Friday , April 19 2024

សេ្នហា – កំណាព្យខ្មែរ

សេ្នហា – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

សេ្នហា – កំណាព្យខ្មែរ

ស្នេហា – កំណាព្យខ្មែរ

កូនស្នេហ៍ចម្បងគឺពុកម៉ែកតញ្ញូថែអ្នកមានគុណ
ត្រងត្រាប់រៀនសូត្រទុកជាទុនគ្រូដើមគេមុនគឺមេបា ។
ស្នេហ៍ដូនស្នេហ៍តាស្នេហ៍ផៅពង្សស្នេហ៍ពិតទ្រទ្រង់ស្ទួយញាតិសា
កេរ្តិ៍គាប់ត្រកូលរួមរក្សាប្រឹងសាងអាត្មាឱ្យខ្ពង់ខ្ពស់ ។
ស្នេហ៍យុវវ័យមិត្តស្រីប្រុសស្នេហ៍ត្រូវមិនខុសស្នេហ៍មានយស
ស្នេហាបាបមិត្តខូចកេរ្តិ៍ឈ្មោះចង់បានខ្ពង់ខ្ពស់ស្នេហ៍មិត្តល្អ ។
ស្នេហ៍មានវិន័យថ្លៃមេបាចូលស្តីរៀបការកូនបវរ
គោរពទំនៀមដោយស្មោះសរឈ្មោះថាកូនល្អពិតស្នេហា ។
ស្នេហ៍ល្បួងលួងលោមប្រលោមស្និទ្ធឆបោកកៀកកិតដោយតណ្ហា
បំពានទំនៀមច្បាប់ខេមរាខុសច្បាប់មាត្រាស្នេហ៍មិនពិត ។
ស្នេហ៍ស្និទ្ធពិតស្មោះមានមង្គលស្នេហ៍ល្មើសអំពល់ខ្វល់គំនិត
ប្រសិនសាងស្នេហ៍សូមស្នេហ៍ពិតមុនស្នេហ៍សូមគិតដល់មេបា ។

កំណាព្យពេញនិយមបន្ទាប់ ៖ រសជាតិជីវិត – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *