Tuesday , December 3 2024

សម្លម្នាស់កន្ទុយគោ – ម្ហូបខ្មែរ

សម្លម្នាស់កន្ទុយគោ គឺជា ម្ហូបខ្មែរ មួយមុខដែលប្រជាជនខ្មែរចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ វាមានរសជាតិឆ្ងាញ់ហើយងាយស្រួលចម្អិនព្រមទាំងសំបូរទៅដោយជីវជាតិសម្រាប់ទ្រទ្រង់រាងកាយមនុស្ស។

សម្លម្នាស់កន្ទុយគោ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្នាស់កន្ទុយគោ

  1. ប្រេងឆាចំនួន២ស្លាបព្រា
  2. ខ្ទឹមសហាន់ចំនួន៤ក្លែប
  3. កន្ទុយគោចំនួន 0.9 kg
  4. ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១
  5. ស្ករចំនួន១ស្លាបព្រា
  6. ទឹកចំនួន៧កែវ
  7. ម្នាស់កាត់ជាដុំចំនួន១ចំហៀង
  8. ទឹកត្រីចំនួន១ស្លាបព្រា
  9. ស្ករចំនួន១ស្លាបព្រា
  10. ស្លឹកខ្ទឹមហាន់ចំនួន១កូនចាន
  11. ម្អមនិងជីហាន់ចំនួន១កូនចានតូច
  12. ម្ទេសហាន់ចំនួន២ផ្លែឬដាក់តាមចំណងចំណូលចិត្ត

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល
  2. ពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស រួចបំពងរហូតដល់វាប្រែពណ៌ត្នោតបន្ទាប់ស្រង់យកខ្ទឹមសចេញពីខ្លាញ់ដាក់ក្នុងកូនចានរួចទុកនៅម្ខាង
  3. ដាក់កន្ទុយគោ ខ្ទឹមបារាំង អំបិលចូលក្នុងទឹកក្តៅបន្ទាប់កូរឱ្យស៊ប់
  4. ដាក់ទឹកចូលក្នុងឆ្នាំងហើយចម្អិនរហូតដល់កន្ទុយគោឆ្អិនល្អ
  5. ដាក់ម្នាស់ចូលបន្ទាប់ស្ងោរហូតដល់ទឹកពុះម្តង
  6. ថែមគ្រឿងដោយដាក់ទឹកត្រីនិងស្ករ
  7. ដាក់ខ្ទឹមបំពង ខ្ទឹមបារាំង ជីនិងម្ទេស

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរត្រកួនសាច់គោ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *