Wednesday , April 24 2024

ប័ណ្ណសារស្លាកៈ ត្រយូងចេក

សម្លត្រយូងចេកសាច់មាន់ – ម្ហូបខ្មែរ

សម្លត្រយូងចេកសាច់មាន់ – ម្ហូបខ្មែរ

សម្លត្រយូងចេកសាច់មាន់ ជាមួយខ្ទិះដូងគឺជាមុខ ម្ហូបខ្មែរ មួយមុខសាមញហើយប្លែកដែលប្រជាជនចូលចិត្តចម្អិនជាអាហារប្រចាំថ្ងៃ។ ចំណាំ៖ ត្រយូងចេក មាន​ផ្ទុក​ទៅដោយ​ជាតិ​ដែក​។ ជាតិ​ដែក គឺជា​សារធាតុ​រ៉ែ​ដែល​ចាំបាច់ សម្រាប់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។ ដូច្នេះ ការ​ញ៉ាំ​ត្រយូងចេក អាច​ទប់ស្កាត់ និង​ព្យាបាល​បញ្ហា​ខ្វះ​គ្រាប់​ឈាម​បាន​។​ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រយូងចេកសាច់មាន់ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួ៤ក្លែប ខ្ទឹមបារាំងតូចល្មមហាន់ជាបន្ទះៗចំនួន១ផ្លែ សាច់មាន់កាត់ជាដុំតូចៗចំនួន 0.5 kg ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ខ្ទិះដូងចំនួនកន្លះកែវ ទឹកចំនួន២កែវ ត្រយូងចេកអាចយកផ្កាចេកចេញបានកាត់ជាដុំៗចំនួន១ ស្លឹកគ្រៃកាត់ប្រវែងប្រហែល១ចំអាមចំនួន១បាច់ ស្លឹកក្រូចសើចំនួន២សន្លឹក ម្ទេសហាន់ចំនួន៤ផ្លែឬអាចដាក់តាមចំណង់ចំណូលចិត្ត ប្រហុកចំនួន១ស្លាបព្រា របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងសម្លឆ្អិនហើយ​ ដាក់ប្រេងឆា ខ្ទឹមស​ខ្ទឹមបារាំងនិងសាច់មាន់ចូលរួចកូរឱ្យស៊ប់ ដាក់ទឹកត្រី ស្ករ ម្រេច ខ្ទិះដូងនិងទឹកចូលរួចច្របល់ឱ្យស៊ប់ ដាក់ត្រយូងចេក ស្លឹកគ្រៃ ស្លឹកក្រូចសើចនិងម្ទេសចូលហើយស្លោរហូតដល់សាច់ឆ្អិនល្អ ថែមគ្រឿងដោយដាក់ប្រហុកចូលជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លងាំង៉ូវមាន់ …

អានបន្ត »