Friday , April 26 2024

នឹកព្រះគុណថ្លៃ – កំណាព្យខ្មែរ

នឹកព្រះគុណថ្លៃ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

នឹកព្រះគុណថ្លៃ – កំណាព្យខ្មែរ

នឹកព្រះគុណថ្លៃ – កំណាព្យខ្មែរ

ក្រោយភ្លៀងហ៊ីងយំរំពងស្រែក្តៅរៃយំរ៉ែលើរុក្ខា
រសៀលហៀបលិចសុរិយាទោចទួញខ្លោចផ្សាសែនស្រងោច ។
ស្បៃខ្មៅដណ្តប់ពសុធាទ្រូងសែនរងាចិត្តអាណោច
ចង្រិតដែកដូងលលកខ្មោចស្រែកលុបផ្សាខ្លោចស្រណោះក្រៃ ។
នឹកដល់ពុកម៉ែនឹកយាយតានឹកសព្វញាតិសាទាំងយប់ថ្ងៃ
ធ្លាប់រួមកាន់បិណ្ឌជុំអ្នកថ្លៃនឹកស្រណោះដៃម៉ែថ្នាក់ថ្នម ។
នឹកគ្រប់បណ្តាំដំបូន្មានពាក្យពេចន៍ជាស្ពានមានទឹកដម
នឹកដល់ព្រះគុណអ្នកបីបមបីបាច់ថ្នាក់ថ្នមកូនសែននឹក ។

កំណាព្យពេញនិយមបន្ទាប់ ៖ ប្រណិប័តន៍បណ្តាំថ្លៃ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *