Friday , April 19 2024

សម្ល

សម្ល គឺជារបៀបធ្វើ ម្ហូបខ្មែរ យ៉ាងដែលស្លោដោយប្រើទឹកច្រើនជាទូទៅគេប្រើឆ្នាំងដើម្បី ស្ងោសម្ល ។ គ្រឿងផ្សំ ដែលគេនិយមយកមកធ្វើ ម្ហូបសម្ល ដូចជា បន្លែ សាច់ ត្រី ។ល។

សម្លមើមត្រាវជាមួយបង្គា – ម្ហូបខ្មែរ

សម្លមើមត្រាវជាមួយបង្គា – ម្ហូបខ្មែរ

សម្លមើមត្រាវជាមួយបង្គា គឺជា អាហារខ្មែរ មួយដែលពេញនិយមមិនថាប្រជាជននៅតាមទីជនបទឬទីប្រជំុជនតែងតែចូលចិត្តគ្រប់ៗគ្នា វាគឺម្ហូបដែលងាយស្រួលចំអិនហើយសាមញថែមទាំងមានរសជាតិឆ្ងាញ់ពិសារ។ ចំណាំ៖ នៅក្នុង​មើមត្រាវ ​មាន​សារធាតុ​សរសៃ ​ដែលវាជួយដល់ការរំលាយ​អាហារ ក៏ដូចជា​រក្សា​ លំនឹង​មាន​ច្រើន​ជាង​ដំឡូង បារាំង​ជិត​៣​ដង​។​បន្ថែម​ពីលើ​នេះ​ទៀត សារធាតុ​សរសៃ​ ក៏​អាច​ធ្វើឱ្យ​អ្នក​ទទួល​ទាន​ឆ្អែត​បានយូរ តែ​មាន​កាឡូរី​តិចតួច​។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លមើមត្រាវជាមួយបង្គា ទឹក៥កែវ មើមត្រាវចិតសំបកនិងកាត់ជាកង់តូចៗចំនួន៧ខាំ បង្គាបកសំបកហើយនិងវះសម្អាតរួចចំនួន២ខាំកន្លះ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ Put taro root and water in a soup pot, cook till taro root tender. ដាក់មើមត្រាវនិងចាក់ទឹកចូលក្នុងឆ្នាំងរួចស្ងោររហូតដល់មើមត្រាវផុយនិងឆ្អិនល្អ ដាក់បង្គាហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ជាលក្ខណៈសាមញតាមគ្រួសារ …

អានបន្ត »

សម្លដំឡូងជ្វាពណ៏ស្វាយ – ម្ហូបខ្មែរ

សម្លដំឡូងជ្វាពណ៏ស្វាយ – ម្ហូបខ្មែរ

សម្លដំឡូងជ្វាពណ៏ស្វាយ គឺធ្វើដំឡូងជ្វាពណ៍ស្វាយមានរសជាតិឆ្ងាញ់និងសំបូរដោយជាតិម្សៅហើយបើផ្សំជាមួយបង្គាវាកាន់តែពិសេសថែមទៀត ហេតុដូចនេះបានជាម្ហូបមួយមុខនេះជាទីពេញនិយមរបស់ប្រជាជនមិនថានៅតាមជនបទឬតាមទីប្រជំុជនឡើយ។ ដំឡូងជ្វា​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ទៅ​ក្នុង​ពពួក​មើម​ដែល​មាន​សារធាតុ​ម្សៅ​ច្រើន មានគុណ​ប្រយោជន៍​ដល់​សុខភាព​។ ដោយ​ដំឡូងជ្វា​ក្នុង​បរិមាណ​១០០​ក្រាម​ផ្តល់​ម្សៅ​ចំនួន​២៥​ក្រាម និង​ផ្តល់​ថាមពល​ដល់​ទៅ​៩០​កាឡូរី ។ លើស​ពី​នេះ​ក៏​នៅ​មាន​សារធាតុ​វីតាមីន និង​រ៉ែ​ខនិជ​យ៉ាងច្រើន​ទៀត ចំណែក​បរិមាណ​ខ្លាញ់​ក៏​មាន​ចំនួន​តិច ឬ​គ្មាន​តែ​ម្តង មាន​ន័យ​ថា​ដំឡូងជ្វា​មាន​សារធាតុ​ម្សៅ​ល្អ​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ទទួលទាន ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លដំឡូងជ្វាពណ៏ស្វាយ បង្គាបកសំបករួចនិងវះសំអាតហើយរួចកិនឲ្យម៉ត់ចំនួន២ខាំកន្លះ អំបិលចំនួនកន្លះស្លាបព្រា ម្រេចចំនួនកន្លះស្លាព្រាតូច ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ទឹកចំនួន៤កែវ ដំឡូងជ្វាពណ៌ស្វាយចំនួន២ផ្លែ ទឹកត្រីចំនួន២ស្លាបព្រា ស្ករសចំនួន១ស្លាបព្រា ជីអង្កាមចំនួន១កូនចានតូចឬមិនដាក់ក៏បានទៅតាមចំណង់ចំណូលចិត្ត របៀបធ្វើ នៅក្នុងកូនចាន ដាក់បង្គា អំបិល ម្រេចនិងស្លឹកខ្ទឹមកូរចូលគ្នាឲ្យស៊ប់ ដាក់ទឹកក្នុងឆ្នាំងរួចដាំរហូតដល់ទឹកពុះ ដាក់ដំឡូងជ្វាចូលទៅក្នុងទឹកដែលកំពុងពុះ កូរឲ្យស៊ប់ហើយចំអិនរហូតដល់ដំឡូងឆ្អិនល្អ ដាក់បង្គាប្រឡាក់គ្រឿងរួចចូលហើយច្របល់ឲ្យល្អរួចចំងិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក ដាក់គ្រឿងដោយដាក់ទឹកត្រីនិងស្ករ ដាក់ខ្លឹកខ្ទឹមនិងជីអង្កាមចូលជាការស្រេច កត់សម្គាល់ ជាទូទៅគេនិយមបរិភោគសម្លដំឡូងជាមួយបាយហើយវាអាហារម្ហូបប្រចាំថ្ងៃដែលសំបូរទៅវិតាមីនគ្រប់ប្រភេទដល់សុខភាព។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ – ម្ហូបខ្មែរ

អានបន្ត »

សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ – ម្ហូបខ្មែរ

សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ – ម្ហូបខ្មែរ

សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ គឺយកផ្លែម្រះញ៉ត់សាច់បង្គាជាមួយត្រាវគឺជាសម្លដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនកម្ពុជា។ សម្លមួយប្រភេទនេះមានរសជាតិល្វីងបន្តិចប៉ុន្តែវានៅតែពេញនិយមសម្រាប់ប្រជាជនកម្ពុជាទូទៅ។​ តាមធម្មជាតិម្រះកាន់តូច កាន់តែល្វីង កាលណាម្រះល្វីងខ្លាំងពេកសូម្បីដែលអ្នកចូលចិត្តម្រះក៏ពិបាកបរិភោគដែរ។ ដើម្បីកាត់បន្ថយជាតិល្វីងរបស់ម្រះ អ្នកត្រូវត្រាំម្រះក្នុងទឹកអំបិលរួចទុកចោលមួយសន្ទុះមុនយកមកដាំស្លរ កាលធ្វើបែបនេះនឹងធ្វើឲ្យជាតិល្វីងរបស់ម្រះនឹងកាត់បន្ថយមួយចំនួនធំ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ បង្គាបកសំបករួចវះសម្អាតនិងកិនឲ្យម៉ត់ចំនួន២ខាំកន្លះ ម្សៅពោតចំនួនកន្លះស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច មីសួរត្រាំទឹកឲ្យទន់រួចកាន់ជាកង់ៗចំនួន១ដុំ ម្រះធំល្មមចំនួន២ផ្លែ ទឹកចំនួន៦កែរ មើមត្រាវកាត់ជាដំុតូចៗចំនួន១មើម ទឹកត្រីចំនួន១ស្លាបព្រា អំបិល១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ម្រេចម៉ត់ចំនួនកន្លះស្លាបព្រា របៀបធ្វើ នៅក្នុងកូនចានលាយបង្គាជាមួយម្សៅពោត ទឹកត្រី ម្រេច  មីសួរនិងខ្ទឹមបារាំងរួចច្របល់ចូលគ្នាឲ្យស៊ប់ហើយលើកទុកម្ខាង កាត់ផ្លែម្រះជាពីររួចហើយខ្វេះយកគ្រាប់និងស្នូរចេញរួចលាងទឹកឲ្យស្អាត ចាប់ផ្តើមញ៉ត់គ្រឿងសាច់បង្គាចូលទៅក្នុងម្រះរួចហើយទុកនៅម្ខាង នៅក្នុងឆ្នាំងធំល្មម ដាក់ម្រះដែលញ៉ត់គ្រឿងរួចជាមួយមើមក្តាតនិងទឹករួចហើយក្របគំរបឆ្នាំងស្ងោររហូតដល់ម្រះផុយនិងឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី អំបិលនិងស្ករ ដាក់ស្លឹកខ្ទឹមដែលហាន់រួចនិងម្រេចជាការស្រេច កត់សម្គាល់ ផ្លែម្រះញ៉ត់សាច់បង្គាជាទូទៅគេនិយមបរិភោគជាមួយបាយហើយវាអាហារម្ហូបប្រចាំថ្ងៃដែលប្រជាជនមិននៅតាមជនបទឬទីក្រុងនិយមចូលចិត្ត។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លផ្ទីក្រហមជាមួយត្រី – ម្ហូបខ្មែរ

អានបន្ត »

សម្លផ្ទីក្រហមជាមួយត្រី – ម្ហូបខ្មែរ

សម្លផ្ទីក្រហមជាមួយត្រី – ម្ហូបខ្មែរ

សម្លផ្ទីក្រហមជាមួយត្រី គឹម្ហូបខ្មែរ មួយប្រភេទដែលងាយស្រួលចំអិនដោយប្រើផ្ក្ទីក្រហមហើយវាមានរស់ជាតិត្រីលាយជាមួយស្លឹកគ្រៃនិងម៉ាំមត្រី។ សម្រាប់មុខម្ហូបមួយនេះយើងប្រើបន្ទះត្រីអណ្តែងដែលគ្មានឆ្អឹងជំនួសឲ្យការត្រីអណ្តែងស្រែដែលជាទូទៅប្រជាជានខ្មែរប្រើសម្រាប់ចំអិននៅតាមផ្ទះ។ បន្ទះសាច់ត្រីអណ្តែងគឺជាសាច់ត្រីអណ្តែងដែលពន្លះយកសាច់ហើយគ្មានជាប់ឆ្អឹង គឺវាមានតម្លៃថោកព្រមទាំងរស់ជាតិឆ្ងាញ់ពិសេស។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លផ្ទីក្រហមជាមួយត្រី ប្រេងឆា១ស្លាបព្រា ខ្ទឹមសចិញ្ចាំមរួចចំនួន២ក្លែប ស្លឹកគ្រៃស្រស់ឬក៏គ្រាមហាន់រួចចំនួនកន្លះកូនចានតូច អង្ករលឺងកិនម៉ត់ចំនួន៣ស្លាបព្រា ម្ទេសចិញ្ចាំចំនួន២ស្លាបព្រាឬដាក់តាមចំណង់ចំណូលចិត្ត ទឹកចំនួន៤កែវ ដំឡូងជ្វាបកសំបកហើយរួចហាន់ជាដុំតូចៗចំនួន១ផ្លែ បន្ទះសាច់ត្រីអណ្តែងចំនួន៥ខាំ ទឹកត្រីចំនួន២ស្លាបព្រា ស្ករសចំនួនកន្លះស្លាបព្រា ម្រេចម៉ត់ចំនួនកន្លះស្លាបព្រាឬដាក់តាមការចូលចិត្ត ម្សៅស៊ុបម៉ាំមឬប្រហុកចំនួន១សា្លបព្រាឬមិនដាក់ក៏បានយោងតាមចំណង់ចំណូលចិត្ត ផ្ទីក្រហមចំនួន១បាច់ប្រហែល១ខាំ លាងសម្អាតឲ្យស្អាត ស្លឹកខ្ទឹមហាន់រួចចំនួន១ស្លាបព្រា របៀបធ្វើ កំដៅឆ្នាំងសម្លឲ្យក្តៅ ពេលឆ្នាំងក្តៅហើយ ដាក់ខ្ទឹមស ស្លឹកគ្រៃ អង្ករលីងកិនម៉ត់និងម្ទេសរួចកូរឱ្យស៊ប់ ចាក់ទឹក ដំឡូងជ្វា ត្រី ស្ងោរហូតដល់ត្រីនិងដំឡូងផុយឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ ម្រេច និងម៉ាំងឬប្រហុក ដាក់ស្លឹកផ្ទីក្រហមហើយបន្តចំអិនប្រហែល១០នាទី ដាក់ស្លឹកខ្ទឹមពីលើជាស្រេច កត់សម្គាល់ សម្លមួយមុខនេះជាទូទៅគេនិយមបរិភោគជាមួយបាយ។ សម្រាប់អ្នកចូលចិត្តហិរអាចថែមម្រេចបាន ហើយសម្រាប់អ្នកមិនចូលចិត្តប្រហុកមិនបាច់ដាក់ក៏បាន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លទំពាំងបារាំងក្តាមស្រែ – ម្ហូបខ្មែរ

អានបន្ត »

សម្លម្នាស់សាច់មាន់ – ម្ហូបខ្មែរ

សម្លម្នាស់សាច់មាន់ – ម្ហូបខ្មែរ

សម្លម្នាស់សាច់មាន់ និងមឹកមានរសជាតិផ្អែមបន្តិចរួមជាមួយរសជាតិសាច់មាន់និងមឹកបន្តិចធ្វើឲ្យសម្លកាន់តែឆ្ងាញ់ពិសារ ជាពិសេសទៅទៀតវាងាយស្រួលចំអិនហើយសំបូរដោយជីវជាតិសំរាប់ទ្រទ្រង់ដល់រាងការ។ ចំណាំ៖ ផ្លែម្នាស់ គឺជាប្រភេទផ្លែឈើ រសជាតិឆ្ងាញ់បំផុត ប្រចាំតំបន់ត្រូពិច ជាយូរមកហើយ។ វាមិនត្រឹមតែ មានរសជាតិខុសប្លែកពីផ្លែឈើដទៃប៉ុណ្ណោះទេ វាក៏ត្រូវបាន គេមើលឃើញពី អត្ថប្រយោជន៍សម្រាប់សុខភាព ដ៏អស្ចារ្យជាច្រើនផងដែរ។ ផ្លែម្នាស់ អាចទទួលទាន ទាំងស្រស់ៗ យកទៅចំអិន និងពិសាជាទឹកផ្លែឈើទៀតផង។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្នាស់សាច់មាន់ ទឹកចំនួន៥កែវ សាច់មាន់កាត់ជាដុំៗចំនួន៨ខាំ ម្នាស់កាត់ជាដុំតូចៗចំនួន១ចំហៀង មឹកហាន់ជាកង់ៗហើយលាងសម្អាតចំនួន២ខាំកន្លះ អំបិលចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាតូច ស្លឹកខ្ទឹម១កូនចានតូច ជីហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាំទឹកក្នុងឆ្នាំងសម្ល ដាក់សាច់មាន់និងម្នាស់ចូលក្នុងឆ្នាំងដែលកំពុងពុះហើយចំអិនរហូតដល់សាច់ផុតឆ្អិនល្អ ដាក់មឹកចូលក្នុងឆ្នាំងសម្លហើយកូរឲ្យស៊ប់ហើយដាំរហូតដល់ទឹកពុះម្តងទៀត ថែមគ្រឿងដោយដាក់អំបិល ស្ករ ទឹកត្រីនិងម្រេច ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច កត់សម្គាល់ សម្លម្នាស់សាច់មាន់គេនិយមបរិភោគជាមួយបាយ វាសម្លដែលមានលក្ខណៈសាមញសម្រាប់ប្រជាជនទូទៅមិនថាតែប្រជាជនតាមជនបទឬនៅតាមទីក្រុងទេ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លទំពាំងបារាំងក្តាមស្រែ – ម្ហូបខ្មែរ

អានបន្ត »

សម្លទំពាំងបារាំងក្តាមស្រែ – ម្ហូបខ្មែរ

សម្លទំពាំងបារាំងក្តាមស្រែ – ម្ហូបខ្មែរ

សម្លទំពាំងបារាំងក្តាមស្រែ គឺជាមុខ ម្ហូបខ្មែរ ពិសេសដែលជាទូទៅគេនិយមចំអិនសម្រាប់តែក្នុងពិសេសសំខាន់់ៗតែប៉ុណ្ណោះដូចជា ពិធីមង្គលការ ការជួបជុំគ្រួសារនិងពិធីបុណ្យផ្សេងៗ។ សម្រាប់មុខម្ហូបប្រភេទនេះប្រជាជនខ្មែរចូលចិត្តប្រើសាច់ក្តាមស្រែពីព្រោះវាមានរសជាតិឆ្ងាញ់និងងាយស្រួលចំអិនផងដែរ។ ចំណាំ៖ ទំពាំងបារាំង ត្រូវបានគេស្គាល់ថាជាបន្លែដ៏ពេញនិយមមួយផងដែរ នៅក្នុងពេលបច្ចុប្បន្ន  ហើយសារតែមានសារធាតុបំប៉នសំខាន់ៗច្រើនមុខ វាជាបន្លែដែលជំនួយសុខភាពបានច្រើនមុខ ជាពិសេសសុខភាពតម្រងនោម និងថ្លើមតែម្តង។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លទំពាំងបារាំងក្តាមស្រែ ខ្ទឹមចិញ្ចាំរួចចំនួន៣ក្លែប ប្រេងឆាចំនួន១ស្លាបព្រា ទឹកស៊ុបមាន់ចំនួន១កំប៉ុង ខ្ទឹមបារាំងហាន់រួចចំនួន១ ទំពាំងបារាំងចំនួន១កំប៉ុង ម្សៅពោតចំនួន២ស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រាតូច ម្រេចចំនួនកន្លះស្លាបព្រាតូច សាច់ក្តាមស្រែចំនួន៥ក្តាម ស៊ុតចំនួន១ ស្លឹកខ្ទឹមចំនួន១កូនចានតូច ជីចំនួន១កូនចានតូច របៀបធ្វើ កំដៅកូនខ្ទះរហូតដល់ក្តៅហើយដាក់ប្រេងឆានិងខ្ទឹមសចូលបន្ទាប់មកលីងរហូតដល់ខ្ទឹមសឡើងពណ៌ត្នោតរួចស្រង់ដាក់ម្ខាង ដាក់ខ្ទឹមបារាំងនិងទឹកស៊ុបមាន់កំប៉ុងចូលឆ្នាំងហើយស្ងោដោយភ្លើងតិចៗ ខណៈកំពុងស្ងោទឹកស៊ុបមាន់ គាស់ទំពាំងបារាំងកំប៉ុងចាក់ទឹកក្នុងកំប៉ុងចូលក្នុងចាន រួចដាក់ម្សៅពោតច្របល់ឲ្យស៊ប់រួចទុកដាក់នៅម្ខាង យកទំពាំងបារាំងពីកំប៉ុងរួចហើយដាក់លើចានទាបហើយចិតទំពាំងបារាំងទៅជាចំណិតស្តើងវែងតូចៗ ដាក់ទំពាំងបារាំងចូលក្នុងឆ្នាំងដែលកំពុងពុះ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ចាក់ទឹកម្សៅពោតចូលក្នុងឆ្នាំងដែលកំពុងពុះហើយដៃម្ខាងទៀតកូរឲ្យស៊ប់ ដាក់សាច់ក្តាមស្រែនិងខ្ទឹមនិងខ្លាញ់រួចកូរឲ្យស៊ប់ វាយស៊ុតដាក់ចូលសម្លដែរកំពុងពុះហើយច្របល់ឲ្យល្អ ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច កត់សម្គាល់ ជាទូទៅសម្លប្រភេទនេះគេនិយមបរិភោគជាមួយបាយហើយនៅក្តៅៗ វាជាមុខម្ហូបដែលគេនិយមក្នុងពិធីសំខាន់ៗ …

អានបន្ត »

សម្លស្ពៃយូឆយជាមួយបង្គា – ម្ហូបខ្មែរ

សម្លស្ពៃយូឆយជាមួយបង្គា – ម្ហូបខ្មែរ

សម្លស្ពៃយូឆយជាមួយបង្គា គឺធ្វើពីបង្គាបំពងជាមួយស្ពៃយូឆយ (yu choy) គឺជាសម្លដ៏ពេញនិមយរបស់ប្រជាជនគ្រប់ទិសទី វាជាមុខម្ហូបដែលងាយស្រួលចំអិននិងមានលក្ខណៈសាមញ ស្ពៃយូឆយ ជាប្រភេទបន្លែបៃតងមួយប្រភេទ ដែលងាយរកទិញ ងាយហូប អាចធ្វើជាមួយម្ហូបសំលឬឆា និង សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ មិនចាញ់បន្លែផ្សេងៗទៀតដែរ។​ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃយូឆយជាមួយបង្គា បង្គាបកសំបករួចហើយចិញ្ចាំឲ្យម៉ត់ចំនួន២ខាំកន្លះ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ស្ករសចំនួន១ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា បើសិនជាដាក់ប្រហុកឬផ្អក់ដាក់ទឹកត្រីតែ១ស្លាបព្រាបានហើយ ម្រេចចំនួន១កូនស្លាបព្រាតូច ទឹកចំនួន៤កែវ ស្លឹកគ្រៃចំនួន១កូនចានតូច ស្ពៃយូឆយកាត់ប្រវែងប្រហែលមួយចំអាមចំនួន៤ខាំកន្លះ ប្រហុកឬផ្អក់ចំនួន១ស្លាបព្រា (មិនបាច់ដាក់ក៏បានប្រសិនអ្នកមិនចូលចិត្ត) អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា របៀបធ្វើ នៅក្នុងកូនចាន លាយច្របល់បង្គាជាមួយស្លឹកខ្ទឹម ស្ករ ទឹកត្រីនិងម្រេចរួចទុកនៅម្ខាង ដាក់ទឹកនិងស្លឹកគ្រៃក្នុងឆ្នាំងសម្លរួចស្ងោររហូតដល់ទឹកពុះ ដាក់ស្ពៃយូឆយចូលក្នុងដែលកំពុងពុះហើយចំអិនរហូតដល់ស្ពៃយូឆយឆ្អិនល្អ ដាក់បង្គាប្រឡាក់គ្រឿងរួចចូលហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាផ្កាឈូក ដាក់ប្រហុកឬផ្អក់និងអង្ករលីងកិនម៉ត់(មិនបាច់ក៏បានប្រសិនអ្នកមិនចូលចិត្តប្រហុកឬផ្អក់ កត់សម្គាល់ ជាទូទៅសម្លប្រភេទនេះគេនិយមបរិភោគជាមួយបាយ ជាលក្ខណៈសាមញតាមគ្រួសារ វាងាយស្រួលចំអិននិងមានសារៈប្រយោជន៍ច្រើនដល់រាងកាយ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃយូឆយជាមួយប្រហិតបង្គា – ម្ហូបខ្មែរ

អានបន្ត »

សម្លស្ពៃយូឆយជាមួយប្រហិតបង្គា – ម្ហូបខ្មែរ

សម្លស្ពៃយូឆយជាមួយប្រហិតបង្គា – ម្ហូបខ្មែរ

សម្លស្ពៃយូឆយជាមួយប្រហិតបង្គា គឺចម្អិនដោយប្រហិតសាច់បង្គាជាមួយស្ពៃយូឆយ (yu choy) ជាមួយមើមត្រាវគឺជាម្ហូបមួយមុខដែលសាមញនិងងាយស្រួលចំអិន។ ស្ពៃយូឆយ ជាប្រភេទបន្លែបៃតងមួយប្រភេទ ដែលងាយរកទិញ ងាយហូប អាចធ្វើជាមួយម្ហូបសំលឬឆា និង សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ មិនចាញ់បន្លែផ្សេងៗទៀតដែរ។​ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃយូឆយជាមួយប្រហិតបង្គា បង្គាបកសំបករួចហើយវះសម្អាតហើយចំនួន៤ខាំកន្លះ អំបិលចំនួនកន្លះស្លាបព្រាតូច ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមចំនួន១កូនចានតូច មើមត្រាវកាត់ជាកង់តូចៗចំនួន១ ទឹកចំនួន៤កែវ ស្ពៃយូឆយកាត់ឫសចេញនិងកាត់ជាកង់ប្រវែងប្រហែលមួយចំអាមចំនួន៩ខាំ ស្ករចំនួនកន្លះស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា របៀបធ្វើ នៅក្នុងកូនចាន ដាក់បង្គាកិនម៉ត់ជាមួយអំបិល ម្រេចនិងស្លឹកខ្ទឹមច្របល់ចូលគ្នាឲ្យស៊ប់ ជាទូទៅគេនិយមប្រើដៃដើម្បីច្របាច់ធ្វើជាដំុប្រហិត នៅពេលធ្វើជាប្រហិតរួចរាល់ហើយយកទុកនៅម្ខាង ដាក់មើមត្រាវនិងទឹកចូលក្នុងសម្លហើយចំអិនរហូតដល់មើមត្រាវផុយឆ្អិនល្អ ដាក់ប្រហិតបង្គាចូលទៅក្នុងឆ្នាំងសម្លជាមួយស្ពៃយូឆយហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាផ្កាឈូក ថែមគ្រឿងដោយដាក់ស្ករនិងទឹកត្រី ដាក់ស្លឹកខ្ទឹមជាករស្រេច កត់សម្គាល់ ជាទូទៅសម្លប្រភេទនេះគេនិយមបរិភោគជាមួយបាយ ជាលក្ខណៈសាមញតាមគ្រួសារ វាងាយស្រួលចំអិននិងមានសារៈប្រយោជន៍ច្រើនដល់រាងកាយ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លននោងជាមួយបង្គា – ម្ហូបខ្មែរ

អានបន្ត »

សម្លននោងជាមួយបង្គា – ម្ហូបខ្មែរ

សម្លននោងជាមួយបង្គា – ម្ហូបខ្មែរ

សម្លននោងជាមួយបង្គា គឺធ្វើពីននោងគឺបន្លែមួយប្រភេទដែលប្រជាជនខ្មែរចូលចិត្តដាំតាំងពីយូរលង់ណាស់មកហើយ វាមានរាងដូចផ្លែត្រសក់ប៉ុន្តែវាធំជាងបន្តិចហើយវា​ងាយស្រួល​ដាំ​ ហើយ​ឆាប់​ទទួលបាន​ផល​ផងដែរ​។​ក្នុងនោះ​ផ្លែ​ននោង​មាន​ច្រើន​ប្រភេទ​ណាស់​ ហើយវាមាន​អត្ថប្រយោជន៏ដូចជា​៖ វាជួយ​ព្យាបាល​ជំងឺ​ក្អក បើ​អ្នក​ឈឺ​សរសៃ អ្នក​អាច​យក​វា​ទៅ​ច្របាច់​យក​ទឹក បន្ទាប់មក យក​ទៅ​កម្តៅ ដើម្បី​យក​ទឹក​វា​មក​ផឹក​កុំឲ្យ​លើសពី ១០០ មី​លី​លីត្រ ក្នុង​មួយ​ថ្ងៃ​។​ ក្រោយ​ពេល​អ្នក​សម្រាលកូន​រួច អ្នក​គ្មាន​ទឹកដោះ​ឱ្យ​កូនបៅ អ្នក​អាច​យក​ជើង​ជ្រូក ទៅ​ដាំ​ជាមួយ​ននោង​បាន នោះ​អ្នក​នឹង​មាន​ទឹកដោះ​ឱ្យ​កូន​បៅ​។​ បើសិន​ជា​អ្នក​ឈឺ​បំពង់ក អ្នក​អាច​យក​វា​ច្របាច់​យក​ទឹក បន្ទាប់មក លាយ​ជាមួយ​ស្ករ អ្នក​អាច​ផឹក​មួយថ្ងៃ មួយ​ស្លាបព្រា​។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លននោងជាមួយបង្គា បង្គាដែលបកសំបករួចហើយវះសម្អាតហើយចំនួន២ខាំកន្លះ អំបិលចំនួនកន្លះស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ទឹក៤កែវ ននោងបកសំបករួចហើយហាន់ជាកង់ៗតូចចំនួន៩ខាំ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ស៊ុតក្រឡុកចំនួន១ របៀបធ្វើ នៅក្នុងកូនចាន ដាក់បង្គានិងអំបិល ម្រេចនិងស្លឹកខ្ទឹមច្របល់ចូលគ្នាឲ្យស៊ប់រួចទុកម្ខាង ចាក់ទឹកចូលឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ ដាក់ននោងហើយចំអិនរហូតននោងទន់ឆ្អិនល្អ ដាក់បង្គាដែលគ្រឿងស្រាប់ហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក ថែមគ្រឿងដោយដាក់ទឹកត្រីនិងស្ករ ដាក់សុ៊តចូលក្នុងទឹកដែលកំពុងពុះហើយកូរស៊ុតឲ្យបែកស៊ប់ កត់សម្គាល់ ជាទូទៅគេនិយមបរិភោគជាមួយបាយហើយវាជាអាហារដ៏សាមញប្រចាំថ្ងៃដែលប្រជាជនមិននៅតាមជនបទឬទីក្រុងនិយមចូលចិត្ត។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ – …

អានបន្ត »

សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ គឺជា ម្ហូបខ្មែរ ពិសេសម្យ៉ាងដែលជនជាតិខ្មែរចូលចិត្តចំអិនសម្រាប់កម្មវិធីសំខាន់ៗ វាមានរសជាតិប្លែកហើយឆ្ងាញ់ពិសារដែលប្រជាជានគ្រប់ទិសទីស្ទើរតែគ្នាចូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃក្តោបសាច់ជ្រូកចិញ្ចាំ ស្ពៃក្តោបមួយចំហៀង ស្លឹកខ្ទឹមរក្សាទុកដើមនៅវែងៗដើម្បីធ្វើជាចំណងប្រហែល២០សន្លឹក ទឹកដែលអាចលិចស្ពៃក្តោប សាច់ជ្រូកចិញ្ចាំ៥ខាំ ទឹកត្រី១ស្លាបព្រា ស្ករ១ស្លាបព្រា ម្រេច១ស្លាបព្រាកាហ្វេ តាំងហ៊ុន១កញ្ចប់ ស្លឹកខ្ទឹមហាន់រួចចំនួន១បាច់ ទឹកស៊ុបមាន់កំប៉ុង២កំប៉ុង ទឹក២កែវ អំបិល១ស្លាបព្រាកាហ្វេ របៀបធ្វើ ដាក់ស្ពៃក្តោបនិងស្លឹកខ្ទឹមចូលក្នុងឆ្នាំងធំមួយដោយដាក់ទឹកលិចស្ពៃក្តោបហើយក្របគំរបឆ្នាំងរួចស្ងោររហូតដល់ទឹកពុះបន្ទាប់មកស្រង់ស្ពៃទុកម្ខាង ក្នុងចានធំ​ ច្របល់សាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី ស្ករ ម្រេច តាំងហ៊ុននិងស្លឹកខ្ទឹមបញ្ចូលគ្នារួចលើកទុកម្ខាង បកសន្លឹកស្ពៃក្តោបដាក់លើជ្រុញរួចយកស្លាបព្រាដួសសាច់ជ្រូកចិញ្ចាំដាក់ពីលើហើយរំុវាឲ្យជាប់ដូចកួង បន្ទាប់មកយកស្លឹកខ្ទឹមមកចងស្ពៃក្តោបដែររុំរួចឲ្យជាប់​ បន្តធ្វើរហូតដល់អស់សាច់ជ្រូកចិញ្ចាំប្រហែល១៥ដុំ ដាក់ស្ពៃក្តោបរុំរួចចូលក្នុងឆ្នាំងសម្លដែលបានម្សៅស៊ុបមាន់រួចក្របគំរបស្ងោរប្រហែល៤០នាទី ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាជាម្ហូបដែលសាមញហើយងាយស្រួលចំអិនសម្រាប់បរិភោគជាប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្រះសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

អានបន្ត »