Friday , April 26 2024

សម្លផ្លែស៊ូសាច់មាន់ – ម្ហូបខ្មែរ

សម្លផ្លែស៊ូសាច់មាន់ គឺមុខ ម្ហូបខ្មែរ ដែលងាយស្រួលចម្អិនហើយមានឱជារសឆ្ងាញ់ពិសេសដែលប្រជាជនទូទៅចូលចិត្តចម្អិនសម្រាប់បរិភោគប្រចាំថ្ងៃ។

សម្លផ្លែស៊ូសាច់មាន់ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លផ្លែស៊ូសាច់មាន់

  1. ទឹកចំនួន៤កែវ
  2. សាច់មាន់កាត់ជាដុំចំនួន 0.5 kg
  3. ខ្ទឹមបារាំងហាន់ជាបន្ទះចំនួន១
  4. ផ្លែស៊ូចិតសំបករួចហាន់ជាដុំចំនួន២ផ្លែ
  5. ទឹកត្រីចំនួន២ស្លាបព្រា
  6. ស្ករចំនួន១ស្លាបព្រា
  7. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  8. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់ទឹកចូលឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ
  2. ដាក់សាច់មាន់និងខ្ទឹមបារាំងចូលក្នុងទឹកដែលកំពុងពុះរួចស្ងោរហូតដល់សាច់ឆ្អិនល្អ
  3. ដាក់ផ្លែស៊ូចូលរួចបន្តស្លោរហូតដល់ទឹកពុះម្តងទៀត
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
  5. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លសាច់មាន់ស្លឹកម្រះ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *