Saturday , April 20 2024

ប្រុងប្រយ័ត្ន ស្កាត់គ្រប់គ្រោះ – កំណាព្យខ្មែរ

ប្រុងប្រយ័ត្ន ស្កាត់គ្រប់គ្រោះ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ប្រុងប្រយ័ត្ន ស្កាត់គ្រប់គ្រោះ - កំណាព្យខ្មែរ

ប្រុងប្រយ័ត្ន ស្កាត់គ្រប់គ្រោះ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ដើមរដូវត្រូវវេលាគ្រាភ្លៀងខ្យល់
កួចច្របល់ខ្វល់ភ្លៀងខ្លាំងបាំងពន្លឺ
ខ្យល់បោកបក់ឆក់បោកបាចសាចសូរវឺ
ផ្គររន្ទឺភ្លឺរន្ទាលរាលចែងជះ ។
ចេញចរចាកផ្អាកសិនល្អសប្រយ័ត្ន
រង់ចាំស្ងាត់បាត់ខ្យល់កាចខ្លាចរន្ទះ
ទោះបើកបរចរស្ទះផ្តុំកុំរូតរះ
ក្រែងពើបពះរះបុកគ្នាគ្រាងងឹត ។
ស្ទឹងបឹងបួជួរជ្រោះជ្រងរងរលក
មុនភ្លៀងមកជ្រកឲ្យហើយត្រើយសុខពិត
ប្រុងប្រយ័ត្នស្កាត់គ្រប់គ្រោះទោះឆ្ងាយជិត
សុខមូលមិត្តពិតមង្គលយល់សិរី ។

កំណាព្យពេញនិយមបន្ទាប់ ៖ ជួយខ្លួនឯង ក្រែងខ្លួនចាស់ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *