Thursday , March 28 2024

សម្លផ្ទីក្រហមជាមួយត្រី – ម្ហូបខ្មែរ

សម្លផ្ទីក្រហមជាមួយត្រី គឹម្ហូបខ្មែរ មួយប្រភេទដែលងាយស្រួលចំអិនដោយប្រើផ្ក្ទីក្រហមហើយវាមានរស់ជាតិត្រីលាយជាមួយស្លឹកគ្រៃនិងម៉ាំមត្រី។

សម្លផ្ទីក្រហមជាមួយត្រី – ម្ហូបខ្មែរ

សម្រាប់មុខម្ហូបមួយនេះយើងប្រើបន្ទះត្រីអណ្តែងដែលគ្មានឆ្អឹងជំនួសឲ្យការត្រីអណ្តែងស្រែដែលជាទូទៅប្រជាជានខ្មែរប្រើសម្រាប់ចំអិននៅតាមផ្ទះ។ បន្ទះសាច់ត្រីអណ្តែងគឺជាសាច់ត្រីអណ្តែងដែលពន្លះយកសាច់ហើយគ្មានជាប់ឆ្អឹង គឺវាមានតម្លៃថោកព្រមទាំងរស់ជាតិឆ្ងាញ់ពិសេស។

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លផ្ទីក្រហមជាមួយត្រី

  1. ប្រេងឆា១ស្លាបព្រា
  2. ខ្ទឹមសចិញ្ចាំមរួចចំនួន២ក្លែប
  3. ស្លឹកគ្រៃស្រស់ឬក៏គ្រាមហាន់រួចចំនួនកន្លះកូនចានតូច
  4. អង្ករលឺងកិនម៉ត់ចំនួន៣ស្លាបព្រា
  5. ម្ទេសចិញ្ចាំចំនួន២ស្លាបព្រាឬដាក់តាមចំណង់ចំណូលចិត្ត
  6. ទឹកចំនួន៤កែវ
  7. ដំឡូងជ្វាបកសំបកហើយរួចហាន់ជាដុំតូចៗចំនួន១ផ្លែ
  8. បន្ទះសាច់ត្រីអណ្តែងចំនួន៥ខាំ
  9. ទឹកត្រីចំនួន២ស្លាបព្រា
  10. ស្ករសចំនួនកន្លះស្លាបព្រា
  11. ម្រេចម៉ត់ចំនួនកន្លះស្លាបព្រាឬដាក់តាមការចូលចិត្ត
  12. ម្សៅស៊ុបម៉ាំមឬប្រហុកចំនួន១សា្លបព្រាឬមិនដាក់ក៏បានយោងតាមចំណង់ចំណូលចិត្ត
  13. ផ្ទីក្រហមចំនួន១បាច់ប្រហែល១ខាំ លាងសម្អាតឲ្យស្អាត
  14. ស្លឹកខ្ទឹមហាន់រួចចំនួន១ស្លាបព្រា

របៀបធ្វើ

  1. កំដៅឆ្នាំងសម្លឲ្យក្តៅ
  2. ពេលឆ្នាំងក្តៅហើយ ដាក់ខ្ទឹមស ស្លឹកគ្រៃ អង្ករលីងកិនម៉ត់និងម្ទេសរួចកូរឱ្យស៊ប់
  3. ចាក់ទឹក ដំឡូងជ្វា ត្រី ស្ងោរហូតដល់ត្រីនិងដំឡូងផុយឆ្អិនល្អ
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ ម្រេច និងម៉ាំងឬប្រហុក
  5. ដាក់ស្លឹកផ្ទីក្រហមហើយបន្តចំអិនប្រហែល១០នាទី
  6. ដាក់ស្លឹកខ្ទឹមពីលើជាស្រេច

កត់សម្គាល់

សម្លមួយមុខនេះជាទូទៅគេនិយមបរិភោគជាមួយបាយ។ សម្រាប់អ្នកចូលចិត្តហិរអាចថែមម្រេចបាន ហើយសម្រាប់អ្នកមិនចូលចិត្តប្រហុកមិនបាច់ដាក់ក៏បាន។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លទំពាំងបារាំងក្តាមស្រែ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *