Thursday , April 18 2024

សម្លមើមត្រាវជាមួយបង្គា – ម្ហូបខ្មែរ

សម្លមើមត្រាវជាមួយបង្គា គឺជា អាហារខ្មែរ មួយដែលពេញនិយមមិនថាប្រជាជននៅតាមទីជនបទឬទីប្រជំុជនតែងតែចូលចិត្តគ្រប់ៗគ្នា វាគឺម្ហូបដែលងាយស្រួលចំអិនហើយសាមញថែមទាំងមានរសជាតិឆ្ងាញ់ពិសារ។

សម្លមើមត្រាវជាមួយបង្គា – ម្ហូបខ្មែរ

ចំណាំ៖ នៅក្នុង​មើមត្រាវ ​មាន​សារធាតុ​សរសៃ ​ដែលវាជួយដល់ការរំលាយ​អាហារ ក៏ដូចជា​រក្សា​ លំនឹង​មាន​ច្រើន​ជាង​ដំឡូង បារាំង​ជិត​៣​ដង​។​បន្ថែម​ពីលើ​នេះ​ទៀត សារធាតុ​សរសៃ​ ក៏​អាច​ធ្វើឱ្យ​អ្នក​ទទួល​ទាន​ឆ្អែត​បានយូរ តែ​មាន​កាឡូរី​តិចតួច​។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លមើមត្រាវជាមួយបង្គា

  1. ទឹក៥កែវ
  2. មើមត្រាវចិតសំបកនិងកាត់ជាកង់តូចៗចំនួន៧ខាំ
  3. បង្គាបកសំបកហើយនិងវះសម្អាតរួចចំនួន២ខាំកន្លះ
  4. ទឹកត្រីចំនួន២ស្លាបព្រា
  5. ស្ករចំនួន១ស្លាបព្រា
  6. អំបិលចំនួនកន្លះស្លាបព្រា
  7. ម្រេចចំនួនកន្លះស្លាបព្រាតូច
  8. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. Put taro root and water in a soup pot, cook till taro root tender.
  2. ដាក់មើមត្រាវនិងចាក់ទឹកចូលក្នុងឆ្នាំងរួចស្ងោររហូតដល់មើមត្រាវផុយនិងឆ្អិនល្អ
  3. ដាក់បង្គាហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  5. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ជាលក្ខណៈសាមញតាមគ្រួសារ វាងាយស្រួលចំអិននិងមានសារៈប្រយោជន៍ច្រើនដល់រាងកាយ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លដំឡូងជ្វាពណ៏ស្វាយ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *