Thursday , March 28 2024

សម្ល

សម្ល គឺជារបៀបធ្វើ ម្ហូបខ្មែរ យ៉ាងដែលស្លោដោយប្រើទឹកច្រើនជាទូទៅគេប្រើឆ្នាំងដើម្បី ស្ងោសម្ល ។ គ្រឿងផ្សំ ដែលគេនិយមយកមកធ្វើ ម្ហូបសម្ល ដូចជា បន្លែ សាច់ ត្រី ។ល។

សម្លត្រយូងចេកសាច់មាន់ – ម្ហូបខ្មែរ

សម្លត្រយូងចេកសាច់មាន់ – ម្ហូបខ្មែរ

សម្លត្រយូងចេកសាច់មាន់ ជាមួយខ្ទិះដូងគឺជាមុខ ម្ហូបខ្មែរ មួយមុខសាមញហើយប្លែកដែលប្រជាជនចូលចិត្តចម្អិនជាអាហារប្រចាំថ្ងៃ។ ចំណាំ៖ ត្រយូងចេក មាន​ផ្ទុក​ទៅដោយ​ជាតិ​ដែក​។ ជាតិ​ដែក គឺជា​សារធាតុ​រ៉ែ​ដែល​ចាំបាច់ សម្រាប់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។ ដូច្នេះ ការ​ញ៉ាំ​ត្រយូងចេក អាច​ទប់ស្កាត់ និង​ព្យាបាល​បញ្ហា​ខ្វះ​គ្រាប់​ឈាម​បាន​។​ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រយូងចេកសាច់មាន់ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួ៤ក្លែប ខ្ទឹមបារាំងតូចល្មមហាន់ជាបន្ទះៗចំនួន១ផ្លែ សាច់មាន់កាត់ជាដុំតូចៗចំនួន 0.5 kg ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ខ្ទិះដូងចំនួនកន្លះកែវ ទឹកចំនួន២កែវ ត្រយូងចេកអាចយកផ្កាចេកចេញបានកាត់ជាដុំៗចំនួន១ ស្លឹកគ្រៃកាត់ប្រវែងប្រហែល១ចំអាមចំនួន១បាច់ ស្លឹកក្រូចសើចំនួន២សន្លឹក ម្ទេសហាន់ចំនួន៤ផ្លែឬអាចដាក់តាមចំណង់ចំណូលចិត្ត ប្រហុកចំនួន១ស្លាបព្រា របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងសម្លឆ្អិនហើយ​ ដាក់ប្រេងឆា ខ្ទឹមស​ខ្ទឹមបារាំងនិងសាច់មាន់ចូលរួចកូរឱ្យស៊ប់ ដាក់ទឹកត្រី ស្ករ ម្រេច ខ្ទិះដូងនិងទឹកចូលរួចច្របល់ឱ្យស៊ប់ ដាក់ត្រយូងចេក ស្លឹកគ្រៃ ស្លឹកក្រូចសើចនិងម្ទេសចូលហើយស្លោរហូតដល់សាច់ឆ្អិនល្អ ថែមគ្រឿងដោយដាក់ប្រហុកចូលជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លងាំង៉ូវមាន់ …

អានបន្ត »

សម្លងាំង៉ូវមាន់ – ម្ហូបខ្មែរ

សម្លងាំង៉ូវមាន់ – ម្ហូបខ្មែរ

សម្លងាំង៉ូវមាន់ គឺជាមុខ ម្ហូបខ្មែរ ដ៏សាមញនិងងាយស្រួលចម្អិនបំផុត ប្រជាជននៅតាមជនបទតែងតែនិយមស្លសម្លនេះដើម្បីបរិភោគប្រចាំថ្ងៃព្រោះវាមានឱជារសឆ្ងាញ់និងងាយស្រួលក្នុងការស្វែងរកគ្រឿងផ្សំ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លងាំង៉ូវមាន់ សាច់មាន់កាត់ជាដុំៗចំនួន១ចំហៀង ង៉ាំមង៉ូវកាត់ជាពីរចំនួន១ ខ្ទឹមសចំនួន៤ក្លែប ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១ចំហៀង ទឹកចំនួន៥កែវ ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច របៀបធ្វើ ដាក់សាច់មាន់ ងាំង៉ូវ ខ្ទឹមស ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្ល ស្ងោរហូតដល់សាច់ឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹក ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមចូលជាការស្រេ កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្លឹកងុបសាច់ជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លស្លឹកងុបសាច់ជ្រូក – ម្ហូបខ្មែរ

សម្លស្លឹកងុបសាច់ជ្រូក – ម្ហូបខ្មែរ

សម្លស្លឹកងុបសាច់ជ្រូក គឺមុខ ម្ហូបខ្មែរ ងាយស្រួលចម្អិននិងរសជាតិឆ្ងាញ់ពិសេស ជាទូទៅប្រជាជននៅតាមជនបទតែងតែស្លសម្លនេះជាមួយសាច់ដែលពួកគេចាប់បានតាមវាលស្រែ ដូចជាត្រី អន្ទង់ ក្តាមជាដើម​ ហើយគេតែងតែប្រើទំពាំងស្រស់ក្នុងការចម្អិន សម្រាប់អ្នកចូលចិត្តប្រហិកក៏អាចដាក់បានដែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្លឹកងុបសាច់ជ្រូក សាច់ជ្រូកសុទ្ធកាត់ជាដុំតូចៗចំនួន 0.6 kg ស្លឹកគ្រៃកាត់ប្រវែងប្រហែលមួយចំអាមចំនួន១គុម្ព ទឹកចំនួន៦កែវ ទំពាំងស្រស់កាត់ជាដុំចំនួន១ ស្លឹកង៉ុបលាងសម្អាតរួចចំនួន 0.45 kg អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់សាច់ ស្លឹកគ្រៃនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់សាច់ឆ្អិនបន្ទាប់មកយកស្លឹកគ្រៃចេញពីសម្ល ដាក់ទំពាំងចូលក្នុងសម្លដែលកំពុងពុះបន្តស្ងោរហូតដល់ទំពាំងទន់ល្អ ដាក់ស្លឹកងុបនិងអង្ករលីងកិនម៉ត់ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លទំពាំងដំឡូងសាច់ជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លទំពាំងដំឡូងសាច់ជ្រូក – ម្ហូបខ្មែរ

សម្លទំពាំងដំឡូងសាច់ជ្រូក – ម្ហូបខ្មែរ

សម្លទំពាំងដំឡូងសាច់ជ្រូក និងដំឡូងមីគឺជាមុខ ម្ហូបខ្មែរ ម៉្យាងដែលមានរសជាតិពិសេសនិងងាយស្រួលចម្អិន ហើយវាសំបូរដោយសារធាតុសំខាន់ជាច្រើនមុខដែលមានប្រយោជន៍ដើម្បីទ្រទ្រង់រាងកាយ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លទំពាំងដំឡូងសាច់ជ្រូក ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន 0.45 kg ទំពាំងកំប៉ុងចំនួន១កំប៉ុងឬទំពាំងស្រស់ក៏បាន ដំឡូងមីកាត់ជាដុំចំនួន 0.45 kg ខ្ទឹមបារាំងហាន់ស្តើងចំនួន១ ទឹកចំនួន៥កែវ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ជីរណាហាន់រួចចំនួន១កូនចាន របៀបធ្វើ ដាក់ឆ្អឹងជំនីជ្រូក ទំពាំង ដំឡូងមី ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ឆ្អឹងជំនីនិងដំឡូងមីឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកជីរណាហាន់រួចជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លទំពាំងឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លទំពាំងឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លទំពាំងឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លទំពាំងឆ្អឹងជំនីជ្រូក គឺជា សម្លខ្មែរ មួយមុខនេះស្លឡើងពីសាច់ជ្រូកនិងទំពាំងហើយវាមានរសជាតិឆ្ងាញ់ពិសេសម្យ៉ាងព្រមទាំងងាយស្រួលចម្អិនទៀតផង ជាទូទៅគេនិយមប្រើទំពាំងស្រស់ក្នុងការស្លសម្លនេះ។ ទំពាំង​គឺជា​អាហារ​ដែល​មាន​ប្រភព និង​ត្រូវ​បាន​គេ​បរិភោគ​នៅ​តាម​បណ្តា​ប្រទេស​អាស៊ី​ជា​ច្រើន ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ថ្មី​ៗ​នេះ​វា​ក៏​មាន​តម្រូវការ​ជា​ច្រើន​នៅ​បណ្តា​ប្រទេស​លោក​ខាងលិច​ផង​ដែរ ។ ទំពាំង​ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​របស់​វា ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លទំពាំងឆ្អឹងជំនីជ្រូក ទឹកចំនួន៤កែរ ឆ្អឹងជំនីជ្រូកកាត់ជាកង់ៗចំនួន 0.25 kg ទំពាំងហាន់ជាបន្ទះស្តើងៗចំនួន 0.45 kg ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចំនួន១កូនចានតូច របៀបធ្វើ ដាំទឹកក្នុងឆ្នាំងសម្ល ពេលទឹកពុះដាក់សាច់ជ្រូកនិងទំពាំងចូលហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្លឹកម៉ាឡាបាសាច់ជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លស្លឹកម៉ាឡាបាសាច់ជ្រូក – ម្ហូបខ្មែរ

សម្លស្លឹកម៉ាឡាបាសាច់ជ្រូក – ម្ហូបខ្មែរ

សម្លស្លឹកម៉ាឡាបាសាច់ជ្រូក ចិញ្ចាំត្រូវបានពេញនិយមសម្រាប់ប្រជាជនមិននៅតាមជនបទឬទីក្រុងទេ វាសំបូរដោយជីវជាតិនិងវិតាមីនជាច្រើនមុខសម្រាប់ទ្រទ្រង់រាងកាយ ជាពិសេសទៅទៀតវាមានរសជាតិឆ្ងាញ់និងងាយស្រួលចម្អិន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្លឹកម៉ាឡាបាសាច់ជ្រូក សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១សា្លបព្រាកាហ្វេ ស្លឹកខ្ទឹមចំនួនហាន់រួចចំនួន១កូនចានតូច ទឹកចំនួន៤កែវ ដំឡូងចិតសំបកចេញរួចកាត់ជាដុំចំនួន២ ស្លឹកម៉ាឡាបា (malabar spinach) ចំនួន 0.9 kg អំបិលចំនួន១ស្លាបព្រាកាហ្វេ របៀបធ្វើ ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំនិងទឹកត្រី ស្ករ ម្រេចនិងខ្ទឹមបារាំងរួចលើកទុកម្ខាង ដាក់ទឹកចូលក្នុងឆ្នាំងសម្លហើយចម្អិនរហូតដល់ទឹកពុះ យកស្លាបព្រាមកពូតសាច់ជ្រូកចិញ្ចាំដើម្បីធើ្វប្រហិត បន្ទាប់មកដាក់ចូលឆ្នាំងដែលទឹកកំពុងពុះ បន្តធ្វើរហូតដល់ទាល់តែអស់សាច់ចិញ្ចាំ ដាក់ដំឡូងចូលហើយស្ងោរហូតដល់ដំឡូងឆ្អិនល្អ ដាក់ស្លឹក ម៉ាឡាបា (malabar spinach) ចូលរួចកូរឱ្យស៊ប់ហើយបន្តស្ងោរហូតដល់ទឹកពុះម្តងទៀត ថែមគ្រឿងដោយដាក់ទឹកត្រីនិងអំបិល ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្លឹកម៉ាឡាបាសាច់ជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លស្ពៃខៀវសាច់ជ្រូកខ្វៃ – ម្ហូបខ្មែរ

សម្លស្ពៃខៀវសាច់ជ្រូកខ្វៃ – ម្ហូបខ្មែរ

សម្លស្ពៃខៀវសាច់ជ្រូកខ្វៃ គឺជាមុខ ម្ហូបខ្មែរ ដែលសាមញនិងងាយស្រួលចម្អិន ជាទូទៅប្រជាជនខ្មែរតែងតែយកសាច់ខ្វៃដែលនៅសល់ក្រោយកម្មវីធីធំៗមកចម្អិនស្លជាមុខម្ហូបថ្មីសម្រាប់បរិភោគ គេអាចចម្អិនសម្លមួយមុខនេះដោយយកស្ពៃខៀវស្លជាមួយសាច់ជ្រូកខ្វៃ ទាខ្វៃឬមាន់ខ្វៃក៏បាន វាមានរសជាតិឆ្ងាញ់ដូចគ្នា។ ស្ពៃខៀវឬស្ពៃខ្មៅគឺជាប្រភេទដំណាំបន្លែម៉្យាងដែលមានគុណប្រយោជន៍ជាច្រើនសម្រាប់មនុស្សហើយគេអាចស្ពៃខៀវទៅបរិភោគជាបន្លែឬយកទៅស្លជាសម្លក៏បាន។ ក្រៅពីនេះគេក៏អាចយកស្ពៃខៀវនេះទៅជ្រក់ធ្វើស្ពៃជ្រក់ដើម្បីរក្សាទុកបរិភោគនៅពេលក្រោយ មិនតែប៉ុណ្ណោះស្ពៃខៀវសំបូរដោយវិតាមីនច្រើនប្រភេទសម្រាប់ទ្រទ្រង់សុខភាពមនុស្ស។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃខៀវសាច់ជ្រូកខ្វៃ ទឹកស៊ុបមាន់កំប៉ុងចំនួន១កំប៉ុងឬដុំស៊ុបខ្នរមាន់ចំនួន២ដុំ ទឹកចំនួន២កែវ ជ្រូកខ្វៃឬទាខ្វៃឬក៏មាន់ខ្វៃក៏បានចំនួន 0.5 kg ស្ពៃខៀវកាត់ប្រវែងជិតមួយចំអាមចំនួន 0.5 kg ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់ដុំខ្នរស៊ុបមាន់ ទឹកនិងសាច់ជ្រូកខ្វៃចូលក្នុងសម្លហើយស្ងោរហូតដល់ទឹកពុះ ដាក់ស្ពៃខៀវចូលរួចច្របល់ឱ្យស៊ប់ហើយបន្តស្ងោរហូតដល់ទឹកពុះ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លផ្លែស៊ូសាច់មាន់ – ម្ហូបខ្មែរ

អានបន្ត »

សម្លផ្លែស៊ូសាច់មាន់ – ម្ហូបខ្មែរ

សម្លផ្លែស៊ូសាច់មាន់ – ម្ហូបខ្មែរ

សម្លផ្លែស៊ូសាច់មាន់ គឺមុខ ម្ហូបខ្មែរ ដែលងាយស្រួលចម្អិនហើយមានឱជារសឆ្ងាញ់ពិសេសដែលប្រជាជនទូទៅចូលចិត្តចម្អិនសម្រាប់បរិភោគប្រចាំថ្ងៃ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លផ្លែស៊ូសាច់មាន់ ទឹកចំនួន៤កែវ សាច់មាន់កាត់ជាដុំចំនួន 0.5 kg ខ្ទឹមបារាំងហាន់ជាបន្ទះចំនួន១ ផ្លែស៊ូចិតសំបករួចហាន់ជាដុំចំនួន២ផ្លែ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់ទឹកចូលឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ ដាក់សាច់មាន់និងខ្ទឹមបារាំងចូលក្នុងទឹកដែលកំពុងពុះរួចស្ងោរហូតដល់សាច់ឆ្អិនល្អ ដាក់ផ្លែស៊ូចូលរួចបន្តស្លោរហូតដល់ទឹកពុះម្តងទៀត ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លសាច់មាន់ស្លឹកម្រះ – ម្ហូបខ្មែរ

អានបន្ត »

សម្លសាច់មាន់ស្លឹកម្រះ – ម្ហូបខ្មែរ

សម្លសាច់មាន់ស្លឹកម្រះ – ម្ហូបខ្មែរ

សម្លសាច់មាន់ស្លឹកម្រះ គឺជាមុខ ម្ហូបខ្មែរ មួយមុខដែលប្លែកដែលប្រជាជនភាគច្រើនមិនសូវស្គាល់ទេ ភាគច្រើនម្ហូបមួយមុខនេះត្រូវបានគេនិយមចម្អិននៅតែទីជនបទតែប៉ុណ្ណោះ វាមានរសជាតិល្វីងបន្តិចប៉ុន្តែវមានរសជាតិឆ្ងាញ់ម្យ៉ាងហើយវាងាយស្រួលចម្អិនទៀត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លសាច់មាន់ស្លឹកម្រះ ទឹកចំនួន៤កែវ សាច់មាន់កាត់ជាដុំចំនួន 0.5 kg ដើមម្រះកាត់ប្រវែងប្រហែល១ចំអាមចំនួន 0.5 kg ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហានចំនួន១កូនចានតូច របៀបធ្វើ ចាក់ទឹកចូលឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ ដាក់សាច់មាន់ចូលក្នុងទឹកដែលកំពុងពុះរួចស្ងោរហូតដល់សាច់ឆ្អិនល្អ ដាក់ដើមនិងស្លឹកម្រះចូល ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេចរួចកូរឱ្យស៊ប់ ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរសាច់មាន់មើមឈូក – ម្ហូបខ្មែរ

អានបន្ត »

សម្លម្ជូរសាច់មាន់មើមឈូក – ម្ហូបខ្មែរ

សម្លម្ជូរសាច់មាន់មើមឈូក – ម្ហូបខ្មែរ

សម្លម្ជូរសាច់មាន់មើមឈូក គឺជា អាហារខ្មែរ ដែលប្រជាជនតាមជនបទនិយមចម្អិនបរិភោគប្រចាំថ្ងៃ វាជាមុខម្ហូបដែលសាមញ ងាយស្រួលចម្អិននិងមានរសជាតិឆ្ងាញ់ពិសេស។ នៅព្រះពុទ្ធសាសនាផ្កាឈូកគឺតំណាងនូវភាពបរិសុទ្ធ ប្រជាជនខ្មែរជាអ្នកគោរពព្រះពុទ្ធសាសនាតែងតែយកផ្កាឈូកទៅថ្វាយព្រះ។ ដើមឈូកដុះចេញពីដីល្បាប់ហើយស្លឹកនិងផ្ការបស់វាស្អាតគួរឱ្យទាក់ទាញណាស់ ចំណែកឯមើមឈូក ក្រអៅឈូក​ គ្រាប់ឈូកផ្តល់សារប្រយោជន៏ជាច្រើនយ៉ាងដល់សុខភាព។ គេអាចយក​មើមឈូក គ្រាប់ឈូកនិង ក្រអៅទៅចម្អិនជាម្ហូបអាហារឬក៏ទៅផ្សំជាឱសថក៏បាន ចំណែកឯស្លឹកឈូកគេអាចប្រើវាសម្រាប់ខ្ចប់ត្រី សាច់និងរបស់ផ្សេងៗទៀត រីឯគ្រាប់ឈូកស្រស់វិញគេពិសារជាបង្អែមក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរសាច់មាន់មើមឈូក ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ស្តើងចំនួន៤ក្លែប ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច សាច់មាន់កាត់ជាដុំតូចៗចំនួន 0.5 kg អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ទឹកចំនួន៤កែវ ស្លឹកក្រូចសើចចំនួន២សន្លឹក ទឹកអំពិលទុំចំនួន២ស្លាបព្រា ស្ករចំនួន២ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា មើមឈូកហាន់ជាបន្ទះស្តើងៗចំនួន៨ដើម ប៉េងប៉ោះហាន់ជាបន្ទះៗចំនួន១ ស្លឹកខ្ទឹមកាត់ប្រវែងប្រហែលកន្លះចំអាមចំនួន១បាច់ ជីនិងម្អមហាន់ចំនួន១កូនចានតូច ម្ទេសចំនួន២ផ្លែឬដាក់តាមចំណង់ចំណូលចិត្ត របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆានិងខ្ទឹមសរួចបំពងខ្ទឹមសរហូតប្រែពណ៌ត្នោតបន្ទាប់ដួសខ្ទឹមបំពងចេញទុកនៅម្ខាង ដាក់ស្លឹកគ្រៃ សាច់មាន់ អំបិលនិងម្រេចចូលក្នុងខ្លាញ់ដែលនៅក្នុងឆ្នាំងសម្លបន្ទាប់បំពងសាច់មាន់អោយប្រែពណ៌រត្នោតបន្លិច ដាក់ទឹកនិងស្លឹកក្រូចសើចចូលហើយចម្អិនរហូតដល់សាច់មាន់ឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកអំពិលទុំ ស្ករនិងទឹកត្រី ដាក់មើមឈូកចូលហើយច្របល់ឱ្យស៊ប់បន្ទាប់ស្ងោរហូតទឹកសម្លពុះម្តងទៀត …

អានបន្ត »