Saturday , April 27 2024

កម្សាន្ត

កម្សាន្ត ប្រមូលផ្តុំដោយ ចម្រៀងខ្មែរ កំណាព្យ សុភាសិតអធិប្បាយ រឿងព្រេងខ្មែរ រឿងប្រលោមលោក សម្រាប់ឲ្យប្រជាជនខ្មែរ ស្វែងយល់និង កម្សាន្ត

កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ ៖ កុំ​ទុក​ចិត្ត​មនុស្ស ទោះ​ក្នុង​ប្រភេទ​ណា​ក៏​ដោយ ។ អត្ថាធិប្បាយ កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ ព្រះរាជ​សម្ភារ ទ្រង់​មាន​បន្ទូល​ថា ឲ្យ​ប្រយ័ត្ន​មនុស្ស​បី​ពួក​នេះ​គឺ ៖ កុំទុកចិត្តបរទេស បរទេស គឺ​ជា​ជាតិ​សាសន៍​ទីទៃ​ពី​ម្ចាស់​ស្រុក ។ គេ​តែង​មាន​ទំនៀម​ទម្លាប់ ប្រពៃណី ជំនឿ​សាសនា វប្បធម៌​ផ្សេង​ពី​ម្ចាស់​ស្រុក ។ ទោះបី​ពួក​នេះ​កើត​ក្នុង​ប្រទេស​ម្ចាស់​ស្រុក ឬ​ចូល​ជាតិ​សាសន៍​ក៏​ដោយ ។ មនុស្ស​ដែល​មាន​ប្រពៃណី វប្បធម៌​ខុស​គ្នា​បែប​នេះ តែង​មាន​ចិត្ត​គំនិត​ប្លែក​គ្នា​ពី​ម្ចាស់​ស្រុក​ដែរ ។ ដូច្នេះ គេ​មិន​ត្រូវ​ទុក​ចិត្ត​ឲ្យ​អស់​ពី​ពោះ​ឡើយ ។ កុំទុកចិត្តអភិនេស្ក្រម៍ អភិនេស្ក្រម៍ គឺ​ពួក​ជន​ដែល​តាំង​ខ្លួន​ថា​ជា​អ្នក​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយាធម៌ ប្រកាន់​ខ្ជាប់​នូវ​សីលទាន ភាវនា ។ ពួក​ជន​នេះ រាប់​ទាំង​អ្នក​បួស​ដែល​តាំង​ខ្លួន​ថា​ជា​អ្នក​ស្ងប់ ប្រកប​ដោយ​គុណធម៌​ខ្ពស់ និង​វិសេស​វិសាល​ក្រៃលែង​លើស​គេ ។ គ្រប់​ឥរិយាបថ ពួក​ខ្លះ​ធ្វើ​ឫក​រម្យទម …

អានបន្ត »

ការពារប្រសើរជាងព្យាបាល – សុភាសិតខ្មែរអធិប្បាយ

ការពារប្រសើរជាងព្យាបាល – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ការពារប្រសើរជាងព្យាបាល ៖ ការ​ទប់​ស្កាត់​មុន​ប្រសើរ​ជាង​ការ​ដោះស្រាយ ។ អត្ថាធិប្បាយ ការពារប្រសើរជាងព្យាបាល ហេតុការណ៍​អ្វី​ដែល​គេ​បាន​ដឹង​មុន​ថា​នឹង​មាន​ផល​អាក្រក់​ជា​វិជ្ជមាន​នោះ គេ​ត្រូវ​ទប់​ស្កាត់​វា​ឲ្យ​បាន​មុន​វា​កើត​ឡើង ។ ដូច​ជា​ដឹង​ថា ៖ បើ​គ្មាន​អនាម័យ​នឹង​មាន​ជំងឺ បើ​មិន​អប់រំ​កូនចៅ​ឲ្យ​ល្អ​នឹង​ជាប់​គុក បើ​មិន​ធ្វើ​របង​ការពារ​ភូមិស្ថាន​នឹង​បាត់​បង់​ទ្រព្យសម្បត្តិ បើ​មិន​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ចរាចរ​នឹង​មាន​គ្រោះថ្នាក់ បើ​មិន​រៀន​សូត្រ​នឹង​ប្រឡង​ធ្លាក់ ដូច្នេះ គេ​ត្រូវ​ការពារ​មុន កុំ​ឲ្យ​មាន​ជំងឺ កុំ​ឲ្យ​ជាប់​គុក កុំ​ឲ្យ​ចោរ​លួច កុំ​ឲ្យ​គ្រោះ​ថ្នាក់ កុំ​ឲ្យ​ប្រឡង​ធ្លាក់ ។ ព្រោះ​ថា បើ​បណ្ដោយ​ឲ្យ​ផល​អាក្រក់​កើត​ឡើង​ទើប​ព្យាបាល ឬ​ដោះស្រាយ​តាម​ក្រោយ​នោះ នាំ​ឲ្យ​ខាត​បង់​ប្រាក់​កាស និង​ខាត​បង់​ពេល​វេលា ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កកក៏បាយ មេម៉ាយក៏ស្រី – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

កកក៏បាយ មេម៉ាយក៏ស្រី – សុភាសិតខ្មែរអធិប្បាយ

កកក៏បាយ មេម៉ាយក៏ស្រី – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កកក៏បាយ មេម៉ាយក៏ស្រី ៖ ការ​និយាយ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ។ អត្ថាធិប្បាយ កកក៏បាយ មេម៉ាយក៏ស្រី កកក៏បាយ អ្នក​ទទួល​ទាន​បាយ​កក មក​ពី​គ្មាន​បាយ​ក្ដៅ ។ បើ​មាន​បាយ​ក្ដៅ មុខ​ជា​រុញ​បាយ​កក​ចេញ ។ ព្រោះ​បាយ​ក្ដៅ យ៉ាង​ណា​ក៏​ឆ្ងាញ់​ជាង​បាយ​កក​ដែរ ។ ម្ល៉ោះ​ហើយ ចេះ​តែ​ទទួល​ទាន​ទាំង​បង្ខំ​ចិត្ត​ទៅ ។ ប៉ុន្តែ​ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ក៏​និយាយ​ថា បាយ​កក​ក៏​បាយ​ដែរ ឆ្អែត​ដូច​តែ​គ្នា ។ មេម៉ាយក៏ស្រី អ្នក​ដែល​យក​ប្រពន្ធ​មេម៉ាយ ពុំ​មែន​មាន​ន័យ​ថា រក​ប្រពន្ធ​ក្រមុំ​ពុំ​បាន​នោះ​ទេ ។ ប៉ុន្តែ​មក​ពី​មាន​កត្តា​ផ្សេងៗ​ជាច្រើន​ដូចជា ៖ ស្ត្រី​មេម៉ាយ​ខ្លះ​ មាន​រូបរាង​ស្អាត ស្រស់​ប្រិមប្រិយ ស្ត្រី​មេម៉ាយ​ខ្លះ​ មាន​ទ្រព្យ​សម្បត្តិ មាន​កិត្តិយស មាន​បុណ្យស័ក្តិ ស្ត្រី​មេម៉ាយ​ខ្លះ​ មាន​អំណោយ​ទាន ឬ​មាន​ឧបនិស្ស័យ ។ និយាយ​រួម​ទៅ សេចក្ដី​ស្នេហា ឬ​សេចក្ដី​ស្រលាញ់​ពុំ​ប្រាកដ​ថា …

អានបន្ត »

ក្អែកមួយជាក្អែកដប់ – សុភាសិតខ្មែរអធិប្បាយ

ក្អែកមួយជាក្អែកដប់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្អែកមួយជាក្អែកដប់ ៖ មាត់​មនុស្ស​និយាយ​តៗ​គ្នា​ក្លាយ​ពី​មួយ​ជា​ដប់ ។ អត្ថាធិប្បាយ ក្អែកមួយជាក្អែកដប់ ការ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ម្នាក់​ពន្លើស​បន្តិច ម្នាក់​ទៀត​ពន្លើស​បន្តិច ។ បន្ត​គ្នា​តែ​ដប់​ដង​ធ្វើ​ឲ្យ​បាត់​ភាព​ដើម​អស់​រលីង ។ រឿង​នេះ លោក​បាន​លើក​ឧទាហរណ៍​ដូច​ត​ទៅ ៖ បុរស​ម្នាក់​ទើប​នឹង​ការ​ប្រពន្ធ​រួច​ថ្មីៗ ។ ព្រឹក​មួយ បុរស​នោះ​ទៅ​បត់​ជើង​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ ក៏​ប្រទះ​ឃើញ​កូន​ពាង​មួយ​ពេញ​ដោយ​មាស ។ បុរស​នោះ​ក៏​កាយ​ដី​កប់​ទុក ។ ពេល​មក​ដល់​ផ្ទះ គេ​មិន​ហ៊ាន​ប្រាប់​ការណ៍​ពិត​ដល់​ប្រពន្ធ​ទេ ខ្លាច​នាង​បិទ​មាត់​មិន​ជិត ។ រួច​គេ​ក៏​និយាយ​ប្រាប់​ប្រពន្ធ​ថា នាង​អើយ​ព្រឹក​មិញ ខ្ញុំ​បត់​ជើង​ក្រោយ​ផ្ទះ ស្រាប់​តែ​មាន​ក្អែក​មួយ​ហើរ​ចេញ​ពី​គូទ​ខ្ញុំ ។ ចូរ​នាង​កុំ​និយាយ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ ។ ប្រពន្ធ​គិត​ថា​រឿង​នេះ​ចម្លែក​ណាស់ មិន​អាច​នៅ​ស្ងៀម​បាន ក៏​ទៅ​ទម្លាយ​ប្រាប់​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​ថា ប្ដី​ខ្ញុំ​បត់​ជើង​ចេញ​ក្អែក​ពីរ ។ មិត្ត​នោះ​និយាយ​បន្ត​ថា ចេញ​ក្អែក​បី ។ ការ​និយាយ​ប្រាប់​គ្នា​បន្ត​បែប​នេះ បាន​កើន​ចំនួន​ឡើង​ដល់​ដប់ ។ រឿង​នេះ​មិន​ស្ងាត់ ក៏​ទ្រង់​ជ្រាប​ដល់​ព្រះមហាក្សត្រ …

អានបន្ត »

ក្តិចសង្អារបញ្ជល់គ្នា – សុភាសិតខ្មែរអធិប្បាយ

ក្តិចសង្អារបញ្ជល់គ្នា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្តិចសង្អារបញ្ជល់គ្នា ៖ ការ​ញុះញង់​បំបែក​បំបាក់​សាមគ្គី ។ អត្ថាធិប្បាយ ក្តិចសង្អារបញ្ជល់គ្នា អត្ថានុរូប សត្វ​សង្អារ បើ​នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា វា​មិន​ខាំ​គ្នា​ទេ ទោះ​ជា​គេ​ចាប់​ដាក់​ឲ្យ​ខាំ​គ្នា​ក៏​ដោយ ។ ប៉ុន្តែ​បើ​គេ​ចាប់​វា​ក្នុង​ក្រុម​ជាមួយ​គ្នា​មក​ក្ដិច​គូទ រួច​ដាក់​ឲ្យ​ខាំ​គ្នា វា​នឹង​ខាំ​គ្នា​វក់វី លែ​ស្គាល់​ងាប់​រស់ ព្រោះ​វា​បាត់​បង់​លក្ខណៈ​ធម្មជាតិ ។ អត្ថប្បដិរូប មនុស្ស​ធ្លាប់​រស់​ក្នុង​សង្គម ឬ​ក្នុង​អង្គភាព​ជាមួយ​គ្នា ធ្លាប់​ស្រលាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន ។ ប៉ុន្តែ​បើ​មាន​មនុស្ស​ខូច​មក​ញុះញង់ ដោយ​ម្ដង​ទៅ​ចាក់​ពន្យុះ​ខាង​នេះ ម្ដង​ខាង​នោះ ។ មិន​យូរ​ប៉ុន្មាន ភាគី​ទាំង​ពីរ ក៏​ក្លាយ​ទៅ​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​គ្នា ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្រពើវង្វេងបឹង – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ក្រពើវង្វេងបឹង – សុភាសិតខ្មែរអធិប្បាយ

ក្រពើវង្វេងបឹង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្រពើវង្វេងបឹង ៖ មនុស្ស​អកត្តញ្ញូ​បំភ្លេច​គុណ​គេ ។ អត្ថាធិប្បាយ ក្រពើវង្វេងបឹង ក្រពើ ក្នុង​ពេល​នេះ លោក​តំណាង​ឲ្យ​សភាវៈ​អាក្រក់ គឺ​មនុស្ស​អកត្តញ្ញូ ។ បឹង ក្នុង​ពេល​នេះ លោក​ប្រៀប​ដូច​ជា​ទី​ជម្រក ឬ​មាតា​បិតា អាណា​ព្យាបាល ។ មនុស្ស​អកត្តញ្ញូ រមែង​បំភ្លេច​នូវ​ឧបការគុណ អ្នក​ដែល​ធ្លាប់​ចិញ្ចឹម​ស្ងួន​គ្រង ឬ​អ្នក​ធ្លាប់​ឧបត្ថម្ភ​ខ្លួន ។ តួយ៉ាង ដូចជា ៖ អ្នក​ខ្លះ​កាល​នៅ​ក្រីក្រ ឬ​នៅ​រៀន តែ​មក​ជ្រក​កោន​ដោយ​វត្ត​អារាម ឬ​ជ្រក​កោន​ក្រោម​ការ​ឧបត្ថម្ភ​ពី​សំណាក់​សប្បុរស​ជន​ណា​ម្នាក់ ។ លុះ​ដល់​រៀន​ចប់ មាន​មុខងារ​ជា​មន្ត្រី ឬ​បាន​ប្រកប​អាជីព​យ៉ាង​សមរម្យ​ហើយ ស្រាប់​តែ​ភ្លេច​វត្ត​អារាម​ដែល​ជា​ជម្រក​ធ្លាប់​ផ្ដល់​នូវ​ភាព​សុខសាន្ត ភ្លេច​អ្នក​មាន​គុណ​ដែល​ធ្លាប់​ជួយ​ទំនុក​បម្រុង ហើយ​បែរ​ទៅ​ស្ម័គ្រ​ស្មាគម​នឹង​អ្នក​ថ្មី ។ អាក្រក់​ជាង​នេះ​ទៅ​ទៀត អ្នក​ខ្លះ​បែរ​មក​ប្រទូស្ត​នឹង​ជម្រក​ចាស់ ឬ​អ្នក​ឧបត្ថម្ភ​ចាស់​ទៀត​ផង ។ ឧទាហរណ៍ៈ ក្មេង​វត្ត​ខ្លះ ពេល​ឈប់​រៀន​ក៏​ទៅ​ធ្វើ​បដិវត្ត រួច​បែរ​មក​បំផ្លាញ​វត្ត រុះ​កុដិ វិហារ​ចោល …

អានបន្ត »

កាំបិតចិតដងឯង – សុភាសិតខ្មែរអធិប្បាយ

កាំបិតចិតដងឯង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កាំបិតចិតដងឯង ៖ រងគ្រោះ​ព្រោះ​ចំណេះ​ខ្លួន​ឯង ។ អត្ថាធិប្បាយ កាំបិតចិតដងឯង ចំណេះ​ដែល​ចេញ​ទៅ​ហើយ ស្រាប់​តែ​ត្រលប់​បែរ​មក​ឲ្យ​ទុក្ខ​ទោស​ដល់​ម្ចាស់​ដើម​វិញ ។ ឧទារហណ៍ ៖ គ្រូក្បាច់គុន​ម្នាក់ បាន​បង្រៀន​ក្បាច់​គុន​ដល់​សិស្ស​ឲ្យ​ចេះ​សព្វ​គ្រប់​ទាំងអស់ ។ លុះ​ចេះ​សព្វ​គ្រប់​ស្នៀត​អស់​ហើយ សិស្ស​នោះ​ក៏​សុំ​សាក​ល្បង​ជាមួយ​គ្រូ​ដើម្បី​ពិសោធ​នូវ​ចំណេះ​របស់​ខ្លួន ។ ការ​ប្រយុទ្ធ​សាកល្បង​រវាង​គ្រូ និង​សិស្ស​ក៏​ចាប់​ផ្ដើម ។ លុះ​ប្រយុទ្ធ​បន្តិច​ទៅ ដោយ​គ្រូ​មាន​វ័យ​ចាស់​ខ្សោយ​កម្លាំង​ផង​នោះ ក៏​រាង​ទន់​ដៃ​ជាមួយ​សិស្ស​របស់​ខ្លួន​ដែល​កំពុង​ពេញ​កម្លាំង ។ ទីបំផុត​គេ​ឃើញ​គ្រូ​អុកគូទ​ដោយសារ​ល្បិច​ស្នៀត​ខ្លួន​ឯង​ដែល​បង្រៀន​ឲ្យ​ទៅ​សិស្ស ។ ហេតុ​នេះ​ហើយ​បាន​ជា​គ្រូ​ពី​ដើម​មួយ​ចំនួន ចេះ​តែ​លាក់​ល្បិច​ស្នៀត​ខ្លះ​ទុក​គ្រាន់​ការពារ​ខ្លួន ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កំហឹងទល់កំហល់ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

កំហឹងទល់កំហល់ – សុភាសិតខ្មែរអធិប្បាយ

កំហឹងទល់កំហល់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កំហឹងទល់កំហល់ ៖ យក​កំហឹង​ទៅ​ទល់​នឹង​ការ​ក្រេវក្រោធ ។ អត្ថាធិប្បាយ កំហឹងទល់កំហល់ ភាគី​មួយ​កំពុង​ខឹង​ក្រេវក្រោធ ច្រឡោត​តោងតូង​ទៅ​លើ​ភាគី​មួយ​ទៀត ។ ភាគី​ទី​ពីរ​នេះ កាល​បើ​ដឹង​ថា គេ​កំពុង​ខឹង​នឹង​ខ្លួន​ហើយ​ក៏​មិន​បាន​រំងាប់​ចិត្ត ឬ​ខន្តី​អត់ធន់​ទេ គេ​បែរ​ជា​មាន​ប្រតិកម្ម​តប​ត​វិញ​យ៉ាង​ខ្លាំងក្លា ។ ភាគី​ទី​១ កំពុង​តែ​ខឹង​ក្រេវក្រោធ​ស្រាប់​ផង លុះ​ឃើញ​គេ​មក​តតាំង​ដូច​នេះ វិស័យ​ដូច​សាំង​មក​ជះ​លើ​ភ្លើង​ឆេះ​ព្រៃ ។ កំហឹង​ទល់​កំហល់​បែប​នេះ ទី​បំផុត​ក៏​ក្លាយ​ទៅ​ជា​សោកនាដកម្ម​យ៉ាង​សាហាវ មាន​ស្លាប់​មាន​រស់​គួរ​ឲ្យ​តក់​ស្លុត យ៉ាង​ហោច​ណាស់ ក៏​មាន​ភាគី​ណា​មួយ​ដឹក​ចូល​មន្ទីរ​ពេទ្យ​ជា​មិន​ខាន ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្របីស៊ីស្មៅក្នុងអូរ – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ក្របីស៊ីស្មៅក្នុងអូរ – សុភាសិតខ្មែរអធិប្បាយ

ក្របីស៊ីស្មៅក្នុងអូរ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្របីស៊ីស្មៅក្នុងអូរ ៖ អ្នក​កណ្ដាល​ស៊ី​រះ​ទាំង​សង​ខាង ។ អត្ថាធិប្បាយ ក្របីស៊ីស្មៅក្នុងអូរ អត្ថានុរូប ធម្មតា​អូរ ឬ ប្រឡាយ ពេល​រដូវ​ប្រាំង ទឹក​រីង​អស់ បើ​នៅ​ក៏​រាក់​ដែរ ឬ​ក៏​នៅ​ដក់​ដោយ​អន្លើៗ ។ ឯ​ស្មៅ​ក៏​ដុះ​លាស់​ខៀវ​ខ្ចី​តាម​ច្រាំង​អូរ​ទាំង​សង​ខាង ។ សត្វ​ក្របី តែង​ចុះ​ទៅ​ក្នុង​អូរ​ស៊ី​ស្មៅ​តាម​ច្រាំង​ខាង​ឆ្វេង​ផង ខាង​ស្ដាំ​ផង គឺ​វា​ស៊ី​រះ​ទាំង​សង​ខាង រួច​ផឹក​ទឹក ឬ​ដេក​ត្រាំ​ទឹក​ក្នុង​បាត​អូរ​នោះ​ទៅ ។ អត្ថប្បដិរូប ន័យ​ខាងលើ​នេះ លោក​ធ្វើ​ការ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​ដែល​តាំង​ខ្លួន​ជា​អ្នក​កណ្ដាល ហើយ​ស៊ី​រះ​ទាំង​សង​ខាង ។ ដូចជា មេ​អណ្ដើក អ្នក​កាត់​សេចក្ដី អ្នក​រត់​ការ​ទិញ​លក់ ។ល។ អ្នក​កណ្ដាល​នេះ គេ​ទាញ​យក​ផល​ប្រយោជន៍​ទាំង​សង​ខាង គឺ​ស៊ី​ពី​អ្នក​ដើម​បណ្ដឹង​ផង ពី​អ្នក​ចុង​បណ្ដឹង​ផង ស៊ី​ពី​ខាង​អ្នក​ទិញ​ផង ពី​ខាង​អ្នក​លក់​ផង ។ល។ ការ​ស៊ី​រះ​ទាំង​សង​ខាង​ដូច​នេះ លោក​ហៅ​ថា ដូច​ក្របី​ស៊ី​ស្មៅ​ក្នុង​អូរ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កោរសក់កុហកព្រះ – …

អានបន្ត »

កោរសក់កុហកព្រះ – សុភាសិតខ្មែរអធិប្បាយ

កោរសក់កុហកព្រះ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កោរសក់កុហកព្រះ ៖ ជ្រក​ក្រោម​ទង់​សាសនា​ដើម្បី​រក​ស៊ី ។ អត្ថាធិប្បាយ កោរសក់កុហកព្រះ នៅ​ក្នុង​សាសនា​ព្រះពុទ្ធ​ជាម្ចាស់ តែង​មាន​ជន​ខិល​ខូច​មួយ​ចំនួន​តូច​ចូល​ទោ​ជ្រក​ក្រោម​ទង់​សាសនា​ដើម្បី​រក​ស៊ី​ចិញ្ចឹម​ជីវិត និង​គ្រួសារ ។ ដូចជា អ្នក​ខ្លះ​កោរ​សក់ ស្លៀក​ស​ពាក់​ស តាំង​ខ្លួន​ជា​អ្នក​កាន់​សីល​ប្រាំ ចាំ​សីល​ប្រាំបី ។ ពេល​ទៅ​ណា​ម្ដងៗ គេ​ស្ពាយ​ថង់​យាម​មួយ​ដាក់​បរិក្ខា​ផ្សេងៗ មាន​ទៀន ធូប​ជាដើម មើល​ទៅ​គួរ​ឲ្យ​គេ​ជឿ​ថា ជា​សំណព្វ​របស់​ព្រះ ។ គេ​ឃើញ​ជន​មួយ​ចំនួន​ទៀត ធ្វើ​សកម្មភាព​ជា​លោក​អាចារ្យ ឬ​តាជី យាយជី ដើរ​កាន់​ក្រដាស​កម្មវិធី​បុណ្យ​តាម​តែ​ប្រទះ​វត្ត​ណា​ក៏​បាន ។ ជន​នេះ​តែង​យក​លេស​ថា អង្គាស​បច្ច័យ​យក​ទៅ​កសាង​ព្រះវិហារ​វត្ត​នេះ​វត្ត​នោះ ។ ជួនកាល​គេ​កាន់​ក្រដាស​កម្មវិធី​ហួស​កាល​បរិច្ឆេទ​ទៀត​ផង ។ ជន​ខ្លះ​ទៀត គឺ​ជា​លោក​អាចារ្យ​មែន​ទែន​តែ​ម្ដង ។ ប៉ុន្តែ​មាន​មួយ​ចំនួន​តូច ឆ្លៀត​កេង​យក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ដែរ ។ មាន​ស្រមណ៍​កំណោរ​មួយ​ចំនួន​ទៀត កោរ​សក់​បួស​ក្នុង​សាសនា​ទៅ​ហើយ តែ​ឆ្លៀត​រក​ស៊ី​ក្រោម​ទង់​សាសនា​ដែរ ។ ដូចជា ធ្វើ​គ្រូ​ស្រោចទឹក ធ្វើ​ខ្សែចង្កេះ …

អានបន្ត »