សម្លត្រយូងចេកសាច់មាន់ ជាមួយខ្ទិះដូងគឺជាមុខ ម្ហូបខ្មែរ មួយមុខសាមញហើយប្លែកដែលប្រជាជនចូលចិត្តចម្អិនជាអាហារប្រចាំថ្ងៃ។
ចំណាំ៖ ត្រយូងចេក មានផ្ទុកទៅដោយជាតិដែក។ ជាតិដែក គឺជាសារធាតុរ៉ែដែលចាំបាច់ សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។ ដូច្នេះ ការញ៉ាំត្រយូងចេក អាចទប់ស្កាត់ និងព្យាបាលបញ្ហាខ្វះគ្រាប់ឈាមបាន។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រយូងចេកសាច់មាន់
- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសហាន់ចំនួ៤ក្លែប
- ខ្ទឹមបារាំងតូចល្មមហាន់ជាបន្ទះៗចំនួន១ផ្លែ
- សាច់មាន់កាត់ជាដុំតូចៗចំនួន 0.5 kg
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ខ្ទិះដូងចំនួនកន្លះកែវ
- ទឹកចំនួន២កែវ
- ត្រយូងចេកអាចយកផ្កាចេកចេញបានកាត់ជាដុំៗចំនួន១
- ស្លឹកគ្រៃកាត់ប្រវែងប្រហែល១ចំអាមចំនួន១បាច់
- ស្លឹកក្រូចសើចំនួន២សន្លឹក
- ម្ទេសហាន់ចំនួន៤ផ្លែឬអាចដាក់តាមចំណង់ចំណូលចិត្ត
- ប្រហុកចំនួន១ស្លាបព្រា
របៀបធ្វើ
- កំដៅឆ្នាំងសម្ល
- ពេលឆ្នាំងសម្លឆ្អិនហើយ ដាក់ប្រេងឆា ខ្ទឹមសខ្ទឹមបារាំងនិងសាច់មាន់ចូលរួចកូរឱ្យស៊ប់
- ដាក់ទឹកត្រី ស្ករ ម្រេច ខ្ទិះដូងនិងទឹកចូលរួចច្របល់ឱ្យស៊ប់
- ដាក់ត្រយូងចេក ស្លឹកគ្រៃ ស្លឹកក្រូចសើចនិងម្ទេសចូលហើយស្លោរហូតដល់សាច់ឆ្អិនល្អ
- ថែមគ្រឿងដោយដាក់ប្រហុកចូលជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លងាំង៉ូវមាន់ – ម្ហូបខ្មែរ