន្លក់

កាលណា​គេ​និយាយ​អំពី​ អន្លក់ គេ​ក៏​នឹក​ឃើញ​ដល់​ទឹកគ្រឿង​ផង​ដែរ ។ អន្លក់ និង ទឹកគ្រឿង គឺ​ជា​សម្ល​ក្រៅ​ឆ្នាំង​ម្យ៉ាង​របស់​ខ្មែរ ហើយ​ដែល​ខ្មែរ​និយម​ចូលចិត្ត​ណាស់ ។ ដោយ​គេ​យល់​ថា វា​មាន​រសជាតិ​ឆ្ងាញ់​ពិសេស ព្រោះ​អន្លក់ គេ​ផ្សំ​ចម្រុះ​ពី​ត្រួយ​ឈើ​ជា​ច្រើន ដូចជា ត្រួយ​ស្ដៅ ត្រួយ​ស្វាយ ត្រួយ​រាំង ត្រួយ​ក្ទម្ពទេស ផ្កា​ស្ដៅ ផ្កា​ស្នោ ផ្កា​កំប្លោក កំពីងពួយ កញ្ឆែត ព្រលិត ជាដើម ។

បើ​និយាយ​តាម​ក្បួន​វិជ្ជសាស្ត្រ​វិញ អន្លក់​ទាំងអស់​នេះ សុទ្ធសឹង​ផ្ដល់​នូវ​ជីវជាតិ​វិសេស​វិសាល​ល្អ​ប្រសើរ​ណាស់ ។ ហេតុ​នេះ​វា​ផ្ដល់​នូវ​ភាព​ចម្ងាញ់​យ៉ាង​ប្លែក​មាត់ ។

ចង់​ស្រណុក​ឲ្យ​នឿយ​ពី​ក្មេង

ធម្មតា មនុស្ស​កាល​ណា​ដល់​វ័យ​ចាស់ តែងតែ​ថមថយ​កម្លាំង បើ​ចេញ​ទៅ​រក​ស៊ី​ក៏​លំបាក​ខ្លួន​ណាស់ ឃើញ​ថា​ពុំ​បាន​ស្រណុក​ស្រណាន​ទេ ។ ប៉ុន្តែ​បើ​គាត់​មិន​ទៅ​រក​ក៏​គ្មាន​អ្វី​ពិសា​ដែរ ។ ដូច្នេះ ទោះ​ចង់​ឬ​មិន​ចង់​ក៏​ត្រូវ​តែ​ចេញ​ទៅ​រក​លុយ​ទាំង​ត្រដាបត្រដួស​តាម​យថាកម្ម ។

ហេតុ​នេះ​ហើយ បាន​ជា​លោក​ពោល​ថា បើ​ចង់​ស្រណុក​ខ្លួន​ដល់​ពេល​ចាស់ ត្រូវ​តែ​ខំ​ប្រឹង​រក​ស៊ី​សន្សំ​លុយ​ទុក​កាល​នៅ​វ័យ​ក្មេង ។ កាល​នៅ​វ័យ​ក្មេង ទោះ​ជា​នឿយ​លំបាក​លំបិន​យ៉ាង​ណា ក៏​មិន​ជា​អ្វី​ប៉ុន្មាន​ដែរ ព្រោះ​កម្លាំង​នៅ​កំពុង​ពេញ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចិត្តល្អ ក្រមិនយូរ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *