Friday , March 29 2024

សម្លម្ជូរត្រកួនសាច់គោ – ម្ហូបខ្មែរ

សម្លម្ជូរត្រកួនសាច់គោ គឺជា ម្ហូបខ្មែរ ពិសេសដែលប្រជាជនខ្មែរតាមជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ វាមានរសជាតិផ្អែមបន្តិច ជូរបន្តិចនិងហិរបន្តិច សម្រាប់អ្នកចូលចិត្តប្រហុកអាចដាក់តាមការចូលចិត្តបាន។

សម្លម្ជូរត្រកួនសាច់គោ – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រកួនសាច់គោ

  1. ប្រេងឆាចំនួន២ស្លាបព្រា
  2. ខ្ទឹមសចំនួន៣ក្លែប
  3. ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច
  4. សាច់គោហាន់ជាបន្ទះចំនួន 0.25 kg
  5. អំបិលចំនួន១ស្លាបព្រាកាហ្វេ
  6. ស្ករចំនួន១ស្លាបព្រា
  7. ទឹកចំនួន៤កែវ
  8. ស្លឹកក្រូចសើចចំនួន២សន្លឹក
  9. ត្រកួនកាត់ប្រវែងប្រហែលមួយថ្នាំងដៃចំនួន១បាច់
  10. ទឹកអំពិលទុំចំនួន២ស្លាបព្រា
  11. ទឹកត្រីចំនួន២ស្លាបព្រា
  12. ជីនិងម្អមហាន់ចំនួន១កូនចាន
  13. ម្ទេសហាន់ចំនួន៤ផ្លែឬអាចដាក់តាមចំណង់ចំណូលចិត្ត
  14. ប្រហុកចំនួន១ស្លាបព្រា

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល
  2. ពេលឆ្នាំសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមសនិងស្លឹកគ្រៃហើយច្របល់ឱ្យល្អ
  3. ដាក់សាច់គោ អំបិលនិងស្ករហើយកូរឱ្យល្អ
  4. ដាក់ទឹកនិងស្លឹកក្រូចសើចហើយចម្អិនរហូតដល់ទឹកពុះ
  5. ដាក់ត្រកួនចូលទៅក្នុងទឹកកំពុងពុះ
  6. ថែមគ្រឿងដោយដាក់ទឹកត្រី ទឹកអំពិលទុំនិង​ប្រហុករួចកូរឱ្យស៊ប់
  7. ដាក់ជីនិងម្ទេសចូល
  8. ស្រង់យកស្លឹកក្រូចសើចចេញជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លបន្លែសាច់គោ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *