Friday , April 19 2024

ប្រណិប័តន៍បណ្តាំថ្លៃ – កំណាព្យខ្មែរ

ប្រណិប័តន៍បណ្តាំថ្លៃ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

ប្រណិប័តន៍បណ្តាំថ្លៃ – កំណាព្យខ្មែរ

ប្រណិប័តន៍បណ្តាំថ្លៃ – កំណាព្យខ្មែរ

វស្សាធ្វើស្រែប្រាំងនឿយឥតល្ហែពុកធ្វើចម្ការ
ពុកនឿយខួបប្រាំងនឿយខ្លាំងវស្សារួចរាល់កាលណា
ពុកនឿយនេសាទ ។
ម៉ែធ្វើការផ្ទះអ្នកម៉ែរូតរះបោកគក់សម្អាត
ដាំបាយដាំទឹកល្ងាចព្រឹកឱហាតប្រឹងមិនឲ្យខាត
ថែជ្រូកមាន់ទា ។
ចំណូលចំណាយចូលតិចជាងចាយគ្រួសារវេទនា
អ្នកម៉ែជួយរកឆ្លៀតយកវេលាទាំងឈឺទាំងជា
ខំប្រឹងជញ្ជាត់ ។
ត្រីល្អទុកលក់បែកពោះសាច់ទក់ទុកកំដរមាត់
កូនចៅមិនដឹងខំប្រឹងស្រែកឃាត់ត្រីល្អជូនគាត់
ម៉ែស្រក់ទឹកភ្នែក ។
ពុកម៉ែផ្តាំថាឲ្យប្រឹងសិក្សាឆ្លងទុក្ខអម្រែក
រៀនសូត្រមធ្យ័តបំបាត់ទឹកភ្នែកផុតលីទូលរែក
អម្រែកជីវិត ។
លោកប្រៀនប្រដៅកូនខុសលោកហៅឲ្យកូនមកជិត
ឲ្យប្រឹងធ្វើការពិចារណ៍រិះគិតបណ្តុះគំនិត
សន្សំសំចៃ ។
ឲ្យកូនធ្វើល្អកាយចិត្តស្មោះសរបវររាល់ថ្ងៃ
វាចាពីរោះកេរ្តិ៍ឈ្មោះថ្លាថ្លៃគុណគាប់តម្លៃ
ថ្កុំថ្កើងខ្ពង់ខ្ពស់ ។
បណ្តាំលោកថ្លៃគោរពយប់ថ្ងៃខ្លឹមសារពីរោះ
កូនប្រណិប័តន៍ពាក្យសត្យខ្ពង់ខ្ពស់ធ្វើតាមមានយស
មានទ្រព្យសក្តា ។
ខ្លួនទីពឹងខ្លួនគោលការណ៍ច្បាប់ក្បួនខ្ជាប់ខ្ជួនសច្ចា
ព្យាយាមតស៊ូឆាប់យូរយ៉ាងណាតាំងចិត្តប្រាថ្នា
សម្រេចជានិច្ច ។
១០កាយគាប់សុភាពស្គាល់ខ្ពស់ស្គាល់ទាបរៀបកុំឲ្យភ្លេច
ទោសទណ្ឌខុសច្បាប់ចៀសឆាប់រំពេចត្រូវលះត្រូវគេច
លះលោភបំពាន ។
១១លះចិត្តទោម្នេញសីលទានពេញលេញស្ងប់ស្ងាត់ជាយាន
លះបាបសាងបុណ្យដឹងគុណត្រូវរៀនរស់គាប់ទ្រព្យមាន
តទៅបរលោក ។

កំណាព្យពេញនិយមបន្ទាប់ ៖ នឹកគុណ និង តបគុណ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *