Sunday , April 28 2024

សម្លងាំង៉ូវមាន់ – ម្ហូបខ្មែរ

សម្លងាំង៉ូវមាន់ គឺជាមុខ ម្ហូបខ្មែរ ដ៏សាមញនិងងាយស្រួលចម្អិនបំផុត ប្រជាជននៅតាមជនបទតែងតែនិយមស្លសម្លនេះដើម្បីបរិភោគប្រចាំថ្ងៃព្រោះវាមានឱជារសឆ្ងាញ់និងងាយស្រួលក្នុងការស្វែងរកគ្រឿងផ្សំ។

សម្លងាំង៉ូវមាន់ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លងាំង៉ូវមាន់

  1. សាច់មាន់កាត់ជាដុំៗចំនួន១ចំហៀង
  2. ង៉ាំមង៉ូវកាត់ជាពីរចំនួន១
  3. ខ្ទឹមសចំនួន៤ក្លែប
  4. ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១ចំហៀង
  5. ទឹកចំនួន៥កែវ
  6. ទឹកត្រីចំនួន១ស្លាបព្រា
  7. ស្ករចំនួន១ស្លាបព្រា
  8. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  9. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  10. ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់សាច់មាន់ ងាំង៉ូវ ខ្ទឹមស ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្ល ស្ងោរហូតដល់សាច់ឆ្អិនល្អ
  2. ថែមគ្រឿងដោយដាក់ទឹក ស្ករ អំបិលនិងម្រេច
  3. ដាក់ស្លឹកខ្ទឹមចូលជាការស្រេ

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្លឹកងុបសាច់ជ្រូក – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *